ក្នុងប្រកាសដែលបណ្ដាញព័ត៌មាន ទទួលបាននៅព្រឹកថ្ងៃទី០៤ ខែមករា ឆ្នាំ២០២៤នេះ បានកំណត់ថា៖
*នាយ និងនាយរងប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិ និងច្រកទ្វារអន្តរជាតិ បម្រើការងាររយៈពេល ៤(បួន)ឆ្នាំ
*នាយ និងនាយរងប៉ុស្តិ៍នគរបាលច្រកទ្វារ ដែលបានចប់អាណត្តិ ត្រូវតែងតាំងមុខតំណែងថ្មី ឬតែងតាំង ជានាយ ឬនាយរងប៉ុស្តិ៍នគរបាលច្រកទ្វារផ្សេងទៀត សម្រាប់អាណត្តិបន្ទាប់។
ប្រកាសដដែលបញ្ជាក់ទៀតថា ចំនួនមុខតំណែងនាយរងប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិ និងច្រកទ្វារអន្តរជាតិ ដែលលើសពីការ កំណត់ដូចមានចែងក្នុងប្រការ២ខាងលើ ត្រូវរក្សាទុកនៅដដែល។
ក្នុងករណីមុខតំណែងនេះនៅទំនេរដោយ មូលហេតុចូលនិវត្តន៍ ឬផ្ទេរចេញ ឬមូលហេតុផ្សេងទៀត នោះមិនត្រូវបានបំពេញបន្ថែមឡើយ ដោយរក្សាទុក រហូតដល់មានចំនួនស្ថិតនៅក្រោមការកំណត់ដូចមានចែងក្នុងប្រការ២ នៃប្រកាសនេះ៕
0 Reviews:
Post a Comment