ព័ត៌មានថ្មីប្រចាំថ្ងៃ

http://www.msktvonline.com/

Tuesday, July 18, 2023

សៀវភៅ កម្ពុជា​​​សម័យ​តេជោ វគ្គ ១១« ការរីកចម្រើន ផ្នែកប្រព័នន្ធបច្ចេកវិជ្ជា »

អ្នកទស្សនា: Views

ភ្នំពេញ: ថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៣ សៀវភៅ«កម្ពុជា សម័យតេជោ»​ជាស្នា​ដៃ​រ​​ប​ស់​ ឯកឧត្តម ពៅ សុខ ទីប្រឹក្សាផ្ទាល់​សម្តេ​ច​តេ​​ជោ​នា​​​​​យក​រ​ដ្ឋ​មន្រ្តី ហ៊ុ​ន សែ​ន និងជា​ស​មា​ជិ​ក​​ក្រុ​​​​​ម​ប្រឹ​​​​ក្សាភិបាលសមាគមអ្នកនិពន្ធខ្មែរ។ ឯក​ឧ​ត្ត​ម ច​ង​ក្រ​ង​សៀ​​​វភៅនេះឡើងដើម្បី​បង្ហាញ​​ទៅ​​ដ​ល់​​​មនុស្សជំនាន់ក្រោយៗទៀតឱ្យបានជ្រាបថា ក្នុងសម័យកាល ក្រោម​ការ​ដឹក​នាំ​​របស់ ស​ម្តេ​​ច​​​អគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋ​មន្រ្តី នៃព្រះរាជា​​ណាចក្រ​​កម្ពុជា ក​ម្ពុ​ជា​មា​ន​កា​ររីកចម្រើន និងមានសមិទ្ធផលជា​ច្រើន​រាប់មិនអស់ ដែលត្រូវចាប់​អារ​ម្ម​ណ៍​កោ​ត​ស​រ​សើ​រ និ​ង​​កត់​​​​ត្រាទុក។

ដូច្នេះ ខ្លឹម​សារក្នុង​សៀវភៅនេះ មិន​មានរៀបរាប់​លម្អិត អំពី​ដំណើរជីវិត​របស់​​ស​ម្តេច ហ៊ុន សែន ដូច​សៀវ​ភៅដទៃៗទៀតទេ។ ប៉ុន្តែ និយាយអំពីរាល់ការអភិវឌ្ឍ ដែល​​សម្តេ​ច​តេជោ ហ៊ុន សែន ខិតខំប្រឹង​ប្រែង ដើម្បីជាតិ សាសនា និង​ព្រះ​មហាក្សត្រ ជា​ពិសេស ដើម្បី​សុខុមាលភាព​ប្រជាជនដោយគ្មានរើសអើង ​ជាតិសាសន៍ សាសនា ឬពណ៌សម្បុរ ឬ​ន​យោ​​បា​យ​ចាប់តាំង​ពី​ក្រោយ​ព្រះរាជា​ណាចក្រ​កម្ពុជា​ទី២ ត្រូវបាន​បង្កើត​ឡើងនៅឆ្នាំ​១៩៩៣ និង​កា​រប​ញ្ច​ប់​សង្រ្គាម​ទាំងស្រុង​នៅ​កម្ពុជា នាថ្ងៃទី២៩ ខែធ្នូ ឆ្នាំ១៩៩៨។

ឯកឧត្តម ពៅ សុខ ជឿថា សៀវភៅនេះ ទោះបីមិនល្អឥតខ្ចោះ ប៉ុន្តែ នឹងក្លាយជា​ពន្លឺ ​ជា​​ឯ​ក​សា​​រជំនួយស្មារតីខ្លះៗដល់អ្នកស្រាវជ្រាវ មិត្តអ្នកអាន ឬ​មនុស្ស​ជំនាន់​ក្រោយ ក្នុង​ការ​សិ​ក្សា​ឈ្វេងយល់អំពីព្រឹត្តិការណ៍នានា ដែល​កើតមាន​ឡើង​នៅ​​ក្នុង​​ផ្ទៃប្រ​ទេស​ចន្លោះ​ពីឆ្នាំ​១៩​៧​០​ដល់​ឆ្នាំ២០២៣។ ខា​ងក្រោមនេះគឺជាខ្លឹមសារតាមជំពូកនីមួយៗដែលមាននៅក្នុងសៀវភៅ«កម្ពុជា សម័​យ​តេ​ជោ​»។

