(ភ្នំពេញ)៖
នៅព្រឹកថ្ងៃចន្ទ ទី០៦ ខែមីនា ឆ្នាំ២០២៣នេះ សម្តេចតេជោ ហ៊ុន សែន
នាយករដ្ឋមន្ត្រីកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីប្រគល់វិញ្ញាបនបត្រ
និងសញ្ញាបត្រជូនសិស្ស និស្សិតវិទ្យាស្ថានខ្មែរជំនាន់ថ្មីសរុបជិត ២ពាន់នាក់
បន្ទាប់ពីពួកគេបញ្ចប់ការសិក្សាដោយជោគជ័យ។
ឱកាសនោះសម្តេចតេជោ ហ៊ុន សែន បានថ្លែងសុន្ទរកថាសំណេះសំណាលប្រមាណជាង១ម៉ោងកន្លះ, ខាងក្រោមជាខ្លឹមសារសំខាន់ៗរបស់សម្តេចតេជោ៖
*
សម្តេចតេជោ ហ៊ុន សែន ថ្លែងកោតសរសើរចំពោះវិទ្យាស្ថានខ្មែរជំនាន់ថ្មី
ដែលបានប្រឹងប្រែងជម្នះការលំបាកទាំងឡាយ ដើម្បីផ្តល់ការបណ្តុះបណ្តាលដល់សិស្ស
និស្សិត។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការយកឈ្នះជំងឺកូវីដ១៩
បើកសកម្មភាពសង្គមឡើងវិញ រហូតធ្វើឱ្យសេដ្ឋកិច្ចមានកំណើនមកវិញ
ដោយសារតែមានការរួបរួមគ្នាក្នុងសង្គមខ្មែរ។
* បើទោះបីជាយ៉ាងណា សម្តេចតេជោ ហ៊ុន សែន សម្តែងការសោកស្តាយចំពោះប្រជាពលរដ្ឋមួយចំនួន ដែលបានទទួលមរណភាពព្រោះតែជំងឺកូវីដ១៩។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា មានប្រទេសមួយចំនួនពលរដ្ឋស្លាប់អត់មានក្តាមឈូសដាក់សព តែកម្ពុជាអត់មានជួបស្ថានភានោះទេ។
*
សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា វាលសង្គ្រាម គឺសោកនាដកម្មសម្រាប់កម្ពុជា
ដែលបានឆ្លងរួចមកហើយ។ សម្តេចតេជោ ហ៊ុន សែន
ស្នើមិត្តបរទេសយល់ពីការលំបាករបស់កម្ពុជា។
* សម្តេចតេជោ ហ៊ុន សែន រំពឹងថា មិត្តបរទេសនឹងមិនគាំទ្រចលនាបដិវត្តន៍ពណ៌ ដើម្បីបំផ្លាញកម្ពុជានោះទេ។
*
សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា បរទេសខ្លះធ្វើជាស្រឡាញ់ខ្មែរ
លើសខ្មែរទៅទៀត។ ពេលមានសង្គ្រាមគេរត់ទៅបាត់
ពេលអត់សង្គ្រាមក៏បែរមកធ្វើឈឺឆ្អាលលើសកម្ពុជាទៅទៀត។
* សម្តេចតេជោ
ហ៊ុន សែន ស្នើមិត្តបរទេសកុំសាងកំហុសជាថ្មីនៅកម្ពុជា។ សម្តេចតេជោ បានថ្លែងថា
ជារឿងអស់សំណើងណាស់ តាំងខ្លួនជាប្រទេសប្រជាធិបតេយ្យ
បែរជាគាំទ្ររដ្ឋប្រហារខុសច្បាប់របស់ លន់ នល់។
* សម្តេចតេជោ ហ៊ុន សែន ប្រទេសដែលគាំទ្ររដ្ឋប្រហារ លន់ នល់ គឺសុទ្ធតែជាប្រទេសសាងកំហុសដ៏ធ្ងន់ធ្ងរចំពោះកម្ពុជា។
*
សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា កម្ពុជា បានប្រឹងប្រែងយ៉ាងខ្លាំង
