(ក្រុងដូនកែវ)៖ នៅព្រឹកថ្ងៃសៅរ៍ ៩រោច ខែបឋមាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២១ លោកវរសេនីយ៍ឯក ឥន្ទ មណ្ឌល អធិការ នៃអធិការដ្ឋាននគរបាលក្រុងដូនកែវ បានដឹកនាំកម្លាំងអធិការដ្ឋាន សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលបារាយណ៍ និងកម្លាំងកងរាជអាវុធហត្ថក្រុង អមដំណើរដោយ លោក កង អាណាន់ អភិបាល នៃគណៈអភិបាលក្រុងដូនកែវ។
ចុះពិនិត្យមើលក្រុមគ្រូពេទ្យយកសំណាកនៅពន្ធនាគារ ទណ្ឌិតដែលបានប៉ះពាល់ផ្ទាល់ និងប្រយោល ជាមួយនិងទណ្ឌិត ឈ្មោះ អ៊ុក ប៉ែត ដែលមានវិជ្ជមានកូវីដ១៩ ដើម្បីធ្វើតេស្តរហ័ស។
លទ្ធផលតេស្ដគឺបានរកឃើញវិជ្ជមានកូវីដ១៩ ទណ្ឌិតចំនួន (០២នាក់) បន្ថែមទៀត ចំណែកលទ្ធផលតេស្ដមន្ត្រីពន្ធនាគារគឺអវិជ្ជមានទាំងអស់៕
0 Reviews:
Post a Comment