ភ្នំពេញ៖ប្រមុខរាជរដ្ឋាភិបាលកម្ពុជាសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានចេញបទបញ្ជាថ្មីទៀតឲ្យអភិបាលរាជធានីភ្នំពេញ,ខេត្តកណ្តាល,ព្រៃវែង និង កំពង់ចាមរួមទាំងអគ្គស្នងការនគរបាលជាតិ និង មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេសចាត់វិធានការត្រួតពិនិត្យការលួយចល័តខ្លួនរបស់ប្រជាពលរដ្ឋមួយចំនួនពីរាជធានិភ្នំពេញទៅកាន់ខេត្តទាំង៤ ដែលជាហានិភ័យមួយនៃការរីករាលដាលជំងឺកូវីដ១៩ ។
នោក្នុងសារជាសម្លេងរបស់សម្តេចតេជោ ហ៊ុន សែន ទៅកាន់អភិបាលរាជធានីខេត្តចំនួន៤ រួមទាំងអគ្គស្នងការនគរបាលជាតិនិងមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេសដែលត្រូវបានចែកចាយបន្តនៅយប់ថ្ងៃទី១៨ខែមេសា ២០២១ សម្តេចតេជោនាយករដ្ឋមន្ត្រីបានថ្លែងថា៖«ឯកឧត្តម ឃួង ស្រេង, គង់ សោភ័ណ្ឌ,អ៊ុន ចាន់ដា និង ជា សុមេធី ពិនិត្យមើល ពួកនេះបើបើសិនជាយើងមិនឲ្យធ្វើដំណើរតាមផ្លូវគោក គេខិតខំធ្វើដំណើរតាមផ្លូវទឹកតាមរយៈទូកនេសាទអញ្ចឹងសុំចាត់តែងពិនិត្យមើលបញ្ហាហ្នឹង ឯកឧត្តម នេត សាវឿន,សៅ សុខា ត្រូវចូលរួមបញ្ហាហ្នឹងព្រោះ តាមផ្លូវគោកមិនបានគឺគេលេងតាមផ្លូវទឹកតាមរយៈទូកនេសាទ អញ្ចឹងទេសូមយកចិត្តទុកដាក់ចាត់ចែង ក្នុងនោះគឺខេត្តកំពង់ចាម,ខេត្តកណ្ដាល,ភ្នំពេញ និង ព្រៃវែង ៤ខេត្តដែលសំខាន់ដែលពួកគេធ្វើដំណើរជ្រៀតចូលតាមភូមិសាស្ត្រដែលនាំទៅដល់ជំងឺឆ្លងរាលដាលសុំចាត់ ចែងបញ្ហានេះឲ្យបាន។» ៕
0 Reviews:
Post a Comment