ព័ត៌មានថ្មីប្រចាំថ្ងៃ

http://www.msktvonline.com/

Friday, April 9, 2021

រដ្ឋបាល​ខណ្ឌដូនពេញ បន្ត​អនុវត្ត​វិធានការ​រដ្ឋបាល​បណ្តោះអាសន្ន ដើម្បី​ទប់ស្កាត់ ការរីក​រាលដាល​ជំងឺ​កូ​វីដ​-១៩

អ្នកទស្សនា: Views

ភ្នំពេញៈ កម្លាំង​គណៈបញ្ជាការ​ឯកភាព រដ្ឋបាល​ខណ្ឌដូនពេញ ដឹកនាំ​ដោយ​លោក សុខ ពេញ​វុ​ធ អភិបាលខណ្ឌ​ដូនពេញ នៅ​យប់​ថ្ងៃ​ព្រហស្បតិ៍ ថ្ងៃទី​៨ ខែមេសា ឆ្នាំ​២០២១ បាន​បន្ត​ចុះ​អនុវត្ត វិធានការ រដ្ឋបាល​បណ្តោះអាសន្ន ដើម្បី​ទប់ស្កាត់ ការរីក​រាលដាល​ជម្ងឺ​កូ​វីដ​-១៩ ក្នុងភូមិ​សាស្ត្រ ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ ដោយបាន ដាក់​គោលដៅ ត្រួតពិនិត្យ នៅ​បណ្តោយ​មហាវិថី សម្តេច​សុធារស កែង​នឹង​មហាវិថី ព្រះ​សុរា​ម្រឹត ដើម្បី​ត្រួតពិនិត្យ​យានជំនិះ​គ្រប់​ប្រភេទ និង​ត្រួតពិនិត្យ លិខិតអនុញ្ញាត​។​

​ទន្ទឹមនឹងនេះ គណៈបញ្ជាការ​ឯកភាព​រដ្ឋបាល​ខណ្ឌ ក៏បាន​រៀបចំ​ក្រុម​ល្បាត​ចំនួន ១​ក្រុម​ទៀត ដែល​ដឹកនាំ​ដោយ​លោក ម៉ុក ច័ន្ទ​ករុណា អភិបាលរងខណ្ឌ ល្បាត​ត្រួតពិនិត្យ ក្នុងភូមិ​សាស្ត្រ ខណ្ឌដូនពេញ ក្នុង​ចន្លោះ ២ ម៉ោង​ម្តង រហូតដល់​ម៉ោង ០៥:០០​នាទី ទៀបភ្លឺ និង​គណ​:​បញ្ជា ការឯកភាព​រដ្ឋបាល​សង្កាត់​ទាំង ១១ ក៏បាន​ម្ចាស់ការ​រៀងៗ​ខ្លួន ដោយ​បន្ត​ចុះ​ល្បាត និង​ណែនាំ​ដល់​ប្រជាពលរដ្ឋ ក្នុង​មូលដ្ឋាន អនុវត្តតាម​ការជូន​ដំណឹង​របស់​អាជ្ញាធរ អោយបាន​ម៉ឺងម៉ាត់​បំផុត​។​

​ជា​លទ្ធផល កងកម្លាំង​មាន​សមត្ថកិច្ច បាន​ត្រួតពិនិត្យ​រថយន្ត បាន​ចំនួន ៧ គ្រឿង ម៉ូតូ​ចំនួន ៧០ គ្រឿង មាន​ឯកសារ​បញ្ជាក់​ត្រឹមត្រូវ និង​បានអនុញ្ញាត អោយ​ពួកគាត់ ធ្វើដំណើរ​បន្ត​។​

​ជាមួយគ្នានេះ លោក​អភិបាលខណ្ឌ ក៏បាន​បញ្ជាក់ថាៈ ក្នុងករណី​ដែល​បងប្អូន​មាន​បញ្ហា សុខភាព​ដូចជា ក្អក ផ្តាសាយ ថប់ដង្ហើម ពិបាក​ដកដង្ហើម ក្តៅខ្លួន ត្រូវ​ប្រញាប់​រួសរាន់ ទៅពិនិត្យ​សុខភាព នៅ​មន្ទីរពេទ្យ ដែល​ទទួល​ពិនិត្យ និង​ព្យាបាល​ជំងឺ​កូ​វីដ​-១៩​។ លោក សុខ ពេញ​វុ​ធ ក៏​សូម​បងប្អូន​ប្រជាពលរដ្ឋ​ត្រូវអនុវត្ត ឲ្យ​បាន​ខ្ជាប់ខ្ជួន តាម​ការណែនាំ​របស់ ក្រសួងសុខាភិបាល និង​វិធានការ “៣ ការពារ និង ៣ កុំ​” របស់ សម្តេច​អគ្គមហាសេនាបតី តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា​៕








0 Reviews:

Post a Comment