ព័ត៌មានថ្មីប្រចាំថ្ងៃ

http://www.msktvonline.com/

Monday, July 17, 2023

លោក រ័ត្ន ស្រ៊ាង បន្ដជួបសមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជានៅសង្កាត់ព្រែកកំពឹស និងបន្ដចុះតាមខ្នងផ្ទះប្រជាពលរដ្ឋ

អ្នកទស្សនា: Views

(ភ្នំពេញ)៖ នៅថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៣ លោក រ័ត្ន ស្រ៊ាង អញ្ជើញជួបសំណេះសំណាលជាមួយប្រធាន-អនុប្រធានសាខាបក្ស មេក្រុមបក្ស ព្រមទាំងយុវជនរបស់គណបក្សប្រជាជនកម្ពុជាសង្កាត់ព្រែកកំពឹស សរុបចំនួន៥៧០នាក់។

ក្នុងជំនួបនោះ លោក រ័ត្ន ស្រ៊ាង បានធ្វើការណែនាំដល់ សមាជិក សមាជិកា ដែលជាក្រុមការងារ ត្រូវបន្តចុះជួបប្រជាពលរដ្ឋតាមខ្នងផ្ទះ ដើម្បីផ្សព្វផ្សាយពីគោលនយោបាយដ៏ល្អរបស់គណបក្សប្រជាជនកម្ពុជា។

នៅពេលចុះតាមខ្នងផ្ទះ ត្រូវបង្រៀនបងប្អូនប្រជាពលរដ្ឋឲ្យចេះគូសលើសន្លឹកឆ្នោតបានត្រឹមត្រូវ និងត្រូវក្រើនរំលឹកដល់ពួកគាត់ឲ្យទៅបោះឆ្នោត នៅថ្ងៃអាទិត្យ ទី២៣ ខែកក្កដា ឆ្នាំ២០២៣ខាងមុខនេះ ឲ្យបានគ្រប់ៗគ្នា ជាពិសេសគឺបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា៕


0 Reviews:

Post a Comment