ព័ត៌មានថ្មីប្រចាំថ្ងៃ

http://www.msktvonline.com/

Monday, March 11, 2024

ករណីអគ្គីភ័យឆេះផ្ទះប្រជាពលរដ្ឋចំនួន ២ផ្ទះ

អ្នកទស្សនា: Views

 ថ្ងៃចន្ទទី ១១ ខែមីនា ឆ្នាំ ២០២៤ វេលាម៉ោង ១១.២០ នាទីថ្ងៃត្រង់ មានករណីអគ្គីភ័យមួយបានឆាបឆេះផ្ទះប្រជាពលរដ្ឋអស់ចំនួន ២ ខ្នង  និងមួយខ្នងទៀតរងការខូចខាតជញ្ជាំងមួយចំហៀង ស្ថិតនៅភូមិសែន ឃុំលាបូរ ស្រុកត្រាំកក់ ខេត្តតាកែវ។១. មានឈ្មោះ អឹុម អេន ភេទប្រុស អាយុ ៥២ ឆ្នាំ និងប្រពន្ធ ឈ្មោះឈឹង មំុ អាយុ ៥៤ ឆ្នាំ 

សម្ភារៈខូចខាតរួមមាន៖

 ~ ស្រូវចំនួន ៥០បាវ

~ អង្ករមួយបាវ
~ លុយខ្មែរ ២០ លាន
~ មាសប្រាំជី និងសម្ភារៈមួយចំនួនទៀតត្រូវខូចខាតទាំងស្រុង។
២. មានឈ្មោះអន ស្រីនា ភេទស្រី អាយុ 28 ឆ្នាំ និងប្ដីឈ្មោះសុខ ជា អាយុ ២៩ ឆ្នាំ
សម្ភារៈបាត់បង់រួមមាន៖
~ ខ្សែកមាសចំនួន ៥ ជី
~ ខ្សែផ្លាកទីនចំនួន ៣ ជី  និងសម្ភារៈក្នុងផ្ទះខូចខាតទាំងស្រុង។
ដោយមានកិច្ចអន្តរាគមន៍រថយន្តពន្លត់ឣគ្គីភ័យរបស់ស្នងការដ្ឋាននគរបាលខេត្តតាកែវចំនួន ២ គ្រឿង និងអធិការដ្ថាននគរបាល
ស្រុកត្រាំកក់ ចំនួនមួយគ្រឿង ដោយប្រើទឹកអស់ចំនួន  ៤ រថយន្ត
សូមបងប្អូនចូលរួមប្រុងប្រយ័ត្នទាំងអស់គ្នា.......










0 Reviews:

Post a Comment