ព័ត៌មានថ្មីប្រចាំថ្ងៃ

http://www.msktvonline.com/

Saturday, June 22, 2024

ក្រុមប្រឹក្សាខណ្ឌដូនពេញ បើកកិច្ចប្រជុំសាមញ្ញលើកទី១ អាណត្ដិទី៤

អ្នកទស្សនា: Views

(ភ្នំពេញ)៖ ចាប់ផ្ដើមហើយ និងផ្ដោតសំខាន់លើរបៀបវារៈមួយចំនួន សម្រាប់កិច្ចប្រជុំសាមញ្ញលើកទី១ អាណត្ដិទី៤ របស់ក្រុមប្រឹក្សាខណ្ឌដូនពេញ រាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៤។ កិច្ចប្រជុំនេះ ដឹកនាំដោយលោក ហែម អាន និងលោក ជា ខេមា ប្រធានក្រុមប្រឹក្សាខណ្ឌ និងអភិបាលខណ្ឌ។

បន្ថែមពីនេះ នៅក្នុងកិច្ចប្រជុំនេះដែរ ក៏មានការចូលរួមពីសមាជិក-សមាជិកាក្រុមប្រឹក្សាខណ្ឌ, អភិបាលរងខណ្ឌ, នាយក-នាយករងរដ្ឋបាលខណ្ឌ, អធិការរងនគរបាលខណ្ឌ, មេបញ្ជាការរងកងរាជអាវុធហត្ថខណ្ឌ, យោធាភូមិភាគពិសេសខណ្ឌ, ការិយាល័យចំណុះជំនាញជុំវិញរដ្ឋបាលខណ្ឌ, ចៅសង្កាត់ទាំង១១, លោក-លោកស្រីប្រធានទីរួមផ្សារទាំង៣, តំណាងក្រុមហ៊ុនមីសូដាប្រចាំខណ្ឌ, និងមន្ដ្រីមួយចំនួនទៀត។

កិច្ចប្រជុំសាមញ្ញលើកទី១ អាណត្ដិទី៤ របស់ក្រុមប្រឹក្សាខណ្ឌដូនពេញ បានផ្ដោតក្រោមរបៀបវារៈមួយចំនួន រួមមាន៖

*១-ផ្សព្វផ្សាយសេចក្តីណែនាំលេខ ០២៤ សណន របស់ក្រសួងមហាផ្ទៃ ស្តីពីការរៀបចំបទបញ្ជាផ្ទៃក្នុង របស់ក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ និងគំរូបទបញ្ជាផ្ទៃក្នុងរបស់ក្រុមប្រឹក្សា។

*២-ផ្តួចផ្តើមសេចក្តីព្រាងប្រតិទិន នៃកិច្ចប្រជុំសាមញ្ញរបស់ក្រុមប្រឹក្សាខណ្ឌ អាណត្តិទី៤ សម្រាប់រយៈពេលដប់ពីរខែ (១២ខែ-ឆ្នាំ២០២៤-២០២៥) ចាប់ពីកិច្ចប្រជុំសាមញ្ញលើកទី២។

*៣-របាយការណ៍លទ្ធផលស្តីពីការអនុវត្តការងាររបស់គណៈអភិបាល នៃរដ្ឋបាលខណ្ឌ ក្នុងអាណត្តិទី៣ របស់ក្រុមប្រឹក្សាខណ្ឌ និងការងារសេសសល់ ទិសដៅការងាររយៈពេល៣ខែ ដែលបានអនុម័តដោយក្រុមប្រឹក្សាខណ្ឌ អាណត្តិទី៣ និងត្រូវអនុវត្តបន្ត។

*៤-ការងារផ្សេងៗ៕

0 Reviews:

Post a Comment