ព័ត៌មានថ្មីប្រចាំថ្ងៃ

http://www.msktvonline.com/

Monday, March 31, 2025

ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ អំពាវនាវជាថ្មី សូមប្រុងប្រយ័ត្នខ្ពស់ចំពោះឧបាយកលឆបោក ដោយប្រើឈ្មោះប្រៃសណីយ៍កម្ពុជា

អ្នកទស្សនា: Views

ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ នៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៥នេះ បានចេញមកអំពាវនាវជាថ្មី សូមឱ្យបងប្អូនប្រជាពលរដ្ឋប្រុងប្រយ័ត្នខ្ពស់ចំពោះឧបាយកលឆបោក ដោយប្រើឈ្មោះប្រៃសណីយ៍កម្ពុជា ។

តាមរយៈសេចក្តីជូនដំណឹងរបស់ប្រៃសណីយ៍កម្ពុជា បានឱ្យដឹងថា នាពេលកន្លងមានឧបាយកលឆបោក ដោយប្រើឈ្មោះប្រៃសណីយ៍កម្ពុជាដែលមានទម្រង់ជា តណភ្ជាប់ ឬគណនីក្លែងក្លាយ (Fake Account) ទាក់ទង ឬផ្ញើសារ ទៅកាន់លោកអ្នកផ្តល់នូវព័ត៌មានបញ្ញើអីវ៉ាន់មកដល់ និងបង្ហាញពីនីតិវិធីទូទាត់ប្រាក់លើគេហទំព័រនោះផងដែរ។

តាមក្រសួងប្រៃសណីយ៍ បានបញ្ជាក់ទៀតថា ប្រៃសណីយ៍កម្ពុជា ស្នើឱ្យសាធារណជនកុំទូទាត់ប្រាក់តាមគេហទំព័រជាដាច់ខាត៕ ដោយ៖ កន ចំណាន

0 Reviews:

Post a Comment