ព័ត៌មានថ្មីប្រចាំថ្ងៃ

http://www.msktvonline.com/

Friday, October 13, 2023

រដ្ឋបាលខេត្តបន្ទាយមានជ័យ ប្រារព្ធទិវាមនុស្សចាស់កម្ពុជា និងទិវាមនុស្សចាស់អន្តរជាតិ ១ តុលា ឆ្នាំ ២០២៣

អ្នកទស្សនា: Views

(បន្ទាយមានជ័យ)៖ លោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ នាថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៣នេះ បានដឹកនាំប្រារព្ធទិវាមនុស្សចាស់កម្ពុជា និងទិវាមនុស្សចាស់អន្តរជាតិ ១ តុលា ឆ្នាំ២០២៣ នឹងដោយមានការចូលរួមពីអ្នកស្រី ហាង គឹមស៊ាង អភិបាលរងក្រុងសិរីសោភ័ណ លោក ឃួន វុទ្ធី ប្រធានមន្ទីរសង្គមកិច្ច អតីតយុវជននីតិសម្បទាខេត្ត ស្នងការរង និង មនុស្សចាស់ប្រហែលជាង ២០០នាក់ ស្ថិតក្នុងភូមិទឹកថ្លា សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។

លោក ឃួន វុទ្ធី បានឱ្យដឹងថា ការប្រារព្ធទិវាមនុស្សចាស់កម្ពុជា និងទិវាមនុស្សចាស់អន្តរជាតិលើកទី២៥ ថ្ងៃទី១ ខែតុលាឆ្នាំ ២០២៣ ក្រោមប្រធានបទ៖ «ការជួយមនុស្សចាស់គឺជួយយើងទាំងអស់គ្នា» ដែលមានគោលបំណងគោរព និងដឹងគុណដល់មនុស្សចាស់ ចំពោះប្រាជ្ញា បទពិសោធន៍ និងការរួមចំណែកក្នុងសង្គមបានច្រើនទៀតផងដែរ។

លោក ឃួន វុទ្ធី បានបញ្ជាក់ឲ្យដឹងបន្តទៀតថា ទិវាមនុស្សនេះដែរគឺដើម្បីលើកស្ទួយ សុខមាលភាព មនុស្សចាស់ ដើម្បីបង្កើតការយល់ដឹងឲ្យកាន់តែទូលំទូលាយ អំពីសារៈសំខាន់នៃគោលនយោបាយជាតិ ស្ដីពីមនុស្សវ័យចំណាស់ ត្រូវបានទទួលស្គាល់ដោយអង្គការសហប្រជាជាតិក្នុងឆ្នាំ១៩៩១ ដើម្បីលើកកម្ពស់ការយល់ដឹងពីស្ថានភាព និងបញ្ហាដែលមនុស្សចាស់វ័យចំចាស់ប្រឈមមុខនាពេលបច្ចុប្បន្ននេះផងដែរ។

សមាគមមនុស្សចាស់ ត្រូវបានបង្កើតឡើងជាបន្តបន្ទាប់ដើម្បីថែរក្សាឧត្តមប្រយោជន៍របស់មនុស្សវ័យចាស់ និងគាំទ្រដល់ស្ថានភាពរស់នៅរបស់មនុស្សវ័យចំណាស់ ត្រូវទទួលបាននូវការជួយឧបត្ថម្ភគាំទ្រ ដោយក្រសួងស្ថាប័ន មានសមត្ថកិច្ចរដ្ឋបាលថ្នាក់ក្រោមជាតិ កាកបាទក្រហមកម្ពុជា សប្បុរសជននានានិងអង្គការមិនមែនរដ្ឋាភិបាលផងដែរ។

