ព័ត៌មានថ្មីប្រចាំថ្ងៃ

http://www.msktvonline.com/

Tuesday, March 7, 2023

តំណាងនាយឧត្តមសេនីយ៍សន្ថិបណ្ឌិត នេត សាវឿន សម្ពោធឧបដ្ឋានសាលា និងសមិទ្ធិផលនានាវត្តសីសហត្ថ្យារាម ហៅវត្តក្បាលដំរី ខេត្តព្រៃវែង

អ្នកទស្សនា: Views

(ព្រៃវែង)៖ ឧត្តមសេនីយ៍ទោ ឃឹង សារ៉ាត់ នាយកមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន និងជាប្រធានក្រុមការងារចុះជួយមូលដ្ឋានឃុំថ្មពួន និងភរិយា តំណាងនាយឧត្តមសេនីយ៍សន្ថិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងជាប្រធានក្រុមការងារចុះជួមូលដ្ឋានស្រុកស្វាយអន្ទរ និងស្រុកកញ្រៀច នៅថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៣ បានអញ្ជើញជាអធិបតីក្នុងពិធីបុណ្យឆ្លងឧបដ្ឋានសាលា និងឆ្លងសមិទ្ធិផលនានា ក្នុងវត្តសីសហត្ថ្យារាម ហៅវត្តក្បាលដំរី ឋិតក្នុងភូមិក្បាលដំរី ឃុំថ្មពួន ស្រុកកញ្ច្រៀច ខេត្តព្រៃវែង។

លោកឧត្តមសេនីយ៍ទោ ឃឹង សារ៉ាត់ នាយកមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន និងជាប្រធានក្រុមការងារចុះជួយមូលដ្ឋានឃុំថ្មពួន បានថ្លែងថា វិស័យព្រះពុទ្ធសាសនា បានចូលរួមចំណែក និងដើរតួនាទីយ៉ាងសំខាន់ ជាមួយរាជរដ្ឋាភិបាល ក្នុងការអប់រំដល់ប្រជាពលរដ្ឋជាពុទ្ធបរិស័ទ ឲ្យបានយល់ដឹងនូវអំពើល្អ និងអំពើអាក្រក់ ចៀសបានការប្រព្រឹត្តនូវអំពើអបាយមុខផ្សេងៗនៅក្នុងសង្គម និងបានចូលរួមអភិវឌ្ឍជាតិឲ្យមានការីកចម្រើន។

លោកបានបន្តថា រាជរដ្ឋាភិបាល ក្រោមការដឹកនាំប្រកបដោយកិត្តិបណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានខិតខំថែរក្សាការពារឱ្យបាននូវសុខសនិ្តភាព ស្ថិរភាពនយោបាយ សន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈ និងការអភិវឌ្ឍលើគ្រប់វិស័យ ទាំងក្នុងផ្នែកអាណាចក្រ និងពុទ្ធចក្រ។ ជាក់ស្តែង សុខសន្តិភាពដែលប្រជាពលរដ្ឋទទួលបានមកដល់សព្វថ្ងៃនេះ ពិតជាមានតម្លៃដែលមិនអាចកាត់ថ្លៃបាននោះទេ។ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន មានឆន្ទៈការប្តេជ្ញាចិត្តខ្ពស់ ថែរក្សាការពារបុព្វហេតុរួម គឺការកសាង ការពារ និងអភិវឌ្ឍប្រទេស ដោយនាំមកនូវអនាគត់ដ៏ត្រចះត្រចង់ជូនប្រជាពលរដ្ឋ។

លោកបន្តថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានស្វះស្វែងរកនូវវ៉ាក់សាំងកូវីដ១៩ ដើម្បីចាក់ជូនដល់ប្រជាពលរដ្ឋដោយឥតគិតថ្លៃ ធ្វើឲ្យប្រជាពលរដ្ឋអាចប្រកបរបររកទទួលទាន និងប្រារព្ធពិធីសាសនា នានាបានដោយគ្មានភាពភ័យខ្លាច ទាំងនេះសរបញ្ជាក់ឲ្យឃើញអំពីការគិតគូរពីសុខទុក្ខ ក៏ដូចជាសុខមាលភាពរបស់ប្រជាពលរដ្ឋនៅទូទាំងប្រទេស។

ជាមួយគ្នានេះ ឧត្តមសេនីយ៍ទោ ឃឹង សារ៉ាត់ បានផ្តាំផ្ញើរដល់មន្ត្រីអាជ្ញាធរ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋ ក្នុងភូមិក្បាលដំរី ឃុំថ្មពួន ស្រុកកញ្រៀច ខេត្តព្រៃវែងទាំងអស់ត្រូវបន្តចូលរួមថែរក្សាការពារសន្តិសុខ សុវត្ថិភាពសាធារណៈ សន្តិភាព និងការអភិវឌ្ឍន៍ជាមួយរាជរដ្ឋាភិបាល ដើម្បីឲ្យប្រទេសជាតិមានរីកចម្រើនបន្ថែមទៀត។

លោកក៏បានលើកទឹកចិត្តដល់សិស្សានុសិស្សទាំងអស់ឲ្យខិតខំសិក្សារៀនសូត្រ បង្កើនចំណេះដឹង ដើម្បីជាទំពាំងស្នងឬស្សីកសាងអនាគតប្រទេសជាតិឲ្យមានភាពរីកចម្រើនថែមមួយកម្រិតទៀត។

ក្នុងឱកាសនោះ ឧត្តមសេនីយ៍ទោ ឃឹង សារ៉ាត់ នាយកមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន និងជាប្រធានក្រុមការងារចុះជួយមូលដ្ឋានឃុំថ្មពួន និងភរិយា បាននាំយកអំណោយ របស់ សន្តិបណ្ឌិត នេត សាវឿន ប្រធានក្រុមការងារចុះជួយស្រុក ស្វាយអន្ទរ និងស្រុកកញ្រ្ចៀច និងអំណោយនាយឧត្តមសេនីយ៍ ម៉ក់ ជីតូ មកចែកជូនតាជីយាយជី ក្រុមគ្រូពេទ្យ មេភូមិ យុវជនសសយក កាកបាទក្រហមកម្ពុជា និងយុវជនកាយរិទ្ធ លោកគ្រូអ្នកគ្រូសាលាបឋមសិក្សាក្បាលដំរី និងអនុវិទ្យាល័យអង្គប្រជុំ ចំណាយថវិកាប្រមាណជាង២៤លានរៀល ក្នុងចាត់ចែងពីធីទាំងមូល។

នៅព្រឹកថ្ងៃដដែលនេះដែរ ឧត្តមសេនយ៍ទោ ឃឹង សារ៉ាត់ ក៏បានអញ្ជើញចុះពិនិត្យការដ្ឋានសាងសង់អគារប្រជុំគណបក្សឃុំថ្មពួន ដែលកំពុងសាងសង់បានប្រមាណ៩០% ដោយគ្រោងនឹងបញ្ចប់ការសាងសង់នៅខែមេសា ខាងមុខនេះ។

សូមបញ្ជាក់ថាអាគារប្រជុំគណបក្សឃុំថ្មពួនដែលកំពុងសាសង់ជិតរួចរាល់នេះជាអំណោយដ៏ថ្លៃថ្លារបស់ នាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងជាប្រធានក្រុមការងារចុះជួយមូលដ្ឋានស្រុកស្វាយអន្ទរ និងស្រុកកញ្ច្រៀច ដែលចំណាយថវិការអស់ប្រមាណជាង ២ម៉ឺនដុល្លាអាមេរិក។


0 Reviews:

Post a Comment