ភ្នំពេញ៖ នៅរសៀលថ្ងៃពុធ ទី០៣ ខែវិច្ឆិកា ឆ្នាំ២០២១ ឯកឧត្តម សោម ពិសិដ្ឋ អភិបាល នៃគណៈអភិបាលខេត្តកែប បានអញ្ជើញទទួលអំណោយឧបត្ថម្ភពីសប្បុរសជនមកពីសមាគមអចលនទ្រព្យសកល ហៅកាត់ថាGRA ដែលជាការចូលរួមចំណែកក្នុងការប្រយុទ្ធប្រឆាំងនិងបង្ការទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ១៩ ក្នុងភូមិសាស្ត្រខេត្តកែប។ ក្នុងឱកាសនោះដែរ ឯកឧត្ដម អភិបាលខេត្ត បានថ្លែង អំណរគុណ និងកោតសរសើរ ចំពោះទឹកចិត្តសប្បុរសធម៌ដ៏ប្រពៃ របស់សមាគមអចលនទ្រព្យសកល (GRA) ដែលបានផ្ដល់ជំនួយឧបត្ថម្ភ ជាតម្រូវការចាំបាច់ របស់រដ្ឋបាលខេត្តកែប ក្នុងគោលដៅរួមគ្នាតែមួយ ដើម្បីជួយផ្គត់ផ្គង់ ដោះស្រាយការលំបាកខ្វះខាត របស់ប្រជាពលរដ្ឋងាយរងគ្រោះ និងរងផលប៉ះពាល់ដោយសារជំងឺកូវីដ-១៩។ បច្ចុប្បន្ននេះ កម្ពុជាក្រោមការដឹកនាំ ប្រកបដោយកិត្តិបណ្ឌិត របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន តែងតែយកចិត្តទុកដាក់គិតគូរខ្ពស់ពី សុខុមាលភាព និងសុខទុក្ខរបស់ប្រជាពលរដ្ឋជាចម្បង។ ឯកឧត្តមបញ្ជាក់ថា ដោយឡែកសម្រាប់ខេត្តកែប ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ មន្ត្រីរាជការកងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋានក្នុងខេត្ត ក៏បាននឹងកំពុងយកចិត្តទុកដាក់ ជម្នះរាល់ឧបសគ្គ ក្នុងការប្រយុទ្ធ និងបង្ការទប់ស្កាត់ និងកាត់ផ្តាច់នូវជំងឺដ៏កាចសាហាវមួយនេះ កុំឱ្យបន្តចម្លងចូលមកក្នុងភូមិសាស្ត្រនៃខេត្តកែប បន្តទៀត។ ចំពោះអំណោយទាំងនេះ ឯកឧត្តមក្នុងនាមរដ្ឋបាលខេត្តកែប និងចាត់ចែងឱ្យចំគោលដៅដើម្បីបានប្រើប្រាស់ក្នុងសកម្មភាពប្រយុទ្ធ និងបង្ការទប់ស្កាត់ជំងឺកូវីដ-១៩ ពិសេសយកទៅជួយដោះស្រាយ ជូនដល់ប្រជាពលរដ្ឋងាយរងគ្រោះ និងមានការខ្វះខាតនៅក្នុងមូលដ្ឋាន ដែលរងផលប៉ះពាល់ពីជំងឺកូវីដ-១៩ ឱ្យបានទាន់ពេលវេលា។ អំណោយរបស់សមាគមអចលនទ្រព្យសកល ដែលបានប្រគល់ជូនរដ្ឋបាលខេត្តកែប រួមមាន៖ ម៉ាស់ ៥០,០០០ម៉ាស់ អាល់កុលសម្រាប់សម្លាប់មេរោគ ៥០កាន បំពង់ទឹកស្រ្ពាយ៍បាញ់សម្លាប់មេរោគ ១០០ដប ទឹកសុទ្ធ ១០០កេស និងថវិកាចំនួន ១០លានរៀល៕
ប្រភព៖មន្ទីរព័ត៌ខេត្តកែប
![](https://static.information.gov.kh/rails/active_storage/representations/eyJfcmFpbHMiOnsibWVzc2FnZSI6IkJBaHBBenJrQWc9PSIsImV4cCI6bnVsbCwicHVyIjoiYmxvYl9pZCJ9fQ==--8caaaa7c68c77448b810f62d156f095dc8c5e6cc/eyJfcmFpbHMiOnsibWVzc2FnZSI6IkJBaDdCam9MY21WemFYcGxTU0lNT1RBd2VEWXdNQVk2QmtWVSIsImV4cCI6bnVsbCwicHVyIjoidmFyaWF0aW9uIn19--70cbddbba2e46c7ca8ac0c1f8b8316d88752e16d/8F8088F3-6AD9-495C-BAA3-F0A91E0.jpeg)
