រសៀលថ្ងៃសុក្រ ៤រោច ខែស្រាពណ៍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២១ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សា និងជម្រុញការចែកប័ណ្ណចាក់វ៉ាក់សាំងជូនបងប្អូនប្រជាពលរដ្ឋ។ តាមរយៈកិច្ចប្រជុំនេះដែរ ឯកឧត្តម អភិបាលខេត្ត បានកំណត់យកព្រឹកថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២១ បើកយុទ្ធនាការព្រមៗគ្នាដើម្បីរចែកប័ណ្ណចាក់វ៉ាក់សាំងជូនបងប្អូនប្រជាពលរដ្ឋនៅទូទាំងខេត្តព្រះសីហនុ។
0 Reviews:
Post a Comment