(តូក្យូ, ជប៉ុន)៖ នៅព្រឹកថ្ងៃចន្ទ ទី១៨ ខែធ្នូ ឆ្នាំ២០២៣នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានអញ្ជើញចូលរួមកិច្ចប្រជុំសហគមន៍បំភាយឧស្ម័នសូន្យអាស៊ី (AZEC)។
កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពីលោក គីស៊ីដា ហ៊្វូមីអូ នាយករដ្ឋមន្ត្រីជប៉ុន មេដឹកនាំប្រទេសសមាជិកអាស៊ាន មន្ត្រីជាន់ខ្ពស់ប្រទេសអូស្ត្រាលី ព្រមទាំងអ្នកពាក់ព័ន្ធមួយចំនួនទៀត។ កិច្ចប្រជុំនេះធ្វើឡើង ដើម្បីពិភាក្សាអំពីគោលនយោបាយស្តីពីអន្តរការណ៍ថាមពល និងជំរុញកិច្ចសហប្រតិបត្តិការឆ្ពោះទៅរកការកាត់បន្ថយការបញ្ចេញឧស្ម័នកាបូននៅអាស៊ី៕
0 Reviews:
Post a Comment