ព័ត៌មានថ្មីប្រចាំថ្ងៃ

http://www.msktvonline.com/

Monday, June 21, 2021

ពលរដ្ឋជាច្រើនបាននាំគ្នាបិទផ្លូវកៅស៊ូក្រវ៉ាត់ក្រុងមួយខ្សែដោយសារ រថយន្តដឹកដីធុនធំដឹកលើសចំណុះបណ្ដាលឱ្យខូចផ្លូវ

អ្នកទស្សនា: Views

(ខេត្តតាកែវ)៖ ពលរដ្ឋនៅភូមិអំពិល ឃុំលាយបូរ ស្រុកត្រាំកក់ ខេត្តតាកែវ សម្រេចបិទផ្លូវកៅស៊ូក្រវ៉ាតក្រុងមួយខ្សែដែលមានប្រវែងជាង ២៥០០ម៉ែត បំបែកចេញពីផ្លូវជាតិលេខ 22 ខាងមុខក្លោងទ្វាវត្តឣំពិស្អាងទៅដល់វត្តឣង្គសមាធិ ព្រោះតែរថយន្តដឹកដីធ្ងន់ធំដឹកលើសចំណុះ រាប់សិបគ្រឿងកិនកម្ទេចបណ្ដាលឣោយខូចខាតយ៉ាងដំណំ រហូតក្លាយទៅជាផ្លូវដីវិញហើយ។

សូមបញ្ជាក់ថា៖ ផ្លូវមួយខ្សែរនេះ អង្គភាពព័ត៌មាន មហាសាគរ (www.msktvonline.com)  បានចុះផ្សាយរួចម្តងមកហើយ តែគ្មានអាជ្ញាធរពាក់ព័ន្ធណាមកឣើពើ នឹងរឿងផ្លូវមួយខ្សែនេះឡើយ។

 ចេះតែបណ្ដែតបណ្ដោយឲ្យឈ្មួញគ្រឿងចក្រដឹកលើសទម្ងន់បើកបរកិនកំទេច យ៉ាងអាណាធិបតេយ្យបណ្ដាលឱ្យខូចផ្លូវ និងខាតបង់ថវិកាជាតិ រាប់សិបលាន  ដែលរាជរដ្ឋាភិបាលខិតខំអភិវឌ្ឍន៍ឡើងដើម្បីឱ្យប្រជាពលរដ្ឋ បានធ្វើដំណើរប្រកបអាជីវកម្ម។

ដូច្នេះសូមអាជ្ញាធរ ពាក់ព័ន្ធទាំងអស់មេត្តាចុះពិនិត្យ មើលផ្លូវកៅស៊ូមួយខ្សែនេះផង កុំឱ្យប្រមុខរាជរដ្ឋាភិបាល ខំកសាងផ្លូវរួចហើយ បែរជាទៅកម្ទេចផ្លូវដែលបានសង់រួចបែបនេះ។ 

ប្រជាពលរដ្ឋទាំងអស់សំណូមពរ ឯកឧត្តម ឣ៊ូច ភា អភិបាល នៃគណៈអភិបាលខេត្តតាកែវ មេត្តាគិតគូរឡើងវិញជាពិសេសគឺលោក ណុប ណី ប្រធានគមនាគមន៍ខេត្តតាកែវ ចុះពិនិត្យមើលផ្លូវមួយខ្សែនេះផងទាន... !











0 Reviews:

Post a Comment