ព័ត៌មានថ្មីប្រចាំថ្ងៃ

http://www.msktvonline.com/

Saturday, December 2, 2023

សារលិខិតសម្តេចធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសប្រារព្ធទិវាជនមានពិការភាពកម្ពុជាលើកទី២៥ នងទិវាជនមានពិការភាពអន្តរជាតិលើកទី៤១

អ្នកទស្សនា: Views


(ភ្នំពេញ)៖ ក្នុងឱកាសប្រារព្ធទិវាជនមានពិការភាពកម្ពុជាលើកទី២៥ និងទិវាជនមានពិការភាព​អន្តរជាតិ​លើកទី៤១ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានសម្តែងនូវក្តីសោមនស្សរីករាយ​ក្រៃលែង ព្រមទាំងបានផ្ញើសារចូលរួមអបអរសាទរជូនបងប្អូនកូនក្មួយមានពិការភាព និងជនរួមជាតិជាទី​ស្រឡាញ់ ក្នុងឱកាសដ៏នក្ខត្តឫក្សប្រារព្ធទិវាជនមានពិការភាព កម្ពុជាលើកទី២៥ និងទិវាជនមានពិការភាព​អន្តរជាតិលើកទី៤១ ក្រោមប្រធានបទ «ដំណោះស្រាយប្រកបដោយនវានុវត្តន៍ ដើម្បីសង្គមមួយមានផាសុកវត្ថុនិងសមធម៌» នៅថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៣។

0 Reviews:

Post a Comment