កំពង់ឆ្នាំង៖ នៅថ្ងៃទី០២ ខែតុលា ឆ្នាំ២០២៤នេះ ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ ប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកំពង់ឆ្នាំង បានអោយដឹងថា ឯកឧត្តមបានដាក់ពង្រាយកម្លាំងសមត្ថកិច្ចមានកងរាជអាវុធហត្ថ នគរបាល និងប្រជាការពារជាច្រើនរយនាក់ ដើម្បីការពារសន្តិសុខសុវត្ថិភាពជូនប្រជាពលរដ្ឋនៅតាមទីវត្តអារាម និងរមណីយដ្ឋាននានាក្នុងឱកាសបុណ្យកាន់បិណ្ឌទាំង១៤ថ្ងៃ និងបុណ្យភ្ជុំបិណ្ឌក្នុងឆ្នាំនេះបានយ៉ាងល្អ ។
ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ បានបន្តទៀតថា៖ ក្នុងខេត្តកំពង់ឆ្នាំង មានវត្ត និងទីរមណីយដ្ឋានជាច្រើន ដែលបានដាក់កម្លាំងពង្រាយកម្លាំងកងរាជអាវុធហត្ថ កម្លាំងនគរបាល និងកម្លាំងប្រជាការពារ ដើម្បីរក្សាសណ្តសុខសណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋក្នុងឱកាសបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ រួមនិងទីរមណីយដ្ឋាននានាក្នុងខេត្តផងដែរ ។ ដោយឡែកកម្លាំងនគរបាលចរាចរណ៍វិញ បានដាក់នៅគ្របើគោលដៅដែលប្រឈមនឹងការកកស្ទះ ដើម្បីសម្រួលចរាចរណ៍ជូនប្រជាពលរដ្ឋ ក្នុងឱកាសដែលបងប្អូនប្រជាពលរដ្ឋធ្វើដំណើរទៅវត្តអារាមនានា ។ ចំពោះកម្លាំងដែលនឹងឈរតាមគោលដៅ នឹងត្រូវយកចិត្តទុកដាក់ចំពោះភារកិច្ច និងទទួលខុសត្រូវខ្ពស់លើការងារដឹកនាំបញ្ជាកម្លាំង ដើម្បីការពារសន្តិសុខ រក្សាសណ្តាប់ធ្នាប់សាធារណៈ កុំឱ្យមានកើតបទល្មើសកើតឡើង ជាពិសេសធានាឱ្យបានក្នុងការការពារអាយុជីវិត និងទ្រព្យសម្បត្តិប្រជាពលរដ្ឋ។
ឯកឧត្តមបានបន្ថែមថា កម្លាំងដែលឈរជើងការពារគោលដៅនានា និងកម្លាំងល្បាត ត្រូវទប់ស្កាត់សកម្មភាពបង្កការរំខានណាមួយ ដែលប៉ះពាល់ដល់ការកម្សាន្តសប្បាយរីករាយរបស់ប្រជាពលរដ្ឋ ដោយត្រូវពង្រឹងកិច្ចសហការជាមួយសមត្ថកិច្ចជំនាញ អាជ្ញាធរមូលដ្ឋាន និងប្រជាការពារផងដែរ៕ កាំង ហុងវាស្នា
0 Reviews:
Post a Comment