(ខេត្តកណ្តាល)៖ បន្ទាប់ពីទទួលបា នរបាយការណ៍ និងសំណេីរបស់អាជ្ញាធរមូលដ្ឋាន ព្រមទាំងគណៈពង្រឹងស្រុកលេីកដែក ខេត្តកណ្តាលភ្លាម សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បា នពិនិត្យ និងចាត់តាំងឱ្យឯកឧត្តមបណ្ឌិត ប៉ាន់ខែម ប៊ុនថន នាយករងខុទ្ទកាល័យសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានក្រុមការងារពិសេសលេីកិច្ចការអន្តរាគមន៍ របស់នាយករដ្ឋមន្ត្រី សហការជាមួយឯកឧត្តម ហេង រតនា ប្រតិប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកលេីកដែក ដេីម្បីដឹកនាំក្រុមការងារចុះជួយអន្តរាគមន៍ដោះស្រាយបញ្ហាវិវាទដីធ្លីទំហំជាង៨ពាន់ហិកតា រវាងប្រជាពលរដ្ឋប្រមាណជាង២ពាន់គ្រួសាររស់នៅក្នុងឃុំចំនួន៣នៃស្រុកលេីកដែក ខេត្តកណ្តាល ជាមួយក្រុមហ៊ុន ភឺន ផល្លា ។
គ្រាន់តែបានឃេីញវត្តមានឯកឧត្តមបណ្ឌិត ប៉ាន់ខែម ប៊ុនថន និងឯកឧត្តម ហេង រតនា ព្រមទាំងក្រុមការងារ ចុះជួបប្រជាពលរដ្ឋដោយផ្ទាល់ តាមការចាត់តាំងរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នារសៀលថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២៤នេះ បងប្អូនប្រជាពលរដ្ឋដែលរងផលប៉ះពាល់នៅក្នុងរឿងនេះ បានសម្តែងការសប្បាយរីករាយប្រកបដោយក្តីសង្ឃឹម ស្នាមញញឹម និងភាពជឿជាក់ យ៉ាងមុតមាំ លេីការយកចិត្តទុកដាក់ខ្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ចំពោះសុខទុក្ខរបស់ប្រជាពលរដ្ឋកម្ពុជាគ្រប់ទីកន្លែង និងគ្រប់ពេលវេលា។
នៅក្នុងជំនួបនេះឯកឧត្តមបណ្ឌិត ប៉ាន់ខែម ប៊ុនថន និងឯកឧត្តម ហេង រតនា ព្រមទាំងក្រុមការងារ បានស្តាប់ពីបញ្ហា និងសំណូមពររបស់បងប្អូនប្រជាពលរដ្ឋ ដេីម្បីជាមូលដ្ឋានសិក្សាស្រាវជ្រាវ និងបន្តទំនាក់ទំនងទៅកាន់ភាគីក្រុមហ៊ុន ភឺន ផល្លា ដេីម្បីពិនិត្យផ្ទៀងផ្ទាត់ឯកសារ ពាក់ព័ន្ធ សម្រាប់ឈានទៅរកដោះស្រាយ បញ្ចប់វិវាទនេះ សំដៅផ្តល់ភាពកក់ក្តៅ និងភាពត្រឹមត្រូវដល់ប្រជាពលរដ្ឋ និងភាគីពាក់ព័ន្ធ តាមអនុសាសន៍ និងការយកចិត្តទុកដាក់ខ្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ៕
0 Reviews:
Post a Comment