(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៣នេ បានបង្ហោះសារអបអរសាទរ ទិវាទេសចរណ៍ពិភពលោក ថ្ងៃទី២៧ កញ្ញា ឆ្នាំ២០២៣ ក្រោមប្រធានបទ «ទេសចរណ៍ និងការវិនិយោគបៃតង»។
សូមជម្រាបថា ទិវាទេសចរណ៍ពិភពលោក តែងត្រូវបានប្រារព្ធឡើងជារៀងរាល់ឆ្នាំ ដោយកំណត់នូវប្រធានបទផ្សេងៗ ដើម្បីជារួមចំណែកលើកកម្ពស់វិស័យទេសចរណ៍។
សម្រាប់កម្ពុជាវិស័យទេសចរណ៍ បានដើរតួនាទីយ៉ាងសំខាន់មួយ ក្នុងការជំរុញកំណើនសេដ្ឋកិច្ចជាតិ ប៉ុន្តែដោយសារវិបត្តិនៃជំងឺកូវីដ១៩ និងស្ថានភាពដ៏អាក្រក់នៃសេដ្ឋកិច្ចពិភពលោក បណ្តាលមកពីវិបត្តិសង្គ្រាម ការកើនឡើងនៃអត្រាអតិផរណា និងការកើនឡើងនៃអត្រាការប្រាក់ធនាគារកណ្តាលនៃប្រទេសអភិវឌ្ឍន៍ បានធ្វើឱ្យប៉ះពាល់ដល់វិស័យទេសចរណ៍ ដោយភ្ញៀវទេសចរចូលមកទស្សនាកម្ពុជា នៅមានកម្រិតនៅឡើយ៕
0 Reviews:
Post a Comment