ព័ត៌មានថ្មីប្រចាំថ្ងៃ

http://www.msktvonline.com/

Saturday, June 5, 2021

កងកម្លាំង កងពលតូចថ្មើរជើងលេខ៥១ ទទួលបានអាវភ្លៀង អំណោយដ៏ថ្លៃថ្លារបស់សម្ដេច តេជោ ហ៊ុន សែន និង សម្ដេចកិតិ្តព្រឹទ្ធបណ្ឌិត

អ្នកទស្សនា: Views

 


បន្ទាយមានជ័យ :ថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២១ កងកម្លាំងនៅតាមបណ្ដាអង្គភាពចំណុះ កងពលតូចថ្មើរជើងលេខ៥១ ទទួលបានអាវ ភ្លៀងដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនិងសម្ដេចកិតិ្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែនដើម្បីជួយធានាសុវត្ថិភាពសុខភាពការរស់នៅរបស់កងកម្លាំងប្រដាប់អាវុធក្នុងរដូវវស្សាចូលមកដល់នេះឱ្យកាន់តែប្រសើរថែមទៀតនោះ។

ក្នុងឱកាសប្រគល់អាវភ្លៀងដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេច ដល់បណ្តាកងឯក ភាពចំណុះកាលពីរសៀលថ្ងៃទី៤ខែមិថុនាឆ្នាំ២០២១ លោក ឧត្ដមសេនីយ៍ត្រី សឹង្ហ ទុំ មេបញ្ជាការ កងពលតូចថ្មើរជើងលេខ៥១បានថ្លែងថា ក្នុងនាមឱ្យថ្នាក់ដឹកនាំ នាយទាហាន នាយទាហានរង និងពលទាហាន នៃអង្គភាពកងពលតូចថ្មើរជើងលេខ៥១ ដែលកងកម្លាំងជួរមុខកំពុងឈរជើងបំពេញប្រតិបត្តិការនៅតាមបន្ទាត់ព្រំដែនសូមគោរពថ្លែងអំណរគុណ និងដឹងគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះសម្តេច អគ្គមហាសេនាបតីតេជោ ហ៊ុនសែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែនដែលជាអគ្គភស្តុភារជាន់ខ្ពស់នៃកងកម្លាំងប្រដាប់អាវុធដែលតែងតែបានយកចិត្តទុកដាក់គិតគូរខ្ពស់បំផុតចំពោះសុខទុក្ខកងកម្លាំងជួរមុខជានិច្ចទាំងការស្នាក់នៅសុខភាពជីវភាពរស់នៅដោយនៅរដូវរងារ ឧបត្ថម្ភអាវរងារ និងនៅរដូវភ្លៀងឧបត្ថម្ភអាវភ្លៀងជាដើម។

ទន្ទឹមនឹងនោះដែរមេបញ្ជាការកងពលតូចថ្មើរជើងលេខ៥១ក៏បានក្រើនរម្លឹកដល់ កងកម្លាំងទាំងអស់ត្រូវយកចិត្តទុកដាក់ថែរក្សាសុខភាពដោយត្រូវអនុវត្តឱ្យបានតាមការណែនាំ របស់រាជរដ្ឋាភិបាលក៏ដូចក្រសួងសុខាភិបាលនូវវិធានការ៣ការពារនិង៣កុំឱ្យបានខ្ជាប់ខ្ជួន ដើម្បីជៀសផុតពីជំងឺកូវីដ១៩នោះ៕


0 Reviews:

Post a Comment