សូមមិត្តអ្នកអាន តាមដានតាមវគ្គ​នីមួ​យៗ​ដោ​យ​​​​​ក្ដីរីករាយ។ វគ្គ ១១« ការរីកចម្រើន ផ្នែកប្រព័នន្ធបច្ចេកវិជ្ជា »​ទោះបីកម្ពុជា ត្រូវបានវាយតម្លៃ ពេលខ្លះដោយអយុត្តិធម៌ថា ជាប្រទេសមិ​នទា​ន់​ជឿ​ន​លឿ​ន មិនស៊ីវិល័យ ប៉ុន្តែ តាមភាពជាក់ស្តែង ចាប់ពីក្រោយសង្រ្គាមត្រូវបានបញ្ចប់ ការអភិ​វ​ឌ្ឍ​ប្រ​ទេស ធ្វើឱ្យមើលឃើញថា មានសន្ទុះលឿនទៅមុខគួរឱ្យកត់សម្គាល់។

សូ​ម្បីតែកា​រ​ប្រើ​ប្រា​ស់​បច្ចេកវិជ្ជាពិភពលោកសម័យថ្មី។ ក្រោយពីទទួលបាននូវសុខសន្តិភាព១០ឆ្នាំ កម្ពុជា ត្រូវបានវាយតម្លៃថា មា​នសន្ទុះ​ប្រកួ​តប្រ​ជែ​ង ខ្លាំងក្លាក្នុងការប្រើប្រាស់សេវាទូរសព្ទដៃទំនើបៗ។

លោក Gary Foo ប្រធានគ្រប់គ្រង​ទីផ្សា​រ​នៃក្រុមហ៊ុន Axiata Group របស់ប្រទេសម៉ាឡេស៊ីដែលគ្រប់គ្រងប្រព័ន្ធទូរសព្ទចល័ត Hello ០​១​៥ និង០១៦ បានប្រាប់វិទ្យុសំឡេងសហរដ្ឋអាមេរិកថា ចាប់​តាំងពីក្រុមហ៊ុនរបស់លោ​ក​បើ​ក​​​ប្រតិបត្តិការនៅប្រទេសកម្ពុជានៅឆ្នាំ១៩៩៦មក ក្រុមហ៊ុនមិនធ្លាប់ជួបប្រទះការប្រកួ​តប្រជែ​ង​ដ៏ខ្លាំងក្លាដូចពេលបច្ចុប្បន្នទេ។ នេះជាការប្រណាំងប្រជែង ដែលកើតចេញពីវត្តមាន​ក្រុម​ហ៊ុ​ន​​ទើបបង្កើតថ្មីជាច្រើន។

លោក Gary Foo អះអាងថា វាបានក្លាយជាការប្រកួត​ប្រជែ​ងមួ​យដ៏​ខ្លាំ​ងក្លា ហើយទីនេះ ជាទីផ្សារប្រកួតប្រជែងបំផុតមួយនៅក្នុងពិភពលោក​។ នៅមុនឆ្នាំ២០០៨ នៅកម្ពុជា មានក្រុមហ៊ុនបម្រើសេវាកម្មទូរសព្ទចល័តតែ៤ប៉ុណ្ណោះ រួ​ម​​មានសេវាទូរសព្ទចល័ត Mobitel របស់ក្រុមហ៊ុនខ្មែរRoyal Group សេវាទូរសព្ទចល័ត M​f​r​o​n​e របស់ក្រុមហ៊ុនថៃ Shin Satellite and Asia Mobile Holding ទូរសព្ទនៃប្រពន្ធ Hello រប​ស់ក្រុ​ម​ហ៊ុនម៉ាឡេស៊ី Axiata Group Berhad និងសេវាទូរសព្ទ Star Cell នៃក្រុមហ៊ុន A​pp​l​i​f​o​n​e​រ​ប​ស់​ខ្មែរ។ ប៉ុន្តែ នៅឆ្នាំ២០០៩ មានក្រុមហ៊ុនទូរសព្ទ៥ថ្មីទៀតបាន បោះ​ទុន​វិនិយោ​គនៅ​ស្រុក​ខ្មែ​រ​ ក្នុងនោះមានសេវាកម្មទូរសព្ទចល័ត Cube០១៣ នៃក្រុមហ៊ុនCambodia Advance Commu​n​i​​cation សហការវិនិយោគដោយអ៊ីស្រាអែលនិងខ្មែរ Excell ០១៨ នៃក្រុមហ៊ុនខ្មែរ GT-TELL សេ​វា​ទូរសព្ទចល័ត Metfone ០៩៧របស់ក្រុមហ៊ុនវៀតណាម ViettleSmart Mobile របស់​ក្រុម​ហ៊ុ​ន Latelz និងBeeline០៩០ របស់ក្រុមហ៊ុនរុស្ស៊ីVimpelCom។

