ព័ត៌មានថ្មីប្រចាំថ្ងៃ

http://www.msktvonline.com/

Monday, February 20, 2023

លោក ហ៊ុន ម៉ានី៖ ដើម្បីយល់ពីគុណតម្លៃ នៃសុខសន្តិភាព យើងគប្បីនឹកដល់ពេលដែលមិនទាន់មានសន្តិភាព

អ្នកទស្សនា: Views

 

 

 
(កំពង់ស្ពឺ)៖ «ដើម្បីយល់ពីគុណតម្លៃ នៃសុខសន្តិភាព យើងគប្បីនឹកដល់ពេលដែលមិនទាន់មានសន្តិភាព និងរំលឹកដល់អ្នកដែលបានស្វែងរកសន្តិភាពជូនជាតិមាតុភូមិ» នេះជាការលើកឡើងរបស់លោក ហ៊ុន ម៉ានី អ្នកតំណាងរាស្រ្តមណ្ឌលកំពង់ស្ពឺ ថ្លែងចែករំលែកទស្សនៈផ្ទាល់ខ្លួន ក្នុងពិធីជួបសំណេះសំណាលជាមួយមន្ត្រីអប់រំ និងមន្រ្តីសុខាភិបាល នៃស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ប្រមាណ៣៧៦នាក់ នៅព្រឹកថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៣។

ក្នុងឱកាសនោះ លោក ហ៊ុន ម៉ានី បានចែករំលែកទស្សនៈផ្ទាល់ខ្លួនថាពាក្យ «អរគុណសន្តិភាព» ស្តាប់ទៅហាក់បីដូចជាសាមញ្ញ ក៏ប៉ុន្តែពេលលឺពាក្យនេះ វាមិនសាមញ្ញពេកនោះទេ គឺយើងត្រូវប្រៀបធៀបទៅនឹងពេលគ្មានសុខសន្តិភាព ទើបយើងអាចយល់ពីគុណតម្លៃនៃសុខសន្តិភាព ដោយផ្សាភ្ជាប់ថា «ដើម្បីយល់ពីគុណតម្លៃនៃសុខសន្តិភាព យើងគប្បីនឹកដល់ពេលដែលមិនទាន់មានសន្តិភាព និងរំលឹកដល់អ្នកដែលបានស្វែងរកសន្តិភាពជូនជាតិមាតុភូមិ»។

ស្របជាមួយការលើកឡើងខាងលើនេះ លោកបានសរបញ្ជាក់ថា ដើម្បីយល់ពីគុណតម្លៃ នៃសុខសន្តិភាព យើងត្រូវប្រៀបធៀបដំណាក់កាលដែលប្រទេសកម្ពុជាគ្មានសុខសន្តិភាព រងនូវសោតនកម្មដ៏ឃោឃៅ សង្រ្គាមរាំរ៉ៃ នឹងត្រូវនឹកឃើញដល់អ្នកដែលបានលៈបង់ និងពុះពារ ដើម្បីដណ្តើមយកសុខសន្តិភាពជូនប្រទេសជាតិ។

លោកបានបន្តទៀតថា ការប្រែក្លាយប្រទេសកម្ពុជាពីប្រទេសដែលមានសង្គ្រាមទៅជាប្រទេសមានសុខសន្តិភាព និងការអភិវឌ្ឍ គឺជាមោទកភាពមួយ ក្នុងនាមជាប្រជាពលរដ្ឋកម្ពុជាមួយរូប។

លោក ហ៊ុន ម៉ានី បានរំលេចដែរថា សន្តិភាពបាននូវមកនូវការអភិវឌ្ឍជូនប្រទេសកម្ពុជា។ ជាឧទាហរណ៍ តាមរយៈនយោបាយឈ្នះៗ យើងក៏ទទួលបានសុខសន្តិភាព និងស្ថេរភាពនយោបាយ ដែលផ្តល់ឱកាសឲ្យប្រទេសកម្ពុជាមានអ្នកវិនិយោគច្រើន ដែលជាចំណុចវិជ្ជមានក្នុងការអភិវឌ្ឍសង្គមសេដ្ឋកិច្ចប្រទេសកម្ពុជា។ សុខសន្តិភាពបានទាក់ទាញឱកាសនៃការវិនិយោទុន ពង្រីកខឿនសេដ្ឋកិច្ច គៀងគរថវិកាជាតិ បង្កើនប្រាក់វិវត្តន៍ និងអត្ថប្រយោជន៍ផ្សេងៗទៀតជូនដល់ប្រទេសជាតិ។

បន្ថែមទៅទៀតនេះ លោក ហ៊ុន ម៉ានី បានគូសបញ្ជាក់ថា ការខិតខំរបស់រាជរដ្ឋាភិបាល ក្នុងការខិតខំការពារសុខសន្តិភាពនេះ គឺដើម្បីកូនចៅជំនាន់ក្រោយ និងគិតគូរពីអនាគតរបស់ពួកគេ និងធានានូវឱកាសរស់នៅ សិក្សា រៀនសូត្រ ប្រកបការងារ ក្រោមម្លប់នៃសុខសន្តិភាព៕

0 Reviews:

Post a Comment