ភ្នំពេញ : នាព្រឹក ថ្ងៃ៨រោច ខែភទ្របទ ឆ្នាំរោង ឆស័ក ព.ស២៥៦៨ ត្រូវនឹងថ្ងៃ ពុធទី២៥ ខែកញ្ញា ឆ្នាំ២០២៤ ។
សម្តេចព្រះពុទ្ធជ័យមុនីបណ្ឌិត ឃឹម សន ព្រះមេគណរាជធានីភ្នំពេញ និងជាព្រះគ្រូសូធ្យស្តាំវត្តបទុមវតីរាជវរារាម នៅមន្ទីរពេទ្យគន្ធបុប្ផាទី២ វេនបិណ្ឌទី៨ វត្តបទុមវតី សង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
មានសទ្ធាជ្រះថ្លា ចែកទ័យទាន ដល់ ឩបាសកឩបាសិកា ពុទ្ធបរិស័ទ ប្រជាពលរដ្ធ និង កុមារ សម្រាកព្យាបាល នៅពេទ្យ កន្ធាគបុប្ផាទី២
បានចាត់ព្រះសង្ឃយកបបរ ( យាគូ ) ចែកជូនដល់ បុគ្គល ប្រជាពលរដ្ឋប្រុសស្រី ដែលយកកូន (កុមារ) មកសម្រាកព្យាបាលជំងឺនៅមន្ទីរពេទ្យគន្ធបុប្ផាទី២ ក្នុងវេនបិណ្ឌទី៨ ដែលជាសទ្ធាជ្រះថ្លា ឯកឧត្តមបណ្ឌិត ឯកឧត្តម លោកជំទាវ លោកអ្នកឧកញ៉ា អ្នកឧកញ៉ា ឧកញ៉ា ព្រមទាំង កូនចៅនៃគណ:កម្មការទ្រទ្រង់បណ្ណាល័យអ្នកឧកញ៉ាមហាភក្តីសប្បុរិសភោគាធិបតី ហ៊ុន នាង ទាំងអស់ ព្រមទាំងញាតិព្រះធម៌។
សូម ជូនពរកូនក្មួយ ដែលកំពុងសម្រាកព្យាបាល សូមឆាប់បានធូសះស្បេីយពីរោគាទាំងឡាយទាំងពួង សមប្រកបដោយពុទ្ធពរ៤ ប្រការគឺអាយុ វណ្ណៈ សុខៈ និងពលៈ កុំបីឃ្លៀងឃ្លាតឡើយ។
0 Reviews:
Post a Comment