ឆ្នាំ២០០៩ ក្រុ​មហ៊ុ​នផ្តល់​សេ​វា​​ក​ម្មទូរសព្ទចល័តនៅកម្ពុជាមានសរុបទាំងអស់៩ ធ្វើឱ្យក​ម្ពុជាដែលមានប្រជាជនស​រុប​ត្រឹ​ម​តែ​១៤លាននាក់ ក្លាយជាប្រទេសមួយ ដែលមានក្រុមហ៊ុនទូរសព្ទច្រើនជាងគេបំ​ផុតមួ​យក្នុ​ង​ពិ​ភ​ពលោក។ មកដល់ឆ្នាំ២០២៣ ក្រុមហ៊ុនបម្រើសេវាកម្មទូរសព្ទចល័ត បា​នកាត់បន្ថយម​ក​នៅ​ត្រឹ​ម៤ ប៉ុណ្ណោះ គឺក្រុមហ៊ុន សេលខាត ស្មាត ម៉ិតហ្វូន និងស៊ីថែល។

ការប្រកួតប្រជែង ផ្នែកសេវាកម្មទូរសព្ទចល័ត និងអ៊ីនធឺណែត ធ្វើឱ្យកម្ពុជា ក្លាយជាប្រទេស ដែ​​​លជំរុញលើកទឹកចិត្ត ប្រ​ជាជនឱ្យប្រើប្រាស់ការទូទាត់ប្រាក់តា​មអន​ឡាញយ៉ា​ងមា​នប្រ​សិ​ទ្ធ​ភា​ព។

តាមកំណត់ត្រា ធនាគារជាតិ នៃកម្ពុជា បានប្រកាសដាក់ឱ្យប្រើប្រាស់ នូវ​ប្រព័ន្ធផាត់​ទា​ត់​​​ជាតិ ដែលត្រូវបានប្រើប្រាស់ ដើម្បីទូទាត់មូលប្បទានបត្រ និងបញ្ជាទូរទាត់ជាអេឡិចត្រូនិក ដែ​​លជាប្រព័ន្ធដែលឆាប់រហ័ស និងងាយស្រួលនេះ តាំងពីចុងឆ្នាំ២០១២ ហើ​យមានការ​ប្រើ​ប្រា​ស់​ការទូទាត់បែបឌីជីថលយ៉ាងពេញនិយមនៅពីឆ្នាំ២០១៥រហូតមក។

តាមការអះអាងរបស់ រដ្ឋមន្រ្តី នៃក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានឱ្យដឹងថា សេវា នៃកា​រប្រើប្រាស់អ៊ីនធឺណែត នៅកម្ពុជា មានត​ម្លៃថោកជាង​បណ្តាប្រទេ​សមួ​យ​ចំ​នួ​ន​ក្នុ​ង​តំ​ប​ន់​។ ​

គេហទំព័រធនាគារជាតិ នៃកម្ពុជា (nbc.org.kh/payment)បានបញ្ជាក់ថា ដើ​ម្បីឆ្លើយ​តប​ទៅ​នឹ​ង​ការរីកចម្រើន នៃទីផ្សារធនាគារជាតិនៃកម្ពុជា បានអភិវឌ្ឍប្រព័ន្ធទូទាត់សងប្រាក់ជាច្រើ​នដំ​ណា​ក់កាល គឺនៅខែកញ្ញា ឆ្នាំ២០០៨ ធនាគារជាតិ នៃកម្ពុជា បាន​ចេញផ្សាយប្រកាសស្តីពីមូ​ល​ប្បទានបត្រស្តង់ដា ដើម្បីឱ្យមូលប្បទានបត្រទាំងអស់ ដែ​លប្រើប្រាស់ក្នុងប្រព័ន្ធធនាគារមា​ន​ល​ក្ខណៈស្តង់ដារួមមួយ ធានាឱ្យការទូទាត់ និងផាត់ទាត់អន្តរធនាគារប្រព្រឹត្តទៅដោយរលូន និ​ងមានប្រសិទ្ធភាព។

