ព័ត៌មានថ្មីប្រចាំថ្ងៃ

http://www.msktvonline.com/

Tuesday, August 22, 2023

រដ្ឋសភា អនុម័តគាំទ្រទាំងស្រុងលើសមាសភាពគណៈរដ្ឋមន្ត្រីថ្មី ដែលមានឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី

អ្នកទស្សនា: Views
រាជធានីភ្នំពេញ : ថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣ នៅក្នុងសម័យប្រជុំលើកទី១ នីតិកាលទី៧ ដែលបន្តធ្វើឡើងនាព្រឹកថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣នេះ រដ្ឋសភាជាតិ បានបោះឆ្នោតអនុម័តទាំងស្រុងលើសមាសភាពគណៈរដ្ឋមន្ត្រីថ្មី ដែលមាន ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី។

សមាសភាពគណៈរដ្ឋមន្ត្រីនេះ មានឧបនាយករដ្ឋមន្ត្រីចំនួន១០រូប ព្រមទាំងមានទេសរដ្ឋមន្រ្តី និងរដ្ឋមន្ត្រី៤០រូបផ្សេងទៀត ដែលភាគច្រើនជាយុវជនបន្តវេន ដែលរៀបចំឡើងដោយគណបក្សប្រជាជនកម្ពុជា។

សម្រាប់តំណែងឧបនាយករដ្ឋមន្ត្រី ទាំង១០រូបនោះ រួមមាន ឯកឧត្តមឧបនាយករដ្ឋមន្ត្រី នេត្រ សាវឿន, ឯកឧត្តមឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សុខ ចិន្តាសោភា​ រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ, ឯកឧត្តមឧបនាយករដ្ឋមន្ត្រី វង្សី វិសុទ្ធ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្រ្តី, ឯកឧត្តមឧបនាយករដ្ឋមន្ត្រី កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌, ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់, ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ទៀ សីហា រដ្ឋមន្ត្រីក្រសួងការពារជាតិ, ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ស សុខា រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ, ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហង់ ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា និងឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល។

ជាមួយគ្នានោះដែរ គណៈរដ្ឋមន្ត្រីថ្មី មានទេសរដ្ឋមន្ត្រីចំនួន២១រូប ក្នុងនោះរួមមាន៖ 
១- ឯកឧត្តមទេសរដ្ឋមន្រ្តី កែវ រ៉េមី 
២- ឯកឧត្តមទេសរដ្ឋមន្រ្តី ឈាង យ៉ាណារ៉ា 
៣- ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុច 
៤- ឯកឧត្តមទេសរដ្ឋមន្រ្តី ស្វាយ ស៊ីថា 
៥- ឯកឧត្តមទេសរដ្ឋមន្រ្តី អូស្មាន ហាស្សាន់ 
៦- ឯកឧត្តមទេសរដ្ឋមន្រ្តី ព្រុំ សុខា 
៧- ឯកឧត្តមទេសរដ្ឋមន្រ្តី អៀង មូលី 
៨- ឯកឧត្តមទេសរដ្ឋមន្រ្តី អ៊ុក រ៉ាប៊ុន 
៩- ឯកឧត្តមទេសរដ្ឋមន្រ្តី គន់ គីម 
១០- ឯកឧត្តមទេសរដ្ឋមន្រ្តី ហូ សិទ្ធី 
១១- ឯកឧត្តមទេសរដ្ឋមន្រ្តី ឱម យ៉ិនទៀង 
១២- ឯកឧត្តមទេសរដ្ឋមន្រ្តី ថោង ខុន 
១៣- ឯកឧត្តមទេសរដ្ឋមន្រ្តី សក់ សេដ្ឋា 
១៤- ឯកឧត្តមទេសរដ្ឋមន្រ្តី អ៊ុក ប្រាថ្នា 
១៥- ឯកឧត្តមទេសរដ្ឋមន្រ្តី ឆៃ ស៊ីណារិទ្ធ 
១៦- ឯកឧត្តមទេសរដ្ឋមន្រ្តី ឆែម គាតរិទ្ធី 
១៧-ឯកឧត្តមទេសរដ្ឋមន្ត្រី ពេជ សោភ័ន , 
១៨-ឯកឧត្តមទេសរដ្ឋមន្ត្រី អុី ឈាន 
១៩-ឯកឧត្តមទេសរដ្ឋមន្ត្រី អ៊ុច បូរិទ្ធ
២០- ឯកឧត្តមទេសរដ្ឋមន្រ្តី សុក ស៊ីផាន់ណា និង
២១-ឯកឧត្តមទេសរដ្ឋមន្រ្តី គី តិច៕ ប្រភព៖ អង្គភាពព័ត៌មាន និងប្រតិកម្មហ័ស, សម្រួលផ្សាយ៖ dara


0 Reviews:

Post a Comment