(ខេត្តតាកែវ)៖ មន្ទីរពាក់ព័ន្ធនៅក្នុងខេត្តតាកែវ មិនអើពើនិងផលប៉ះពាល់ដល់ប្រជាពលរដ្ឋ ដែលរស់នៅតាមបណ្ដោយផ្លូវក្រវ៉ាត់ក្រុងមួយខ្សែ ដែលតភ្ជាប់ពីផ្លូវជាតិលេខ 22 (វត្តអំពិលស្អាង) កាត់តាមភូមិអំពិល និងភូមិសែនបន ឃុំលាយបូរ ស្រុកត្រាំកក់ ខេត្តតាកែវ។ ឆ្ពោះទៅវត្តអង្កសមាធិ ទល់នឹងផ្លូវកៅស៊ូមួយខ្សែទៀត ដែលតភ្ជាប់ពី ផ្លូវជាតិលេខ 110 ផ្លូវវាងក្រុងដូនតាកែវ ឆ្ពោះទៅផ្លូវជាតិលេខ 3 ឥឡូវនេះមានសភាពទ្រុឌទ្រោមយ៉ាងខ្លាំងដោយសារ រថយន្តដឹកដីរាប់សិបគ្រឿង បើកបរយ៉ាងអាណាធិបតេយ្យ ដឹកលើសចំណុះកិនបំបែកខ្ទេច តាំងពីផ្លូវកៅស៊ូ រហូតដល់ផ្លូវដីហុយទ្រលោមហើយ។ ប្រជាពលរដ្ឋ បានត្អូញត្អែរថា៖ ឥឡូវនេះរកតែហូបបាយក៏ហូបមិនកើត សម្រាកក៏មិនកើតព្រោះថា ផ្លូវមានសភាពហ៊ុយងងឹតបើកភ្នែកស្ទើរមិនរួច ដោយសារតែរថយន្តដឹកដីយ៉ាងគគ្រឹកគគ្រេងគ្មាន
គ្រប ហុយធ្លាក់ពាសពេញផ្លូវ អាចនឹងបង្កគ្រោះថ្នាក់យ៉ាងធ្ងន់ធ្ងរដល់ការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋ។
សូមបញ្ជាក់៖ ផ្លូវកៅស៊ូដែលធ្លាប់តែស្អាតភ្លឺរលោង ប្រជាពលរដ្ឋសរសើរមិនដាច់ពីមាត់ថា ជាស្នាដៃដ៏អស្ចារ្យរបស់រាជរដ្ឋាភិបាលដែលខំចំណាយទឹកប្រាក់អស់រាប់រយលាន ដើម្បីស្ថាបនាឱ្យប្រជាពលរដ្ឋធ្វើដំណើរប្រកបអាជីវកម្ម បានយ៉ាងស្រួល តែឥឡូវនេះបែរជារងនៅវ៉ៃប្រហារដោយសារ ក្រុមគ្រឿងចក្រមួយចំនួន មកកិនបំបែកខ្ទេចអស់គ្មានសល់ ឥឡូវនេះក្លាយទៅជាផ្លូវដីហុយទ្រលោមហើយ ។
ដែលបង្កងឲ្យមានការប៉ះពាល់ដល់សុខភាព របស់បងប្អូនប្រជាពលរដ្ឋ ក្នុងភូមិនីមួយៗ និងខាតបង់ថវិកាជាតិអស់រាប់រយលាន គ្មានអាជ្ញាធរណា អើពើនិងទង្វើរបស់ឈ្មួញគ្រឿងចក្រមួយក្តាប់តូចនេះឡើយ។ ជាពិសេសខាងមន្ទីរគមនាគមន៍ ( លោកណុប ណី ) មន្ទីរបរិស្ថាន (លោកឆាយ ប៊ុនលី ) បានដឹង បានឮហើយ តែមិនអើពើនិងទង្វើរបស់ឈ្មួញដែលកំពុងប្រព្រឹត្តក្នុងពេលនេះឡើយ ឬមួយក៏ត្រូវថ្នាំសណ្តំ ពីឈ្មួញអស់ទាំងនោះហើយ បានជានៅសំងំដេកស្ងៀម មិនខ្វល់ពីសុខទុក្ខរបស់ប្រជាពលរដ្ឋដែលកំពុងរងនូវការប៉ះពាល់បែបនេះ។
ព្រោះថា៖ ពេលនេះជំងឺកូវីដ19 កំពុងតែរាតត្បាតយ៉ាងខ្លាំង ហើយប្រជាពលរដ្ឋកំពង់មានការភ័យខ្លាច ឥឡូវនេះធ្វើឱ្យមានការប៉ះពាល់ដល់សុខភាព បងប្អូនប្រជាពលរដ្ឋថែមមួយកម្រិតទៀត។
សូមគិតប្រយោជន៍សាធារណៈផង កុំគិតតែប្រយោជន៍ផ្ទាល់ខ្លួនដេកសំងំសុខតែម្នាក់ឯង៕
0 Reviews:
Post a Comment