ឆ្នាំ២០០៩ ប្រព័ន្ធផាត់ទាត់ជាតិបណ្តោះអាសន្ន (Interim Solution) ស​ម្រា​ប់សភាផាត់ទាត់ជាតិ ត្រូវបានដាក់ឱ្យប្រើ ដើម្បីសម្រួលការបញ្ជូនទិន្នន័យឱ្យបា​នកា​ន់​តែ​ឆា​ប់រហ័ស និងមានសុវត្ថិភាព។ លើសពីនេះ មធ្យោបាយនេះក៏បានផ្តល់ នូវ​អត្ថប្រយោជ​ន៍​យ៉ា​ង​ច្រើ​នដល់ធនាគារជាសមាជិកសភាផាត់ទាត់ទាំងអស់ ដោយពួកគេអាចទាញ​យកទិ​ន្នន័​យ​អេ​ឡិចត្រូនិក (electronic output file) ពីប្រព័ន្ធនៅក្នុងថ្ងៃនោះដោយមិនចាំបាច់វាយបញ្ចូលព័ត៌មានសាឡើងវិញ។

នៅចុងឆ្នាំ ២​០១​២​ ធនាគារជាតិ នៃកម្ពុជា បានប្រកាសដាក់ឱ្យប្រើ នូវប្រព័ន្ធផាត់ទាត់ជាតិ ដែលត្រូវបាន​ប្រើ​ប្រា​​ស់ដើម្បី​ទូទាត់មូលប្បទានបត្រនិងបញ្ជា ទូទាត់ជាអេឡិចត្រូនិកបានកាន់តែឆាប់រហ័ស និ​ង​​ងាយស្រួល។ បច្ចុប្បន្ននេះ ធនាគារជាតិនៃកម្ពុជាកំពុងសិក្សាលើការអភិវឌ្ឍប្រព័ន្ធ Nat​ional S​hared Switch ដែលជាប្រព័ន្ធរួមបញ្ចូលគ្នាមួយដើម្បីសម្រួលដល់ការទូទាត់ ស​ងប្រាក់ជា​អេ​ឡិ​​ចត្រូនិក ដូចជា ការដកសាច់ប្រាក់តាមរយៈម៉ាស៊ីន ATM, ការទូទាត់សង​ប្រាក់​ដោយ​ម៉ា​ស៊ី​ន POS និងការទូទាត់សងប្រាក់ចល័តនិងតាមរយៈអ៊ីនធឺណែត ក្នុងគោលបំណងដើម្បីលើក​ក​ម្ព​ស់ប្រសិទ្ធភាព នៃសេវាទូទាត់សងប្រាក់ និ​ងឆ្លើយតបទៅនឹងតម្រូវ​ការ​នៃការធ្វើ​សមា​ហរ​ណ​ក​​ម្មហិរញ្ញវត្ថុអាស៊ាននៅឆ្នាំ២០១៥។

សម្រាប់ទិសដៅនាពេលអនាគត ប្រព័ន្ធទូទាត់ដុល​ភ្លា​ម​ៗ​​(RTGS) នឹងអាចត្រូវបានបង្កើតឡើងក្នុងរយៈពេលវែងនៅពេលដែលមានតម្រូវការទីផ្សារ។ ប​ច្ចុប្បន្ន ទូរសព្ទដៃ ឬទូរសព្ទចល័តរបស់អ្នកប្រើប្រាស់ បានក្លាយជាកាបូបលុយ ជំ​នួស​ឱ្យកា​រ​ប្រើ​​កា​បូបលុយ។ ពួកគេអាចទូទាត់ទំនិញ បានយ៉ាងងាយ។

ក្រៅពីនេះ មន្រ្តីរាជការ បុគ្គ​លិ​ក​ក្រុ​មហ៊ុនឯកជន ក៏អាចបើកប្រាក់ខែ ទិញស្លាកលេខរថយន្ត ឬចុះបញ្ជីនានាតាមប្រព័ន្ធ​អន​ឡា​ញ ជាពិសេស ក្នុងដំណាក់កាល នៃការរីករាលដាលជំងឺកូវីដ-១៩ ប្រជាជនកម្ពុជា អាចធ្វើការ អាចសិក្សារៀនសូត្រ តាមប្រព័ន្ធអ៊ីនធឺណែតបានដូចបណ្តាប្រទេសជឿនលឿនផ្សេងៗបាន។ គិតត្រឹមចុងខែមិថុនា ឆ្នាំ២០២២ ការប្រើប្រាស់សេវាទូរទាត់តាមបណ្តាញអ៊ីនធឺណែត មា​ន​កា​រ​កើ​នឡើងគួរឱ្យកត់សម្គាល់។