![](https://static.information.gov.kh/rails/active_storage/representations/eyJfcmFpbHMiOnsibWVzc2FnZSI6IkJBaHBBem5rQWc9PSIsImV4cCI6bnVsbCwicHVyIjoiYmxvYl9pZCJ9fQ==--aa5cfbe31fc3841e218ced80cc6fd4514485660b/eyJfcmFpbHMiOnsibWVzc2FnZSI6IkJBaDdCam9MY21WemFYcGxTU0lNT1RBd2VEWXdNQVk2QmtWVSIsImV4cCI6bnVsbCwicHVyIjoidmFyaWF0aW9uIn19--70cbddbba2e46c7ca8ac0c1f8b8316d88752e16d/A9604A73-986D-4FA6-B09F-D69F5AB.jpeg)
![](https://static.information.gov.kh/rails/active_storage/representations/eyJfcmFpbHMiOnsibWVzc2FnZSI6IkJBaHBBemZrQWc9PSIsImV4cCI6bnVsbCwicHVyIjoiYmxvYl9pZCJ9fQ==--6273a2545658a07157a2a907b449fe14a3e16ec2/eyJfcmFpbHMiOnsibWVzc2FnZSI6IkJBaDdCam9MY21WemFYcGxTU0lNT1RBd2VEWXdNQVk2QmtWVSIsImV4cCI6bnVsbCwicHVyIjoidmFyaWF0aW9uIn19--70cbddbba2e46c7ca8ac0c1f8b8316d88752e16d/004339AD-4844-46A4-9E19-0323F16.jpeg)
![](https://static.information.gov.kh/rails/active_storage/representations/eyJfcmFpbHMiOnsibWVzc2FnZSI6IkJBaHBBemprQWc9PSIsImV4cCI6bnVsbCwicHVyIjoiYmxvYl9pZCJ9fQ==--27319f1b4955a96ca3be93aeea77c7f78fb2e4d8/eyJfcmFpbHMiOnsibWVzc2FnZSI6IkJBaDdCam9MY21WemFYcGxTU0lNT1RBd2VEWXdNQVk2QmtWVSIsImV4cCI6bnVsbCwicHVyIjoidmFyaWF0aW9uIn19--70cbddbba2e46c7ca8ac0c1f8b8316d88752e16d/979279C5-4D64-40C2-A971-2E0D622.jpeg)
![](https://static.information.gov.kh/rails/active_storage/representations/eyJfcmFpbHMiOnsibWVzc2FnZSI6IkJBaHBBemJrQWc9PSIsImV4cCI6bnVsbCwicHVyIjoiYmxvYl9pZCJ9fQ==--28999401520318d81d720f81e14ec32f69945700/eyJfcmFpbHMiOnsibWVzc2FnZSI6IkJBaDdCam9MY21WemFYcGxTU0lNT1RBd2VEWXdNQVk2QmtWVSIsImV4cCI6bnVsbCwicHVyIjoidmFyaWF0aW9uIn19--70cbddbba2e46c7ca8ac0c1f8b8316d88752e16d/D231AA31-43BF-4B1E-A02F-4B3C77C.jpeg)
0 Reviews:
Post a Comment