(ភ្នំពេញ)៖ លោក ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន នាព្រឹកថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៣នេះបានអញ្ជើញដឹកនាំកិច្ចប្រជុំផ្ទៃក្នុង ដើម្បីពិនិត្យពិភាក្សាបន្ថែមលើសេចក្តីព្រាងអនុក្រឹត្យ ស្តីពីការកំណត់ល្បឿនសម្រាប់យានយន្ត ដោយមានការចូលរួម ពីមន្ត្រីពាក់ព័ន្ធជាច្រើនរូបនៅទីស្តីការក្រសួង។
អនុក្រឹត្យនេះមានគោលបំណងកំណត់ល្បឿនបើកបរយានយន្តគ្រប់ប្រភេទ ដែលធ្វើចរាចរណ៍នៅលើផ្លូវថ្នល់ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក និងការប្រើប្រាស់ពេលវេលាឱ្យបានសមស្រប។
ក្នុងនោះដែរសមាជិក សមាជិកា នៃអង្គពិធីទាំងមូល បានធ្វើការពិនិត្យពិភាក្សា ផ្លាស់ប្តូរយោបល់យ៉ាងផុសផុល ក្នុងគោលបំណងធ្វើឱ្យសេចក្តីព្រាងអនុក្រឹត្យនេះ មានអត្ថន័យគ្រប់ជ្រុងជ្រោយ ធានាដល់ការអនុវត្តច្បាប់ស្តីពីការកំណត់ល្បឿនបើកបរ សំដៅលើកកម្ពស់សុវត្ថិភាព និងសណ្តាប់ធ្នាប់ក្នុងការប្រើប្រាស់ផ្លូវថ្នល់ ឱ្យកាន់តែប្រសើរឡើង។ បន្ថែមពីនេះអង្គប្រជុំក៏បានពិនិត្យផ្ទៀងផ្ទាត់ និងកែសម្រួលឡើងវិញនូវ ពាក្យពេចន៍ ឃ្លាឃ្លោង និងការកំណត់និយមន័យ វាក្យស័ព្ទមួយចំនួន ដើម្បីឱ្យស្របនឹងបរិបទសង្គមបច្ចុប្បន្ន៕
0 Reviews:
Post a Comment