(ភ្នំពេញ)៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានចេញសេចក្ដីសម្រេចផ្ទេរភារកិច្ច និងតែងតាំងមុខតំណែងមន្ដ្រីនគរបាលជាតិ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចំនួន៣នាក់។
ក្នុងសេចក្ដីសម្រេចដែលបណ្ដាញព័ត៌មាន ទទួលបាននៅថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៣នេះ បានសម្រេចដូចខាងក្រោម៖
*ទី១៖ លោកឧត្តមសេនីយ៍ទោ សុង លី ពីស្នងការរងទទួលផែនការងារនគរបាលព្រហ្មទណ្ឌ ជាស្នងការរង
*ទី២៖ លោកវរសេនីយ៍ឯក ប៊ុន សត្យា នាយការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល ជាស្នងការរងទទួលផែនការងារព្រហ្មទណ្ឌ
*ទី៣៖ លោកវរសេនីយ៍ទោ ម៉ម សាវន នាយរងការិយាល័យ ជានាយការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល៕
0 Reviews:
Post a Comment