ភ្នំពេញ :ថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៤ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ព្រះអង្គសព្វព្រះរាជហឫទ័យ យាងជាព្រះរាជាធិបតីដ៏ខ្ពង់ខ្ពស់បំផុត ព្រះរាជពិធី និងកាត់ខ្សែបូសម្ពោធវិមានរដ្ឋធម្មនុញ្ញ ដែលមានទីតាំងនៅសួនច្បារខាងលិចវិមានឯករាជ្យ រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៤។
សូមជម្រាបជូនថា នៅថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៤នេះ ក៏ជាខួបអនុស្សាវរីយ៍លើកទី៣១ (២៤ កញ្ញា ១៩៩៣ - ២៤ កញ្ញា ២០២៤) នៃ “ទិវាប្រកាសរដ្ឋធម្មនុញ្ញ” ផងដែរ។ រូបថត៖ ក្រុមការងារ AKP
0 Reviews:
Post a Comment