ដើម្បីជម្នះនឹងវាលអត់ឃ្លាន ក្រោយរំដោះប្រទេសចេញពីរបបប្រល័យពូជសាសន៍ ប៉ុល
ពត។ បច្ចុប្បន្នកម្ពុជា បានឆ្លងផុតវាលអត់ឃ្លាននេះហើយ។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា អ្នកពាក់ព័ន្ធទាំងអស់ ត្រូវគិតគូរពីសុវត្ថិភាពចំណីអាហារ។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា វាល៣ ដែលចាស់បុរាណខ្មែរដំណាលឡើងនោះ រួមមាន៖ វាលសង្គ្រាម, វាលអត់ឃ្លាន, វាលជំងឺតម្កាត់។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា វាលសង្គ្រាម និងវាលអត់ឃ្លាន បានឆ្លងផុតហើយ។ ដោយឡែកវាលជំងឺ ប្រហែលឆ្លងមិនផុតទេ។
* សម្តេចតេជោ ហ៊ុន សែន អំពាវនាវដល់ប្រជាពលរដ្ឋយកចិត្តទុកដាក់ថែទាំសុខភាព។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា កម្ពុជាមិនអត់ឱនឱ្យជនទាំងឡាយណា ធ្វើសកម្មភាពបំផ្លាញប្រទេសនេះឡើយ។ មិនថាជនជាតិខ្មែរ ឬជនបរទេសនោះឡើយ។
* សម្តេចតេជោ ហ៊ុន សែន លើកទឹកចិត្តឱ្យបណ្តុះបណ្តាលវិជ្ជាជីវៈ ដើម្បីជំរុញកំណើនផលិតកម្ម និងសេដ្ឋកិច្ច។
* សម្តេចតេជោ ហ៊ុន សែន រដូវដេញថ្លៃសន្លឹកឆ្នោត បានឈានចូលមកដល់ទៀតហើយ។
*
សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា បក្សនយោបាយខ្លះចោទបក្សប្រជាជនផ្តាច់ការ
តែពេលខ្លួនឃោសនារកសំឡេងឆ្នោត បែរសន្យាផ្តល់ទីផ្សារបែបផ្តាច់ការ។
*
សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា សារដែលផ្ញើទៅសម្តេចវែងៗមែន
សម្តេចគ្មានពេលអានទេ។ សម្តេចតេជោ ហ៊ុន សែន ផ្តាំទៅអ្នកផ្ញើសារទៅសម្តេច
កុំផ្ញើរឿងមិនល្អទៅសម្តេចពេលព្រឹកព្រលឹម។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សភាពការណ៍សេដ្ឋកិច្ចពិភពលោកមិនសូវជាល្អទេ ទាំងនៅអាមេរិក និងអឺរ៉ុប។
* សម្តេចតេជោ ហ៊ុន សែន ណែនាំឱ្យធ្វើកិច្ចអន្តរាគមន៍ដល់កម្មករ កម្មការិនីរោងចក្រដែលបិទទ្វារ ចាប់ពីខែមេសាតទៅ។
* សម្តេចតេជោ ហ៊ុន សែន ចង់បង្ហោះឯកសាជនបរទេស ដែលណែនាំឱ្យកម្ពុជាលក់ស្ថាប័នគយ។
* សម្តេចតេជោ ហ៊ុន សែន បន្តអំពាវនាវខ្មែរនៅក្រៅប្រទេស ឱ្យចូលមកលេងស្រុក។
* សម្តេចតេជោ ហ៊ុន សែន ណែនាំឱ្យអនុគ្រោះជូនលោក ធី ចរចា ដែលចង់ចូលរួមជីភាពនយោបាយជាមួយបក្សប្រជាជន។
* សម្តេចតេជោ ហ៊ុន សែន បញ្ជាឲ្យបញ្ចេញរថយន្តរាប់រយគ្រឿងដឹកពលរដ្ឋទៅស្រុកកំណើត ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី។
0 Reviews:
Post a Comment