យោងលើលទ្ធផលស្រាវជ្រាវរបស់ Consumer Payment Att​it​ud​e​s 2021 Visa កាលពីថ្ងៃទី២៩ ខែមិថុនា បានបង្ហាញថា មានការផ្លាស់ប្តូរយ៉ាងឆា​ប់រហ័ស​ក្នុង​ការ​ទូទាត់ប្រាក់នៅកម្ពុជា ដោយការទូរទាត់ជាសាច់ប្រាក់មានកាន់​តែតិចទៅបើធៀ​បទៅនឹ​ងជ​ម្រើ​សឌីជីថល ។ គឺ១៤% នៃអ្នកប្រើប្រាស់នៅអាស៊ីអាគ្នេយ៍ មិនប្រើប្រាស់សាច់ប្រាក់ឡើយ ហើ​យការណ៍នេះ ត្រូវបានគេមើលឃើញថា អ្នកប្រើប្រាស់នៅកម្ពុជា ប្រមាណ៣៦% ដោយ កា​បូ​បអេឡិចត្រូនិច និងកាតអេធីអឹម បានមានវត្តមានយ៉ាងលេចធ្លោនៅលើទីផ្សារ។ កា​រស្រា​វ​ជ្រាវបង្ហាញទៀតថា បច្ចុប្បន្ន ការទូរទាត់ឌីជីថល ត្រូ​វបានប្រើប្រាស់ដោយប្រជាជន​កម្ពុជា​ប្រ​ហែ​ល៤នាក់ក្នុងចំណោម១០នាក់ ហើយ១៤% នៃប្រជាជនកម្ពុជា មាន​ទាំង​កាបូ​បអេ​ឡិច​ត្រូ​និ​ក និងកាត។

ក្រៅពីនេះ កម្ពុជា ក៏ជាប្រទេស ដែលប្រើប្រាស់ឃ្យូអរកូដ(QR CODE) លើ​ស្លា​ក​លេ​ខយានយន្ត ដំបូងគេលើលោកផងដែរ ។ លោក ហ៊ាង សុន្ធាយុត្តិ ប្រធា​ននាយកដ្ឋានព័ត៌​មា​ន និងទំនាក់ទំនងសាធារណៈ នៃក្រសួងសាធារណការ និងដឹកជញ្ជូន បានអះអាងថា ស្លា​កលេ​ខដែលមាន QR Code នេះ អាចឱ្យ​ម្ចាស់យានយន្តផ្ទៀងផ្ទាត់ភាពត្រឹមត្រូវជា​ម្ចាស់​កម្មសិ​ទ្ធិ ​និងចៀសផុតពីការក្លែងបន្លំបាន ។

ការប្រើប្រាស់បច្ចេកវិទ្យា QR Code នៅ​លើស្លា​កលេ​ខ​យា​​នយន្ត គឺផ្តល់ផលប្រយោជន៍ទៅដល់អ្នកប្រើប្រាស់រថយន្ត និងម៉ូតូ ដែល​អាច​ផ្ទៀ​ង​ផ្ទាត់​ភា​ព​ត្រឹមត្រូវទៅលើរថយន្ត និងម៉ូតូ កាត់បន្ថយការព្រួយបារម្ភរ​បស់ប្រជាពលរដ្ឋ​ពីការលួ​ចស្លា​ក​លេ​ខ និងផ្តល់ភាពងាយស្រួលដល់មន្ត្រីនគរបាល ក្នុងការផ្ទៀងផ្ទាត់ពេលមា​នបញ្ហាអ្វី​មួយ​កើ​ត​ឡើង។ ជាងនេះទៅទៀត នឹងជួយឱ្យសមត្ថកិច្ចងាយស្រួលផ្ទៀងផ្ទាត់ ព្រោះអ្នកខ្លះមាន​ម៉ូតូ​ថ្លៃ​ នាំមកគេចពន្ធ គ្មានស្លាកលេខ បែរទៅយកស្លាកលេខម៉ូតូទើបតែបា​នចុះបញ្ជី ដែលមាន​ម៉ា​កខុ​សគ្នាមកប្រើប្រាស់ជាដើម៕ ដោយ៖ គង់ សិរីរ័ត្ន

0 Reviews:

Post a Comment