ព័ត៌មានថ្មីប្រចាំថ្ងៃ

http://www.msktvonline.com/

Wednesday, August 21, 2024

អភិបាលខេត្តព្រះសីហនុ ចុះពិនិត្យការស្ថាបនាផ្លូវបេតុងចំនួន៣ខ្សែ ស្ថិតនៅឃុំចំនួន៣ ក្នុងស្រុកព្រៃនប់ ខេត្តព្រះសីហនុ

អ្នកទស្សនា: Views

(ព្រះសីហនុ)៖ លោក ម៉ាង ស៊ីណេត អភិបាលខេត្តព្រះសីហនុ បានដឹកនាំមន្ទីរជំនាញពាក់ព័ន្ធចុះពិនិត្យការស្ថាបនាផ្លូវបេតុងចំនួន៣ខ្សែ ស្ថិតនៅឃុំចំនួន៣ មានឃុំព្រៃនប់ ឃុំអណ្តូងថ្ម និងឃុំសំរុង ក្នុងស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

សកម្មភាពនេះធ្វើឡើងនារសៀលថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៤។ ជាមួយគ្នានេះ ប្រជាពលរដ្ឋដែលរស់នៅអមសងខាងផ្លូវទាំង៣ខ្សែក្នុងឃុំទាំង៣ បានអបអរសាទរសប្បាយរីករាយ និងថ្លែងអំណរគុណដល់អភិបាលខេត្តព្រះសីហនុ រួមទាំងក្រុមការងារ ដែលបានសាងសង់ផ្លូវបេតុងជូនដល់មូលដ្ឋានពួកគាត់ ដើម្បីសម្រួលដល់ការធ្វើដំណើរ និងការដឹកជញ្ជូនកសិផលកាន់តែមានភាពងាយស្រួល ក៏ដូចជាជួយដល់ជីវភាពរបស់ពួកគាត់ធូរធារជាងមុន។

ក្នុងឱកាសនោះ លោក ម៉ាង ស៊ីណេត បានសំណេះសំណាលជាមួយប្រជាពលរដ្ឋ ដែលរស់នៅអមសងខាងផ្លូវទាំង៣ខ្សែខាងលើ និងបានផ្តាំផ្ញើដល់ប្រជាពលរដ្ឋត្រូវចូលរួមថែរក្សា ព្រោះផ្លូវបេតុងនេះជាទ្រព្យសម្បត្តិសាធារណៈរបស់ប្រជាពលរដ្ឋ ដើម្បីប្រើប្រាស់បានយូរអង្វែង៕

0 Reviews:

Post a Comment