ភ្នំពេញ៖ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន បានថ្លែងថា វត្តមានកាសែតចិននៅកម្ពុជា បានរួម ចំណែកធ្វើឱ្យអ្នកវិយោគទុនចិន បានយល់ច្បាស់ពីទស្សនវិស័យកម្ពុជា ដោយសារថា កន្លងមកនេះមានមួយ ចំនួនធំ បានទទួលដំណឹងទាក់ទងប្រទេសកម្ពុជា តែពីសារព័ត៌មានរបស់លោកខាងលិច ដែលនិយាយផ្អៀងទៅផលប្រយោជន៍របស់ពួកគេ ។
ឯកឧត្តម ខៀវ កាញារីទ្ធ ថ្លែងបែបនេះនៅក្នុងឱកាសទទួលជួបថ្នាក់ដឹកនាំនិងសហការី សារព័ត៌មាន អាស៊ី-ប៉ាស៊ីហ្វិក ថែមស៍ (Asia Pacific Times) ដែលដឹកនាំដោយ លោក LI TAO អគ្គនាយកក្រុមហ៊ុន East Alliance International Culture Media ប្រទេសចិន កាលពីថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២១។
ឯកឧត្តម ខៀវ កាញារីទ្ធ បានមាន ប្រសាសន៍ថា នៅកម្ពុជាមានសារព័ត៌មានចិនចំនួន៦ កំពុងដំណើរការផ្សាយ ហើយក្រសួងព័ត៌មានចង់ឱ្យមានសារព័ត៌មានចិនច្រើនអង្គភាពទៀត មកបើកបន្ថែម ព្រោះថានៅពេលខាងមុខនេះ នៅពេលតំបន់សេដ្ឋកិច្ចថ្មីៗ បើកដំណើរការ នឹងមានអ្នកវិនិយោគទុនចិនមកកម្ពុជាកាន់ តែច្រើន។ ដូច្នេះនៅពេលមានសារព័ត៌ មានចិនច្រើន នឹងជួយផ្សព្វផ្សាយបានកាន់តែទូលំទូលាយ ពីច្បាប់គោលនយោ បាយ ផែនការនានាទាក់ទងដំណើរការវិនិយោគ រកស៊ី នៅក្នុងប្រទេសកម្ពុជា ។
ឯកឧត្តម រដ្ឋមន្រ្តី បានរំលឹកឡើងវិញថា រយៈពេលជិត២០ឆ្នាំមកនេះ គឺមានវត្តមានកាសែតចិននៅកម្ពុជា ដែលបានរួមចំណែកធ្វើឱ្យអ្នកវិយោគទុនចិន បានយល់ច្បាស់ពីទស្សនវិស័យកម្ពុជា ដោយ សារថាកន្លងមកនេះ មានមួយចំនួនធំ បានទទួលដំណឹងទាក់ទងប្រទេសកម្ពុជា តែពីសារព័ត៌មានលោកខាងលិច ដែលនិយាយផ្អៀងទៅផលប្រយោជន៍លោក ខាងលិចច្រើនជាង ផលប្រយោជន៍អាស៊ី ។ ឯកឧត្តម បានបញ្ជាក់ពីចំនុចខ្លាំងរបស់សារព័ត៌មានភាសាចិននៅកម្ពុជា គឺបានគោរពវិជ្ជាជីវ:សារព័ត៌មាន ល្អប្រសើរ ហើយការផ្សាយព័ត៌មាន គ្មានការបំភ្លៃនោះទេ និយាយជារួម គឺបានផ្សាយពីការពិតនៅកម្ពុជា ។
តាមរយៈនេះ ក្រសួង ព័ត៌មានកម្ពុជាចង់បានអត្ថបទ ដែលមានភាពស៊ីជម្រៅបន្ថែមទៀត ទាក់ទងពីប្រពៃណី ជំនឿជនជាតិចិន និងការវិវឌ្ឍថ្មីផ្នែកនយោបាយ សេដ្ឋកិច្ច ច្បាប់ នៅក្នុងប្រទេសចិន ដើម្បីបានដឹងឱ្យមានការយល់គ្នាច្បាស់ទៅវិញទៅមក។
ឆ្លៀតក្នុងឱកាសនោះ លោក LI TAO បានសម្តែងនូវការអរគុណចំពោះក្រសួង ព័ត៌មានកម្ពុជា ដែលបានអនុញ្ញាតឱ្យគេហទំព័រព័ត៌មានភាសាចិន អាស៊ី-ប៉ាស៊ី ហ្វិក ថែមស៍ AP Time បានដំណើរការផ្សាយនៅកម្ពុជា ដែលផ្តោតសំខាន់លើដំណឹង ស្តីពី គោលនយោបាយ សេដ្ឋកិច្ច ពាណិជ្ជកម្ម ការវិនិយោគនានារបស់ប្រទេសចិននៅកម្ពុជា ។ ជាមួយនេះ សារព័ត៌មាន AP Time នឹងជួយផ្សព្វ ផ្សាយពីភាពរីកចម្រើនរបស់ប្រទេសកម្ពុជា ទៅកាន់ពិភពលោកបានដឹងច្បាស់បន្ថែមទៀត និងជួយទាក់ទាញភ្ញៀវទេសចរ និងវិនិយោគិនចិន មកកម្ពុជាឱ្យបានច្រើនបន្ថែមទៀត៕
