កំពង់ឆ្នាំង៖ ឯកឧត្តម អម សុភា អភិបាលរងខេត្តកំពង់ឆ្នាំង នៅព្រឹកថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២១នេះ អមដំណើរដោយ លោកវេជ្ជ ប្រាក់ វ៉ុន ប្រធានមន្ទីរសុខាភិបាលខេត្តកំពង់ឆ្នាំង បានអញ្ជើញចុះសាកសួរសុខទុក្ខ និងនាំយកអំណោយរបស់រដ្ឋបាលខេត្ត ចែកជូន ដល់បងប្អូនប្រជាពលរដ្ឋ និងក្រុមការងារប្រចាំការ នៅមណ្ឌលចត្តាឡីស័ក ស្រុកជលគិរី ខេត្តកំពង់ឆ្នាំង។ ដោយមានការចូលរួមពីលោក ហៃ មនោរម្យ អភិបាលស្រុក និងថ្នាក់ដឹកនាំមន្ត្រីរាជការស្រុកជលគិរីផងដែរ។
ឯកឧត្តម អម សុភា បានមានប្រសាសន៍គូសបញ្ជាក់ថា ក្នុងរយៈពេលចុងក្រោយខេត្តកំពង់ឆ្នាំង ក៏មានករណីវិជ្ជមានជំងឺកូវីដ-១៩ ដែលបង្ករឱ្យមានឈឺនិងស្លាប់ជាបន្តបន្ទាប់ គួឱ្យព្រួយបារម្ភផងដែរ។ ឯកឧត្តម បានបញ្ជាក់ថា កន្លងមកអាជ្ញាធរខេត្តកំពង់ឆ្នាំង កងកម្លាំងសមត្ថកិច្ច និង ក្រុមគ្រូពេទ្យគឺបានបំពេញបេសកកម្មយ៉ាងយកចិត្តទុកដាក់បំផុត ក្នុងការប្រឆាំង ទប់ស្កាត់និង ការរីករាលដាលនៃជំងឺកូវីដ-១៩ ដោយដាក់វិធានការយ៉ាងម៉ឺងម៉ាត់បំផុត ដល់អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថា្នក់។
ឯកឧត្តម បានបញ្ជាក់បន្ថែមទៀតដែរថាដើម្បីបញ្ចៀសការឆ្លងរីករាលដាលនៅក្នុងសហគមន៍របស់ខ្លួន ដោយប្រកាន់ខ្ជាប់លាងសំអាតដៃនិងសាប៊ូ ឬ អាកុល ពាក់ម៉ាស់ គម្លាតសុវត្ថិភាព និង មិនត្រូវជួបជុំដែលមានមនុស្សច្រើននោះទេ។ ដោយអនុវត្តជាប្រចាំនូវវិធានការរបស់រាជរដ្ឋាភិបាលគឺ ៣ការពារ និង៣កុំ។ អំណោយដែល ឯកឧត្តម អម សុភា នាំយកចែកជូននាពេលនេះមាន៖ អង្ករ១តោន ម៉ាស់មួយកេសធំ ទឹកបរិសុទ្ធចំនួន២០កេះ និង ទឹកក្រូចចំនួន៤កេស ផងដែរ ៕ ប្រភព៖ មន្ទីរព័ត៌មានខេត្តកំពង់ឆ្នាំង
![](https://static.information.gov.kh/rails/active_storage/representations/eyJfcmFpbHMiOnsibWVzc2FnZSI6IkJBaHBBNTVaQWc9PSIsImV4cCI6bnVsbCwicHVyIjoiYmxvYl9pZCJ9fQ==--1376cd0b6a1b546c785296a2e72cfd6e9cf285e1/eyJfcmFpbHMiOnsibWVzc2FnZSI6IkJBaDdCam9MY21WemFYcGxTU0lNT1RBd2VEWXdNQVk2QmtWVSIsImV4cCI6bnVsbCwicHVyIjoidmFyaWF0aW9uIn19--70cbddbba2e46c7ca8ac0c1f8b8316d88752e16d/IMG_20210603_202225_112.jpg)
![](https://static.information.gov.kh/rails/active_storage/representations/eyJfcmFpbHMiOnsibWVzc2FnZSI6IkJBaHBBNkJaQWc9PSIsImV4cCI6bnVsbCwicHVyIjoiYmxvYl9pZCJ9fQ==--6fe1491605b7f0c8c3cfe96a76af781e600d457b/eyJfcmFpbHMiOnsibWVzc2FnZSI6IkJBaDdCam9MY21WemFYcGxTU0lNT1RBd2VEWXdNQVk2QmtWVSIsImV4cCI6bnVsbCwicHVyIjoidmFyaWF0aW9uIn19--70cbddbba2e46c7ca8ac0c1f8b8316d88752e16d/IMG_20210603_202234_305.jpg)
![](https://static.information.gov.kh/rails/active_storage/representations/eyJfcmFpbHMiOnsibWVzc2FnZSI6IkJBaHBBNkZaQWc9PSIsImV4cCI6bnVsbCwicHVyIjoiYmxvYl9pZCJ9fQ==--bbacecc3c9c074a711901d0e9a4d7f212af14fef/eyJfcmFpbHMiOnsibWVzc2FnZSI6IkJBaDdCam9MY21WemFYcGxTU0lNT1RBd2VEWXdNQVk2QmtWVSIsImV4cCI6bnVsbCwicHVyIjoidmFyaWF0aW9uIn19--70cbddbba2e46c7ca8ac0c1f8b8316d88752e16d/IMG_20210603_202231_635.jpg)
0 Reviews:
Post a Comment