ព័ត៌មានថ្មីប្រចាំថ្ងៃ

http://www.msktvonline.com/

Wednesday, September 13, 2023

អត្ថប្រយោជន៍ចំនួន១០ចំណុចដែលរដ្ឋាភិបាលបន្តផ្តល់ជូនកម្មករក្នុងអាណត្តិថ្មីនេះ

អ្នកទស្សនា: Views


 ភ្នំពេញ ៖ រាជរដ្ឋាភិបាលកម្ពុជា នៅអាណត្តិទី៧ នៅបន្តអនុវត្តអនុសាសន៍ចំនួន១០ចំណុចរបស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីដែលផ្តល់អត្ថប្រយោជន៍ដល់កម្មករនិយោជិត។     នេះគឺជាការបញ្ជាក់របស់សម្តេចមហាបរវធិបតី ហ៊ុន ម៉ាណែតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាកាលពីកន្លងទៅថ្មីៗនេះក្នុងពិធីសំណេះសំណាលជាមួយកម្មក។ 

អត្ថប្រយោជន៍១០ចំណុចនោះ រួមមាន ទី១. ប្រាក់ឈ្នួលគោលអប្បរមាចំនួន២០០ដុល្លារអាមេរិកដោយមិនទាន់រាប់បញ្ចូលប្រាក់អត្ថប្រយោជន៍ចំនួន៥ផ្សេងទៀតដែលសរុបកម្មករម្នាក់ជាមធ្យមទទួលបានប្រាក់ឈ្នួលចន្លោះ២១៧ដុល្លារdl’២៥៩ដុល្លារអាម៉េរិក ហើយបើក១ខែចំនួន២ដង។ ទី២. ការទទួលបានការពិនិត្យព្យាបាលជំងឺដោយមិនបង់ប្រាក់តាមរយៈប័ណ្ណរបបសន្តិសុខសង្គម។ 

ដោយឡែកទី៣. ការទទួលបានប្រាក់ឈ្នួល ១២០% និង ឈប់សម្រាករយៈពេល ៣ ខែក្នុងពេលសម្រាលកូន ទី៤. ទទួលបានប្រាក់ឧបត្ថម្ភក្រោយពេលសម្រាលកូន ដោយកូន១នាក់ ថវិកា ៨០ម៉ឺនរៀល កូន ២នាក់ ១.២លានរៀល និង កូន ៣នាក់ ១,៦ លានរៀលព្រមទាំងទទួលបានថវិកាបន្ថែមចំនួន ៥ លានរៀល ពីសម្តេចតេជោ និង សម្តេចកិត្តិព្រឹទ្ឋបណ្ឌិតផ្ទាល់។ 

បន្ថែមពីនេះ ទី៥. និយោជកបានបង់ភាគទានរបបសន្តិសុខសង្គម ផ្នែកថែទាំសុខភាព ១០០ភាគរយ ជំនួសកម្មករនិយោជិត ទី ៦. បន្តត្រួតពិនិត្យ ថ្លៃឈ្នួលផ្ទះដោយមិនឱ្យដំឡើងថ្លៃស្រេចតែចិត្ត ខណៈដែលថ្លៃទឹក និង ថ្លៃអគ្គិសនី នៅតាមផ្ទះជួលតភ្ជាប់បណ្តាញអគ្គិសនី និងទឹកស្អាតពីរដ្ឋ និងតម្លៃរបស់រដ្ឋ។ ទី៧. ពង្រឹងការអនុវត្តច្បាប់ស្ពីពីរបបសន្តិសុខសង្គម ជាពិសេសរបបសន្តិសង្គមផ្នែកប្រាក់សោធន ទី៨. ការអនុវត្តច្បាប់ស្តីពីការងារដើម្បី កំណត់ការបើកប្រាក់បំណាច់អតីតភាពការងារ ជូនកម្មករនិយជិត ៦ ខែម្តង។

ចំណែកឯទី៩. ការដោះស្រាយបញ្ហាសុវត្ថិភាពក្នុងការដឹកជញ្ជូន និងការធ្វើដំណើររបស់កម្មករនិយោជិត កែសម្រួលមធ្យោបាយដឹកជញ្ជូន និងពង្រឹងការអនុវត្តច្បាប់ចរាចរណ៍ និងទី១០ចុងក្រោយការពង្រីកកិច្ចសហការជាមួយប្រទេសជាដៃគូដើម្បីផ្តល់ឱកាសការងារ ការពារសិទ្ឋិ និងផលប្រយោជន៍ពលករនៅក្រៅប្រទេសដើម្បីទទួលបានរបបគាំពារសង្គមទាំងបច្ចុប្បន្ន និងពេលដែលវិលត្រឡប់មកវិញ ។

សូមបញ្ជាក់ថា រដ្ឋាភិបាលអាណត្តិទី៧ ក្រៅពីបន្តអនុវត្តអនុសាសន៍ចំនួន១០ចំណុចខាងលើហើយ ក៏នៅដាក់ចេញនូវគោលការណ៍ចំនួន១០ចំណុចបន្ថែមទៀតដោយ៦ចំណុចត្រូវអនុវត្តនៅឆ្នាំ២០២៣នេះ ហើយ៤ចំណុចផ្សេងទៀតត្រូវបន្តអនុវត្តក្នុងរយៈពេល២ឆ្នាំដើម្បីពង្រឹងផលិតភាពការងារ និងភាពសុខដុមរមនាក្នុងរោងចក្រក្នុងគោលបំណងពង្រឹងនិងលើកកម្ពស់ជីវភាពរបស់កម្មករនិយោជិត។ ចំពោះវិធានការរបស់រដ្ឋាភិបាល អាណត្តិទី៧នេះចំពោះកម្មករ ត្រូវបានគេមើលឃើញថា ជាការយកចិត្តទុកដាក់ជាអាទិភាពចំពោះកម្មករនិយោជិត៕

0 Reviews:

Post a Comment