![](https://static.information.gov.kh/rails/active_storage/representations/eyJfcmFpbHMiOnsibWVzc2FnZSI6IkJBaHBBMEd1QWc9PSIsImV4cCI6bnVsbCwicHVyIjoiYmxvYl9pZCJ9fQ==--8dd49c1ac23c7cf47d55d3de6785ede2ae74808e/eyJfcmFpbHMiOnsibWVzc2FnZSI6IkJBaDdCam9MY21WemFYcGxTU0lNT1RBd2VEWXdNQVk2QmtWVSIsImV4cCI6bnVsbCwicHVyIjoidmFyaWF0aW9uIn19--70cbddbba2e46c7ca8ac0c1f8b8316d88752e16d/215D8007-313D-4E9D-90E3-3093414.jpeg)
![](https://static.information.gov.kh/rails/active_storage/representations/eyJfcmFpbHMiOnsibWVzc2FnZSI6IkJBaHBBejZ1QWc9PSIsImV4cCI6bnVsbCwicHVyIjoiYmxvYl9pZCJ9fQ==--90b26e99742a482e66db4268d218beae98534f2c/eyJfcmFpbHMiOnsibWVzc2FnZSI6IkJBaDdCam9MY21WemFYcGxTU0lOTVRNMU1IZzVNREFHT2daRlZBPT0iLCJleHAiOm51bGwsInB1ciI6InZhcmlhdGlvbiJ9fQ==--30b79c7f7567bd0a04d6c485cf8a2bbc24e21d2f/9AEE0F09-0CE7-42E1-9B47-8D95197.jpeg)
![](https://static.information.gov.kh/rails/active_storage/representations/eyJfcmFpbHMiOnsibWVzc2FnZSI6IkJBaHBBeit1QWc9PSIsImV4cCI6bnVsbCwicHVyIjoiYmxvYl9pZCJ9fQ==--d1cf2c51e7e27d24ad78b4ea4c0dc200e0662d80/eyJfcmFpbHMiOnsibWVzc2FnZSI6IkJBaDdCam9MY21WemFYcGxTU0lNT1RBd2VEWXdNQVk2QmtWVSIsImV4cCI6bnVsbCwicHVyIjoidmFyaWF0aW9uIn19--70cbddbba2e46c7ca8ac0c1f8b8316d88752e16d/BA532506-9D5F-4F2A-BB08-19CC464.jpeg)
![](https://static.information.gov.kh/rails/active_storage/representations/eyJfcmFpbHMiOnsibWVzc2FnZSI6IkJBaHBBMEN1QWc9PSIsImV4cCI6bnVsbCwicHVyIjoiYmxvYl9pZCJ9fQ==--373d84b742daa5b17eb6c2fea30204b19aac7c86/eyJfcmFpbHMiOnsibWVzc2FnZSI6IkJBaDdCam9MY21WemFYcGxTU0lNT1RBd2VEWXdNQVk2QmtWVSIsImV4cCI6bnVsbCwicHVyIjoidmFyaWF0aW9uIn19--70cbddbba2e46c7ca8ac0c1f8b8316d88752e16d/B508F7E2-8552-4191-90EA-06EC329.jpeg)

វិទ្យុជាតិកម្ពុជា៖ លោកស្រី ប៉ុង សុភាវី
0 Reviews:
Post a Comment