ខេត្តកំពត៖ ទីតាំងស្ថានីយ៍លក់ប្រេងឥន្ធនៈ មួយកន្លែងដែលស្ថិតនៅក្បែរច្រកទ្វារតន់ហន់ ជាច្រកទ្វារឣន្តរជាតិ កម្ពុជា វៀតណាម មានយីហោ ប្រុស សារី លក់ប្រេងក្នុងមួយកានមានចំណុះតែ (២៩លីត) នេះសំរាប់លេខកុងទ័រម៉ាសុីនបាញ់ប្រេងរបស់គាត់។
បន្ទាប់ពីក្រុមការងារយើងឃើញហេតុការណ៍នេះរួចក៏បានសាកសួរទៅម្ចាស់ស្ថានីយថា៖ ហេតុអីបានជាខ្ញុំចាក់ប្រេង ១កាន បានត្រឹមតែ ២៩លីតអញ្ចឹង ហើយម្ចាស់ស្ថានីយ៍ក៏បានតបវិញថា៖ នៅទីនេះប្រេង (១កាន) គឺមានចំណុះត្រឹមតែ ២៩លីតទេ។
ក្រុមការងារយើងអត់ដឹងថា និយាយតបទៅគាត់វិញយ៉ាងម៉េចទេ ព្រោះគាត់ថាស្រុករបស់គាត់លក់តែ (២៩លីតទេ) ក្នុងមួយកាន សូមមន្ទីរជំនាញ ដែលពាក់ព័ន្ធ មេត្តាជួយពិនិត្យស្ថានីយ៍ប្រេងឥន្ធនៈមួយនេះផង កុំឱ្យបងប្អូនប្រជាពលរដ្ឋយើងមានការយល់ច្រឡំដូចយើងខ្ញុំនៅពេលនេះ។
កន្លងមកធ្លាប់តែចាក់ប្រេងឡានតាមស្ថានីយ៍នានាទូលទាំងព្រះរាជាណាចក្រកម្ពុជា គ្រប់ស្ថានីយ៍ប្រេងឥន្ធនៈទាំងអស់ ចំណុះមួយកានគឺ ៣០លីត្រ មិនដែលមាន ២៩លីតទេ គឺប្លែកតែស្រុកគាត់មួយប៉ុណ្ណោះ ។
ដូច្នេះសូមបងប្អូនទាំងអស់គ្នា មុននឹងចាក់ប្រេងតាមស្ថានីយ៍នានា សូមមេត្តាសាកសួរដល់ម្ចាស់ស្ថានីយនោះ នូវចំណុះប្រេងដែលបងប្អូនចង់ចាក់រថយន្តកុំឱ្យមានការឈ្លោះប្រកែកគ្នានៅពេលក្រោយ ។
សូមបញ្ជាក់ថា៖ ស្ថានីយ៍ប្រេងឥន្ធនៈមួយនេះស្ថិតនៅទីតាំងខាងលិចច្រកទ្វារអន្តរជាតិ កម្ពុជា វៀតណាម ( ច្រកតន់ហន់ ) ខាងកើតផ្សារកំពង់ត្រាច ស្រុកកំពង់ត្រាច ខេត្តកំពត ដែលមានផ្លាកយីហោដូចរូបខាងក្រោម៕
0 Reviews:
Post a Comment