ព័ត៌មានថ្មីប្រចាំថ្ងៃ

http://www.msktvonline.com/

Wednesday, November 29, 2023

អាជ្ញាធរស្រុកបូទុមសាគរ ខេត្តកោះកុង ជួសជុលផ្លូវគ្រួសក្រហម ១ខ្សែ មានប្រវែង ២០០ម៉ែត្រ នៅភូមិចំការលើ ឃុំថ្មស ដើម្បីសម្រួលដល់ការធ្វើដំណើរជូនពលរដ្ឋ

អ្នកទស្សនា: Views

(កោះកុង)៖ អាជ្ញាធរស្រុកបូទុមសាគរ ខេត្តកោះកុង បានកែលម្អ និងជួសជុលផ្លូវគ្រួសក្រហម ១ខ្សែ ដែលមានប្រវែង ២០០ម៉ែត្រ និងទទឹង ៨ម៉ែត្រ ស្ថិតនៅក្នុងភូមិចំការលើ ឃុំថ្មស។

ជាមួយនឹងការទទួលបានសមិទ្ធផលថ្មីនេះដែរ ប្រជាពលរដ្ឋរស់នៅភូមិចំការលើ បានសម្តែងការសប្បាយរីករាយ និងថ្លែងអំណរគុណអាជ្ញាធរ ដែលបានកែលម្អ និងជួសជុលផ្លូវ១ខ្សែនេះឡើងវិញ ខណៈដែលផ្លូវ១ខ្សែនេះ គឺបានខូចរាប់ឆ្នាំមកហើយ ដែលពិបាកក្នុងការធ្វើដំណើរ។

ប្រជាពលរដ្ឋបានបន្ថែថា ផ្លូវ១ខ្សែនេះរាប់ឆ្នាំមកហើយតែគ្មានអាជ្ញាធរណាមើលឃើញនោះទេ ប៉ុន្តែ ទើបតែលោក ក្រូប បូរីសីហា ដែលទើបទទួលបានតួនាទីជាអភិបាលស្រុក លោកបានណែនាំដល់ក្រុមការងារឱ្យចុះស្ថាបនាដើម្បីសម្រួលដល់ការធ្វើដំណើរសម្រាប់ប្រជាពលរដ្ឋ។

លោក អៀង អាង ប្រធានភូមិចំការលើ បាននិយាយថា ប្រជាពលរដ្ឋរស់ក្នុងភូមិចំកាលើ មានចំនួន២៧៦គ្រួសារ បានថ្លែងអំណរគុណដល់លោកក្រូច បូរីសីហាអភិបាលស្រុកដែលស្ថាបនាផ្លូវក្រាលគ្រួសក្រួសនេះបានលឿនជូនពួកគាត់ហើយក្នុងនាមរូបគាត់ជាប្រធានភូមិក៏មានការត្រេកអរដែរដោយបានផ្លូវឱ្យប្រជាពលរដ្ឋធ្វើចរាចបានស្រួលជាពិសេសក្មេងៗសិស្សសាលា។ ផ្លូវ១ខ្សែនេះត្រូវចំណាយកាប់ដើមដូងអស់៦៦ដើម គឺស្ម័គ្រចិត្តពីប្រជាពលរដ្ឋ ចំពោះប្រព័ន្ធផ្លូវទឹក៣៣កង់។

លោក ខេង គង់ អភិបាលរងស្រុកបូទុមសាគរ បានឱ្យដឹងថា ការស្ថាបនាផ្លូវក្រាលគ្រួសក្រហមនេះបានធ្វើឡើងយ៉ាងឆាប់រហ័ស គឺដោយមើលឃើញនៅភាពលំបាករបស់ប្រជាពលរដ្ឋលោក ក្រូច បូរីសីហា ក៏ចំណាយថវិកាផ្ទាល់ខ្លួន និងមានការចូលរួមពីសប្បុរសជនដើម្បីស្ថាបនាផ្លូវ១ខ្សែនេះបានយ៉ាងលឿនជូនប្រជាពលរដ្ឋ ដើម្បីផ្តល់ភាពងាយស្រួលក្នុងការធ្វើដំណើរ ហើយរដ្ឋបាលស្រុកនឹងត្រៀមដាក់អំពូលសូឡាបបំភ្លឺតាមដងផ្លូវបន្ថែមទៀតផង៕

0 Reviews:

Post a Comment