ក្រោមប្រធានបទ «កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍដើម្បីអនាគតឈ្នះឈ្នះ» សន្និសីទនេះបានពិភាក្សាអំពីវិធីពង្រឹងកិច្ចសហប្រតិបត្តិការសុខភាពសាធារណៈរវាងចិន - អាស៊ានក្នុងវិស័យមួយចំនួន ដូចជាវិស័យបង្ការ និងត្រួតពិនិត្យជំងឺ ការបណ្តុះបណ្តាលទេពកោសល្យ បច្ចេកវិទ្យាព័ត៌មានវិទ្យា និងបច្ចេកវិទ្យាវេជ្ជសាស្ត្រ និងពាណិជ្ជកម្មក្នុងសេវាកម្មសុខភាព និងសង្គម។
ឆ្នាំនេះ គឺជាខួបលើកទី ៣០ នៃទំនាក់ទំនងកិច្ចសន្ទនារវាងអាស៊ាន - ចិន និងខួបលើកទី ១០ នៃការបង្កើត ACC។ នៅចំពោះមុខការរីករាលដាលនៃជំងឺរាតត្បាតកូវីដ-១៩ ប្រទេសចិន និងបណ្តាប្រទេសនៅអាស៊ានបាននិងកំពុងពង្រឹងកិច្ចសហប្រតិបត្តិការលើការគ្រប់គ្រង និងបង្ការការរាតត្បាត ដែលនាំឱ្យទំនាក់ទំនងទ្វេភាគីឈានដល់កម្រិតខ្ពស់មួយ។
ទីក្រុង Xuzhou ជាការភ្ជាប់ដ៏សំខាន់សម្រាប់សម្រាប់គំនិតផ្តួចផ្តើមខ្សែក្រវាត់មួយ និងផ្លូវមួយ ដែលបានបង្កើតទំនាក់ទំនងមិត្តភាពជាបន្តបន្ទាប់ជាមួយបណ្តាខេត្តក្រុងមួយចំនួនក្នុងប្រទេសអាស៊ាន។ នៅក្នុងពិធីបើកព្រឹត្តិការណ៍នោះ អភិបាលរងទីក្រុង Xuzhou លោក Zhang Ke និងអគ្គលេខាធិការ ACC លោក Chen Dehai បានចុះហត្ថលេខារួមគ្នាលើអនុស្សារណៈនៃកិច្ចសហប្រតិបត្តិការរវាងរដ្ឋាភិបាលប្រជាជនទីក្រុង Xuzhou និងមជ្ឈមណ្ឌលអាស៊ាន - ចិន ដែលជាសកម្មភាពមួយសំដៅពង្រឹងការផ្លាស់ប្តូរ និងកិច្ចសហប្រតិបត្តិការរវាងភាគីទាំងពីរក្នុងវិស័យពាក់ព័ន្ធនានា៕ (ប្រភព People's Daily បកប្រែដោយលោក យា ចិន្តាខន្តី)
0 Reviews:
Post a Comment