ការណែនាំបែបនេះរបស់ឯកឧត្តម ឃួង ស្រេង បានធ្វើឡើងក្នុងកិច្ចប្រជុំតាមរយៈការបញ្ជូនរូបភាព និងសម្លេង ( Video Conference ) ជាមួយអាជ្ញាធរខណ្ឌទាំង ១៤ និងមន្ទីរពាក់ព័ន្ធ កាលពីរសៀលថ្ងៃទី២២ខែតុលាឆ្នាំ២០២១នេះនៅសាលារាជធានីភ្នំពេញ ។
ឯកឧត្តម ឃួង ស្រេងបានមានប្រសាសន៍លើកឡើងថាអាជ្ញាធរក៏ដូចជាមន្ទីរពាក់ព័ន្ធទាំងអស់ ត្រូវអនុវត្តឱ្យបាន នូវសារាចរណែនាំរបស់រាជរដ្ឋាភិ បាល ស្តីពីការទប់ស្កាត់ការវាយកម្ទេចនឹងការបំផ្លិចបំផ្លាញសំណង់អគារបេតិក ភណ្ឌ ដោយស្មារតីទទួល ខុសត្រូវខ្ពស់ ។
ឯកឧត្តមឃួង ស្រេង បានបញ្ជាក់ផងដែរថា ក្រោយកិច្ច ប្រជុំនេះ អាជ្ញាធរនឹងបង្កើតឲ្យមានក្រុមការងារមួយ ចុះពិនិត្យនិងស្រង់ស្ថិតិ អគារបេតិកភណ្ឌដែលមាននៅក្នុងរាជធានីភ្នំពេញទាំងអស់ ។ក្រោយមកទៀតត្រូវប្រគល់អគារបេតិកភណ្ឌទាំងនោះ ទៅឲ្យអាជ្ញាធរខណ្ឌធ្វើការគ្រប់ គ្រងបន្ត។ ការធ្វើបែបនេះ ទើបអាចរក្សាអគារបេតិក ភណ្ឌទាំងនេះបានគង់វង្ស។
បើយោងតាមសារាចរលេខ ០៨ សរ ចុះថ្ងៃទី១២ខែតុលា របស់រាជរដ្ឋាភិបាលស្តីពីការ ទប់ស្កាត់ការវាយកម្ទេចនិងបំផ្លិចបំផ្លាញសំណង់អគារបេតិកភណ្ឌ មានន័យថា៖ ដើម្បីឲ្យការងារអភិរក្សតំបន់បេតិកភណ្ឌទីក្រុង ដែលមានសំណង់អគារសាសនាផ្សេងៗ សំណង់ សាធារណៈ សំណង់ឯកជន ភូមិឋាន និងផ្ទះបុរាណ ស្របតាមច្បាប់ស្ដីពីកិច្ចការពារបេតិកភណ្ឌវប្បធម៌ ដែល ប្រកាសឲ្យប្រើដោយព្រះរាជក្រមលេខ នស/រកម/០១៩៦/២៦ ចុះថ្ងៃទី២៥ ខែមករា ឆ្នាំ១៩៩៦ រាជរដ្ឋាភិ បាលបានហាមឃាត់ចំពោះការកែប្រែ ការប្ដូររូបរាងខាង ក្រៅ ឬធ្វើឲ្យខូចខាតសោភ័ណ ភាពចំពោះសំណង់នៃតំបន់បេតិកភណ្ឌទីក្រុង។ ទប់ស្កាត់ការវាយកម្ទេចនិងបំផ្លិចបំផ្លាញសំណង់វប្បធម៌ ប្រវត្តិសាស្ត្រ សំណង់បុរាណ និងសំណង់ អគារបេតិកភណ្ឌ ដើម្បីការពារឲ្យបានគង់វង្ស។ បញ្ឈប់ជាបន្ទាន់ចំពោះការបំ ផ្លាញអគារបេតិកភណ្ឌក្នុងតំបន់ការពារនិងក្រៅតំបន់ការពារដោយផ្ដោតលើយុទ្ធ សាស្ត្រ គោលនយោបាយ និងផែនទីចង្អុលបង្ហាញ ដើម្បីជំរុញការអភិរក្សនិងការ អភិវឌ្ឍទីក្រុងបេតិកភណ្ឌប្រកបដោយនិរន្តរភាព។ សំណង់អគារបេតិកភណ្ឌដែលនឹងត្រូវធ្វើការជួសជុល កែប្រែរូបរាង ឬវាយកម្ទេចចោល ត្រូវស្នើសុំការពិនិត្យ និងសម្រេចពីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ និងអាជ្ញាធរពាក់ព័ន្ធជាមុនសិន៕
0 Reviews:
Post a Comment