(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បានចេញសេចក្តីសម្រេចចាត់តាំងលោក ជា សុផារ៉ា ជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តត្បូងឃ្មុំ ជំនួសសម្តេចអគ្គមហាពញាចក្រី ហេង សំរិន។ នេះបើតាមសេចក្តីសម្រេចរបស់សម្តេចតេជោ ចុះថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៣។
ជាមួយគ្នានេះ ក្នុងសេចក្តីសម្រេចដដែលនេះ សម្តេចតេជោ ហ៊ុន សែន ក៏បានចាត់តាំងលោក វង សូត ជាអនុប្រធានទី១ និងលោក អ៊ាង សុផល្លែត ជាអនុប្រធានទី២ ក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តត្បូងឃ្មុំផងដែរ។
ខាងក្រោមនេះជាសេចក្តីសម្រេចរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា៖
0 Reviews:
Post a Comment