ព័ត៌មានថ្មីប្រចាំថ្ងៃ

http://www.msktvonline.com/

Monday, October 25, 2021

យុវជនគណបក្សប្រជាជនខេត្តព្រះវិហារនាំយកសម្ភារៈ និងថវិកាជូនគ្រួសារក្រីក្រចាស់ជរា

អ្នកទស្សនា: Views


ព្រះវិហារ ៖ ក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជាក្រុងនិងខេត្តព្រះវិហារកាលពីរសៀលថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២១បាននាំយកសម្ភារៈ និងថវិកាមួយចំនួនជូនគ្រួសារក្រីក្រចាស់ជរា ចំនួន៥គ្រួសារ រស់នៅក្រុងព្រះវិហារ។

ក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជាខេត្តមាន ឯកឧត្តម អ៊ុក គឹមសាន ឧបត្ថម្ភថវិកា ២៥០.០០០រៀល លោកអ៊ុយ សាគុណ ថវិកា ៥០.០០០រៀល កញ្ញា អៀវ វុទ្ធី ៥០.០០០រៀល លោកស្រី ជា វួចនា ថវិកា ៥០.០០០រៀល លោក ហេង ម៉េងស៊ាង ឧបត្ថម្ភសម្ភារៈ មួយចំនួន។

ចំណែកក្រុមការងារយុវជនគណបក្សក្រុងព្រះវិហារវិញ មានៈ លោក ជា សុភ័ក្រ្ត ឧបត្ថម្ភសម្ភារៈមួយចំនួន . លោក សាយ ដារ៉ា ថវិកាចំនួន ២០០.០០០រៀល លោក ម៉ុម សុទ្ធារ៉ា ថវិកាចំនួន ៥០០.០០០រៀល លោក តៃ លីឈ៊ន់សម្ភរមួយចំនួន ។ សម្ភារៈផ្ដល់ជូនលោកតា លោកយាយ ចំនួន៥គ្រួសារ ក្នុង១គ្រួសារទទួលបាន ៖ អង្ករ ២៥ គីឡូ, ត្រីខ ១យួរ,ទឹកសុទ្ធ ១កេស,ទឹកផ្លែឈើ ១កេស,ទឹកស៊ីអ៊ីវ ១យួរ-មីខ្លាឃ្មុំ ១កេស។

ក្រៅពីនេះ បានឧបត្ថម្ភដល់លោកយាយ រស់ សុផាត អាយុ៨៧ឆ្នាំ ថវិកា ១៨០.០០០រៀល, លោកយាយ មោះ មិន សាក់ អាយុ ៦៦ឆ្នាំ ថវិកា ១៥០.០០០រៀល,លោកតា ទៀង គឹមសេង អាយុ ៧២ឆ្នាំ ពិការភ្នែកនៅម្នាក់ឯង ថវិកា ៣២០.០០០រៀល , លោក ឈឿន ចំរើស អាយុ ៥៦ឆ្នាំ មានជំងឺពុកឆ្អឹងដើរមិនរួច ថវិកា២៣០.០០០រៀល,លោកតា ម៉ៅ សីហាក់ អាយុ ៨០ឆ្នាំនិងលោកយាយ អាយុ ៦៧ឆ្នាំ ថវិកា ២៣០.០០០រៀល ។ សរុបថវិកាឧបត្ថម្ភចំនួន ១.១១០.០០០ រៀល៕សម្រួលដោយដារ៉ា៖ ប្រភព: មន្ទីរព័ត៌មានខេត្តព្រះវិហារ


0 Reviews:

Post a Comment