ព័ត៌មានថ្មីប្រចាំថ្ងៃ

http://www.msktvonline.com/

Monday, March 6, 2023

ប្រជាពលរដ្ឋមានជីវភាពខ្វះខាតចំនួន ៧៥គ្រួសារ នៅស្រុកចំការលើ ទទួលបានអំណោយមនុស្សធម៌

អ្នកទស្សនា: Views


កំពង់ចាម :ថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២៣ប្រជាពលរដ្ឋងាយរងគ្រោះ និងមានជីវភាពខ្វះខាតចំនួន ៧៥គ្រួសារ នៅស្រុកចំការលើ ខេត្តកំពង់ចាម បានទទួលអំណោយរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា នៅព្រឹកថ្ងៃអាទិត្យ ១៤កើតខែផល្គុន ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២៣ តាមរយៈឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ចាម

ឯកឧត្តម អ៊ុន ចាន់ដា បានមានប្រសាសន៍ ពាំនាំនូវការផ្ដាំផ្ញើសួរសុខទុក្ខ ពីសម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជូនដល់លោកតា លោកយាយ បងប្អូនទាំងអស់ ដោយក្តីនឹករលឹក និងខ្វល់ខ្វាយគិតគូរ ចំពោះសុខទុក្ខប្រជាពលរដ្ឋគ្រប់រូប ។ ពិសេសជនរងគ្រោះ និង ជនងាយរងគ្រោះបំផុត ដោយមិនរើសអើង ប្រកាន់និន្នាការនយោ បាយ ឬ សាសនា អ្វីឡើយ និងបានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ សូមយកចិត្តទុកដាក់ក្នុងការថែទាំសុខភាព សុវត្ថិភាពផ្ទាល់ខ្លួន ហើយកត្តាដែលសំខាន់នោះគឺ ត្រូវប្រកាន់ខ្ជាប់នូវអនាម័យ រស់នៅស្អាត ហូបស្អាត ផឹកស្អាត ហើយទាំងអស់គ្នាត្រូវមានការប្រុងប្រយ័ត្នខ្ពស់ ចំពោះគ្រោះមហន្តរាយផ្សេងៗ នៅក្នុងរដូវប្រាំងនេះ ពិសេសគ្រោះអគ្គិភ័យ ជាដើម អាចបណ្តាលឱ្យមានការខូចខាតទ្រព្យសម្បត្តិ និង អាយុជីវិត ជាយថាហេតុ។

ចំពោះអំណោយដែលផ្តល់ជូនជនងាយរងគ្រោះទាំង ៧៥គ្រួសារ ដោយក្នុង១ គ្រួសារៗទទួលបាន៖ អង្ករ ២៥គីឡូក្រាម, ទឹកត្រី១យួរ, មីជាតិ១កេស, ទឹកស៊ីអ៊ីវ១យួរ, ត្រីកំប៉ុងខ ១០កំប៉ុង, សាប៊ូលុច្ស៤ដុំ, ឃីត១កញ្ចប់, អាវយឺត៤, ម៉ាស១០បន្ទះ, និង ថវិកា ៥ម៉ឺនរៀល ។ ក្នុងនោះជនចាស់ជរាគ្មានទីពឹង ១៥គ្រួសារ, ជនមានពិការភាព ១៨គ្រួសារ, ស្ត្រីមេម៉ាយក្រីក្រ ២២គ្រួសារ, មានជំងឺប្រចាំកាយ ៣គ្រួសារ, និង ក្រីក្រលំបាក ១៧គ្រួសារ។

ក្នុងឱកាសនោះដែរ ឯកឧត្តម អ៊ុន ចាន់ដា និងសហការី ក៏បានប្រគេននូវទេយ្យទាន និងបច្ច័យមួយចំនួនដល់ព្រះគ្រូអនុគណ និងព្រះគ្រូចៅអធិការវត្តអម្ពនារាម តាអុង នូវអង្ករ១០០គីឡូក្រាម, មី៤កេស, ត្រីខកំប៉ុង៤យួរ, ទឹកបរិសុទ្ធ២កេស, និង បច្ច័យមួយចំនួន ផងដែរ៕ដោយ ឆាយ ម៉ុត

0 Reviews:

Post a Comment