ទីក្រុងកង់បេរ៉ា ៖ នៅព្រឹកថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៤ នេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោកជំទាវ កែ សួនសុភី ស សុខា បានអញ្ជើញបន្តដឹកនាំគណៈប្រតិភូជាន់ខ្ពស់ក្រសួងមហាផ្ទៃ នៃព្រះរាជាណាចក្រកម្ពុជា ទស្សនកិច្ចមហាវិទ្យាល័យកម្លាំងត្រួតពិនិត្យព្រំដែនអូស្ត្រាលី ដោយផ្តោតលើទិដ្ឋភាពរួមនិងការបង្កើតមហាវិទ្យាល័យ ទិដ្ឋភាពរួមនៃកម្មវិធីនិងវិធីសាស្ត្របណ្តុះបណ្តាលដើម្បីបន្ស៊ីនឹងក្របខណ្ឌការងារជំនាញ ការគិតគូរអំពីការអភិវឌ្ឍរចនាសម្ព័ន្ធវគ្គបណ្តុះបណ្តាលមូលដ្ឋាន និងអភិក្រមនៃការបង្កើតគម្រូនិងថ្នាលសិក្សាពីចម្ងាយនិងតាមប្រព័ន្ធអនឡាញ សម្រាប់មន្ត្រីនៅតាមមូលដ្ឋានព្រំដែនឆ្ងាយៗ នៅទីក្រុងកង់បេរ៉ា ប្រទេសអូស្ត្រាលី។
ព័ត៌មានថ្មីប្រចាំថ្ងៃ
http://www.msktvonline.com/
Saturday, June 15, 2024
Subscribe to:
Post Comments (Atom)
0 Reviews:
Post a Comment