កម្ពុជាត្រូវបានធ្វើជាប្រធានអាស៊ាន ឆ្នាំ២០២២ ម្យ៉ាងទៀតដោយសារប្រទេសជាតិមានសុខសន្តិភាព ដើម្បីឆ្ពោះទៅកាន់ការស្តារ និងបើកទេសចរណ៍ឡើងវិញ នូវទេសចរណ៍ក្នុងតំបន់ប្រកបដោយភាពធន់ និងនិរន្តរភាព និងភាពទទួលខុសត្រូវនាពេលអនាគត។ ពិធីបើកវេទិកាទេសចរណ៍អាស៊ានជាផ្លូវការ ប្រារព្ធនៅក្នុងបរិវេណទីលានតេជោនៅថ្ងៃទី១៨ ខែមករា ឆ្នាំ២០២២នេះ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចគត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន។
ថ្ងៃនេះគណៈកម្មការអន្តរក្រសួងក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាប្រធានវេទិកាអាស៊ានឆ្នាំ២០២២ បានសហការជាមួយរដ្ឋបាលខេត្តព្រះសីហនុ ដើម្បីរៀបចំវេទិកាទេសចរណ៍អាស៊ានលើកទី៤០ (ATF 2022) នៅខេត្តព្រះសីហនុ។ដោយបានរៀបចំក្រុងពាលីថ្វាយគ្រឿងសក្ការៈបូជាដល់អស់ អង្គបារមីសុំសេចក្ដីសុខ សេចក្ដីចម្រើនរៀបចំវេទិកាទេសចរណ៍អាស៊ាន លើកទី៤០ ឆ្នាំ២០២២ (ATF 2022)នៅខេត្តព្រះសីហនុ និងឈានទៅការប្រកាសបើកទេសចរណ៍ក្នុងតំបន់អាស៊ានឡើងវិញ បន្ទាប់ពីអាក់ខានជិតពីរឆ្នាំកន្លងមក ដោយសារវិបត្តិជំងឺរាតត្បាតកូវីដ-១៩ ៕ ដោយ ងូ សុមុនី សម្រួលផ្សាយដោយ៖ dara
0 Reviews:
Post a Comment