ព័ត៌មានថ្មីប្រចាំថ្ងៃ

http://www.msktvonline.com/

Sunday, June 6, 2021

រដ្ឋបាលក្រុងដូនកែវ ផ្អាកការលក់ដូរបណ្ដោះអាសន្ន នៅផ្សារធំតាកែវ ក្រោយរកឃើញមានអ្នកវិជ្ជមានជំងឺកូវីដ-១៩

អ្នកទស្សនា: Views

 (ខេត្តតាកែ)វ៖ លោក កង អាណាន់ អភិបាលក្រុងដូនកែវ បានបញ្ជាក់៖ នៅព្រឹកថ្ងៃទី០៦  ខែមិថុនា ឆ្នាំ២០២១ នេះថា អាជ្ញាធរនឹងធ្វើការផ្អាកអាជីវកម្មលក់ដូរ នៅក្នុងផ្សារធំតាកែវជាបណ្ដោះអាសន្ន ក្រោយរកឃើញមានអាជីវករម្នាក់ វិជ្ជមានជំងឺកូវីដ-១៩។

អភិបាលក្រុងដូនកែវ សូមអំពាវនាវដល់ បងប្អូនអាជីវករ និងប្រជាពលរដ្ឋទាំងអស់ដែលពាក់ព័ន្ធផ្ទាល់  និងប្រយោលជាមួយអ្នកជម្ងឺកូវីដ១៩ លោកស្រី ហិន អៀ អ្នកលក់បន្លែខាងជើងផ្សារតាកែវ។ 

សូមចូលរួមផ្តល់សំណាកឱ្យបានទាំងអស់គ្នា នៅខាងមុខផ្សារធំតាកែវ ដើម្បីចូលរួមទប់ស្កាត់ និងបង្ការការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩ ជៀសវាងការឆ្លងរាលដាលដល់ក្រុមគ្រួសាររបស់លោកអ្នក។ 

យើងចូលរួមទាំងអស់គ្នា ដើម្បីការពារសុខភាព ក្រុមគ្រួសារយើង ដោយគោរពតាមការណែនាំរបស់ក្រសួងសុខាភិបាល បីកុំ បីការពារ ឱ្យបានជាប់ជានិច្ច៕









0 Reviews:

Post a Comment