ព័ត៌មានថ្មីប្រចាំថ្ងៃ

http://www.msktvonline.com/

Thursday, April 24, 2025

កម្ពុជា-អាម៉េរិក ជំរុញកិច្ចសហការលើការដោះស្រាយបញ្ហាឧក្រិដ្ឋកម្មឆ្លងដែន ការជួញដូរគ្រឿងញៀន និងការបោកប្រាស់តាមអ៊ីនធើណែត

អ្នកទស្សនា: Views

កម្ពុជា-អាម៉េរិក បានបញ្ជាក់សារជាថ្មីនូវការប្ដេជ្ញាចិត្តរបស់ខ្លួន ក្នុងការជំរុញកិច្ចសហការលើវិស័យអាទិភាព ជាពិសេសក្នុងការដោះស្រាយបញ្ហាឧក្រិដ្ឋកម្មឆ្លងដែន រួមទាំងការជួញដូរគ្រឿងញៀន និងការបោកប្រាស់ តាមអ៊ីនធើណែត កិច្ចខិតខំប្រឹងប្រែងប្រយុទ្ធប្រឆាំងភេរវកម្ម និងការបង្កើនកិច្ចសហប្រតិបត្តិការសន្តិសុខតាមប្រព័ន្ធអ៊ីនធើណែត។

នេះបើយោងតាមសេចក្តីប្រកាសព័ត៌មាន ក្រសួការបរទេស​ និងសហប្រតិបត្តិការអន្តរជាតិ នាថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៥នេះ ស្តីពីលទ្ធផលនៃកិច្ចប្រជុំឧត្តមមន្ត្រីអាស៊ាន-សហរដ្ឋអាមេរិក លើកទី៣៧កិច្ចប្រជុំឧត្តមមន្ដ្រីអាស៊ាន-សហរដ្ឋអាមេរិក លើកទី៣៧ (37 ASEAN-U.S. Dialogue) ក្រោមអធិបតីភាព ឯកឧត្តម គង់ ភោគ ឧត្តមមន្ត្រីអាស៊ានរបស់កម្ពុជា និងឯកឧត្តម Sean K. O’ Niell មន្ត្រីជាន់ខ្ពស់ទទួលបន្ទុកកិច្ចការអាស៊ីបូព៌ា និងប៉ាស៊ីហ្វិក នៃក្រសួងការបរទេសសហរដ្ឋអាមេរិក។

ប្រភពដដែល បានបន្តថា ចំពោះភាពជាដៃគូសេដ្ឋកិច្ចអាស៊ាន-សហរដ្ឋអាមេរិក កិច្ចប្រជុំបានគូសបញ្ជាក់ពីសារៈសំខាន់ នៃការបង្កើនភាពធន់នៃសេដ្ឋកិច្ច និងការពង្រីកកិច្ចសហការពីវិស័យឯកជន ដើម្បីធ្វើឱ្យទំនាក់ទំនង ពាណិជ្ជកម្ម និងវិនិយោគកាន់តែស៊ីជម្រៅ។

ភាគីទាំងពីរ បានបញ្ជាក់សារជាថ្មីនូវការប្តេជ្ញាចិត្តក្នុង ការជំរុញទំនាក់ទំនងសេដ្ឋកិច្ចអាស៊ាន-សហរដ្ឋអាមេរិក តាមរយៈការបង្កើនកិច្ចសហប្រតិបត្តិការ លើវិស័យយុទ្ធសាស្ត្រសំខាន់ៗដែលផ្តល់ប្រយោជន៍ទៅវិញទៅមក រួមមានសេវាកម្មឌីជីថល និង ឧស្សាហកម្មផ្អែកលើចំណេះដឹង ស្បៀងអាហារ និងកសិកម្ម បច្ចេកវិទ្យាបៃតង កម្មន្តសាលកម្ម កម្រិតខ្ពស់ សុខាភិបាល និងហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន។ អាស៊ានរំពឹងទទួលបានការបន្តគាំទ្រ របស់សហរដ្ឋអាមេរិក ចំពោះច្រកចេញចូលតែមួយអាស៊ាន ប្រព័ន្ធថាមពលអាស៊ាន និងកិច្ចព្រមព្រៀង ក្របខណ្ឌសេដ្ឋកិច្ចឌីជីថលអាស៊ាន (DEFA)។

ភាគីទាំងពីរ ក៏បានបង្ហាញសុទិដ្ឋិនិយមដ៏ខ្លាំងក្លាចំពោះអនាគតនៃកិច្ចសហប្រតិបត្តិការអាស៊ាន- សហរដ្ឋអាមេរិក ដើម្បីផលប្រយោជន៍រួមរបស់ប្រជាជនអាស៊ាន និងសហរដ្ឋអាមេរិក។

នៅក្នុងសុន្ទរកថាបិទ ឯកឧត្តម គង់ ភោគ បានវាយតម្លៃខ្ពស់ចំពោះកិច្ចពិភាក្សាប្រកបដោយខ្លឹមសារស្ថាបនា និងសារៈសំខាន់ ក្នុងអំឡុងពេលកិច្ចប្រជុំ ក៏ដូចជាការចូលរួមចំណែកដ៏មានតម្លៃរបស់ ប្រទេសចូលរួមប្រជុំទាំងអស់។

ឯកឧត្តមបានបញ្ជាក់ថា ក្នុងឋានៈជាប្រទេសសម្របសម្រួលទំនាក់ទំនង ដៃគូសន្ទនាអាស៊ាន-សហរដ្ឋអាមេរិក ឆ្នាំ២០២៤-២០២៧ កម្ពុជាប្តេជ្ញាចិត្ត និងត្រៀមខ្លួនដើម្បីសហការ ជាមួយគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ដើម្បីជំរុញអាទិភាពរួម និងបង្កើនភាពជាដៃគូប្រកបដោយ ភាពក្លៀវក្លា និងទិសដៅឆ្ពោះទៅមុខ៕

0 Reviews:

Post a Comment