លោក ឃួន វុទ្ធី បានបញ្ជាក់ឲ្យដឹងបន្តទៀតថា សកម្មភាពប្រកបដោយសប្បុរសធម៌នេះ បានឆ្លុះបញ្ចាំងឲ្យឃើញពីវប្បធម៌ជួយគាំទ្រគ្នា និងការរួបរួមគ្នា ជួយជ្រោមជ្រែងដោះស្រាយនៅទុក្ខលំបាករបស់មនុស្សវ័យចំណាស់ ចាស់ជរាក្រីក្រនិងគ្មានទីពឹងនៅក្នុងសង្គមជាតិយើងនេះ។ ក្នុងខេត្តបន្ទាយមានជ័យមានមនុស្សវ័យចាស់ ដែលមានអាយុចាប់ពីឆ្នាំ ៦០ ឆ្នាំឡើងមានចំនួន ៦៦.០៧០នាក់ ស្រី ៣៧.៩៣៧នាក់។

មនុស្សចាស់ជរាក្រីក្រ និងគ្មានទីពឹងមានចំនួន ៦៦៧នាក់ ស្រីមានចំនួន ៤៦៥នាក់ ការបង្កើតសមាគមមនុស្សចាស់នេះគឺពិតជាបានបម្រើផលប្រយោជន៍ឲ្យសមាគមមានការរីកចម្រើនអាចជួយដោះស្រាយបញ្ហារបស់មនុស្សចាស់ពេលមានសមាជិកស្លាប់ គណៈកម្មការ សមាគមមានកញ្ចប់ថវិកា ក្នុងការចូលរួមរំលែកទុក្ខ ជាមួយក្រុមគ្រួសារសពនិងពេលមានជំងឺធ្ងន់ធ្ងរឬកង្វះជីវភាពគណៈកម្មការ សមាគម ចុះសួរសុខទុក្ខលើកទឹកចិត្តដល់សមាជិកសមាគមផងដែរ។

លោក អ៊ុំ រាត្រី បានមានប្រសាសន៍ដែរថាខេត្តបន្ទាយមានជ័យ ក៏មានសមាជិកមូលនិធិមនុស្សចាស់ដែរ ដឹកនាំដោយលោក កែ គឹមយ៉ាន អ្នកតំណាងរាស្ត្រខេត្តបន្ទាយមានជ័យ និងជាប្រធានក្រុមប្រឹក្សាភិបាលសមាគម មនុស្សចាស់ សមាគមនេះបានមានការយកចិត្តទុកដាក់ចំពោះមនុស្សខ្លាំង។

លោក អ៊ុំ រាត្រី បានបន្ថែមថា ការរៀបចំទិវាមនុស្សចាស់កម្ពុជា និងទិវាមនុស្សចាស់អន្តរជាតិ១តុលា នេះ ដោយអនុវត្តតាមសារាចរណ៍ណែនាំរបស់រាជរដ្ឋាភិបាលលេខ០១០ សរ  ចុះថ្ងៃទី២៨ ខែកញ្ញាឆ្នាំ ២០២៣ ស្ដីពីការរៀបចំទិវាមនុស្សចាស់កម្ពុជានិងទិវាមនុស្សចាស់អន្តរជាតិ ក្នុងគោលបំណងគាំពារដល់មនុស្សចាស់នៅកម្ពុជា ដើម្បីលើកកម្ពស់កិច្ចការពារដ៏មានប្រសិទ្ធភាពសំដៅលើកស្ទួយសុខមាលភាពមនុស្សចាស់ឲ្យប្រសើរឡើង ហើយទិវានេះក៏បង្ហាញឲ្យឃើញពីតួនាទីដ៏សំខាន់របស់មនុស្សចាស់ នៅក្នុងសង្គម ជាបុព្វការីជនដែលបានបង្កើតធនធានដ៏មានសារៈប្រយោជន៍និបានដើរតួនាទីយ៉ាងសំខាន់ក្នុងការកសាងប្រវត្តិសាស្ត្រ និងវប្បធម៌ប្រទេសជាតិដែលបានបន្សល់ទុកនូវកេរ្តិ៍មរតកដ៏ថ្លៃថ្លាសម្រាប់កូនចៅជំនាន់នេះនិងចំណាន់ក្រោយៗទៀតរបស់សង្គមកម្ពុជាយើង៕

0 Reviews:

Post a Comment