ចុះផ្សាយដោយ: Monday, June 20, 2022 by msktvonline.com
អ្នកទស្សនា:
Views
កណ្តាល: ថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២២នៅថ្ងៃ៥រោច ខែជេស្ឋ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹងថ្ងៃអាទិត្យ ទី១៩ ខែមិថុនា ឆ្នាំ២០២២ នៅតំបន់ប្រតិបត្តិការសឹករងកណ្តាល បានរៀបចំពិធីខួបលើកទី១៥ ទិវាអតីតយុទ្ធជនកម្ពុជា ២១ មិថុនា ឆ្នាំ២០២២ ក្រោមអធិបតីភាពឯកឧត្តម នាយឧត្តមសេនីយ៍ គន់ គីម ទេសរដ្ឋមន្ត្រី អនុប្រធាន និងជាអគ្គលេខាធិការ សមាគមអតីតយុទ្ធជនកម្ពុជា និង ឯកឧត្ដម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាលខេត្តកណ្ដាល។
ក្នុងឱកាសនោះ នាយឧត្តមសេនីយ៍ គន់ គីម បានពាំនាំនូវការសួរសុខទុក្ខ និងសេចក្តីនឹករឭក ពីសំណាក់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ជូនដល់លោកយាយ លោកតា បងប្អូន មីងមា និងសាច់ញាតិទាំងអស់របស់អតីតយុទ្ធជន ដែលសម្ដេចមានសេចក្តីនឹករឭកជាខ្លាំង និងសូមជូនពរ ឱ្យបងប្អូនអតីតយុទ្ធជនយើងទាំងអស់ មានសុខភាពល្អទាំងអស់គ្នាផងដែរ។
នាយឧត្តមសេនីយ៍ គន់ គីម បានយកចំណុចសំខាន់មួយ នៃសារលិខិតរបស់សម្ដេចតេជោ ហ៊ុន សែន ដែលមានខ្លឹមសារថា ក្នុងឱកាសខួបលើកទី១៥នេះ សម្ដេចសូមអំពាវនាវ ដល់បងប្អូនអតីតយុទ្ធជន សូមបន្តរក្សាស្មារតី វីរភាពដ៏ឧត្តុង្គឧត្តម និងសេចក្តីថ្លៃថ្នូរ ជាប្រជាពលរដ្ឋល្អឆ្នើមរបស់ជាតិមាតុភូមិ ដើម្បីបន្តធ្វើជាគំរូល្អក្នុងសង្គមជាតិ រាជរដ្ឋាភិបាល និងប្រជាជនកម្ពុជាទូទាំងប្រទេស ពិតជាចងចាំជានិច្ច នូវការលះបង់ និងគុណបំណាច់ដ៏ធំធេងរបស់បងប្អូន អតីតយុទ្ធជនគ្រប់រូប ចំពោះជាតិមាតុភូមិ ជាទីស្នេហានៃយើង។
សូមបញ្ជាក់ថា ក្នុងពិធីនេះមានអតីតយុទ្ធជន និង គ្រួសារអតីតយុទ្ធជន ចូលរួមសរុប ៣៦០នាក់ មកពីក្រុងតាខ្មៅ។ ក្នុងនោះមន្ទីរសង្គមកិច្ច ឧបត្ថម្ភជូនសមាជិកជាអតីតយុទ្ធជនចំនួន ៣០០នាក់ ក្នុងម្នាក់ៗ៥ម៉ឺនរៀល។ សមាគមអតីតយុទ្ធជនកម្ពុជាខេត្ត ឧបត្ថម្ភជូនសមាជិកជាអតីតយុទ្ធជនចំនួន ៦០នាក់ ក្នុងម្នាក់ៗ៥ម៉ឺនរៀល ។ សរុបនិង៣៦០នាក់ ស្មើនឹងថវិកា ១៨លានរៀល និងក្នុងមួយគ្រួសារៗទទួលបានអង្ករ ២០គីឡូក្រាម, មី១កេស, ទឹកត្រី១យួរ, ទឹកស៊ីអ៊ីវ១យួរ, ត្រីខកំប៉ុង១យួរ, និងម៉ាស១ដុំផងដែរ៕ដោយណយ នឿន (ប្រភពៈរដ្ឋបាល ខេត្តកណ្តាល) សម្រួលផ្សាយដោយ៖ Dara
0 Reviews:
Post a Comment