ព័ត៌មានថ្មីប្រចាំថ្ងៃ

http://www.msktvonline.com/

Wednesday, January 8, 2025

សម្ដេចធិបតី នាយករដ្ឋមន្រ្ដី អនុញ្ញាតឱ្យប្រតិភូសហព័ន្ធស្រូវអង្ករកម្ពុជាចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ

អ្នកទស្សនា: Views

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី០៨ ខែមករា ឆ្នាំ២០២៤នេះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ ប្រតិភូសហព័ន្ធស្រូវអង្ករកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សារការងារនៅវិមានសន្តិភាព។

សូមជម្រាបថា សហព័ន្ធស្រូវអង្ករកម្ពុជា (ស.អ.ក) ជាស្ថាប័នឯកជនតែមួយគត់ តំណាងឱ្យវិស័យស្រូវឧស្សាហកម្មស្រូវអង្ករនៅកម្ពុជា ដែលប្រមូលផ្តុំអ្នកពាក់ព័ន្ធទាំងអស់មកពីអ្នកផលិត អ្នកកិនកែច្នៃ អ្នកនាំចេញ និងអ្នកផ្តល់សេវាពាក់ព័ន្ធ។ ស្ថាប័នមួយនេះ ត្រូវបានបង្កើតឡើងតាមរយៈ ការបោះឆ្នោត ដោយសមាជិកស្ថាបនិក២១៣រូប នាថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០១៤ និងត្រូវបានទទួលស្គាល់ជាផ្លូវការដោយអនុក្រឹត្យរបស់រាជរដ្ឋាភិបាលលេខ២២៨ អនប្រ.បក ចុះថ្ងៃទី០៨ ខែសីហា ឆ្នាំ២០១៤ និងអនុក្រឹត្យលេខ១៧២ អនប្រ.បក ចុះថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៩។

សហព័ន្ធស្រូវអង្ករកម្ពុជា ជាស្ថាប័នឯកជនតែមួយគត់ សម្រាប់វិស័យស្រូវអង្ករនៅកម្ពុជា ដែលស្ថិតក្រោមអភិបាលកិច្ចផ្នែកបច្ចេកទេសរបស់ក្រសួងពាណិជ្ជកម្ម និងជាដៃគូរបស់រាជរដ្ឋាភិបាល ចូលរួមរាល់សកម្មភាពរបស់សហគមន៍ស្រូវអង្ករនៃបណ្តាប្រទេសអាស៊ាន ចូលរួមចរចារជាមួយរដ្ឋាភិបាលនៃបណ្តាប្រទេសនាំចូល រៀបចំសន្និសីទតាំងពិព័រណ៌ស្រូវ-អង្ករថ្នាក់ជាតិ និងអន្តរជាតិជាប្រចាំឆ្នាំ ព្រមទាំងចូលរួមក្នុងការងារផលិតពូជស្រូវសម្រាប់ចែកចាយជូនប្រជាកសិករ។ នាថ្ងៃទី០៩ ខែសីហា ឆ្នាំ២០១៩ សហព័ន្ធស្រូវអង្ករកម្ពុជា បានរៀបចំមហាសន្និបាតប្រចាំឆ្នាំ និងការបោះឆ្នោតក្រុមប្រឹក្សាភិបាលអាណត្តិទី៣ ដោយជ្រើសរើសបានសមាជិកក្រុមប្រឹក្សាភិបាលចំនួន ២៥រូប ដែលជាតំណាង មកពីអ្នកនាំចេញអង្ករ រោងម៉ាស៊ីនកិនស្រូវ និងសហគមន៍កសិករ៕









0 Reviews:

Post a Comment