ព័ត៌មានថ្មីប្រចាំថ្ងៃ

http://www.msktvonline.com/

Thursday, August 10, 2023

សម្តេចតេជោ ហ៊ុន សែន៖ លោកស្រី ឃួន សុដារី នឹងទទួលបានតំណែងជាប្រធានរដ្ឋសភា, លោក ជាម យៀប នៅជាអនុប្រធានទី១ដដែល ខណៈលោក វង សូត នឹងទទួលបានតំណែងជាអនុប្រធានទី២

អ្នកទស្សនា: Views

(លោកស្រី ឃួន សុដារី)


(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបញ្ជាក់ក្នុងសារសំឡេងពិសេសថ្មីមួយថា លោកស្រី ឃួន សុដារី នឹងទទួលបានតំណែងជាប្រធានរដ្ឋសភា, លោក ជាម យៀប នៅជាអនុប្រធានទី១ដដែល ខណៈលោក វង សូត នឹងទទួលបានតំណែងជាអនុប្រធានទី២។

ក្នុងសារសំឡេងឆ្លើយតបនឹងការផ្សាយញុះញង់របស់វិទ្យុអាស៊ីសេរីនេះ សម្តេចតេជោ ហ៊ុន សែន បានបង្ហើបឱ្យដឹងថា សមាសភាពក្បាលម៉ាស៊ីនរដ្ឋសភាដូចបានបង្ហាញនេះ ត្រូវបានរៀបចំឡើងតាំងពីឆ្នាំ២០២១មកម្ល៉េះ។

ការបង្ហើបពីសមាសភាពក្បាលម៉ាស៊ីនរដ្ឋសភាមកពីគណបក្សប្រជាជនកម្ពុជានេះ គឺសម្តេចចង់បង្ហាញទៅវិទ្យុអាស៊ីសេរីថា គណបក្សប្រជាជនមានការរួបរួមផ្ទៃក្នុង ហើយមានការចាត់តាំងត្រឹមត្រូវ ដោយគ្មានការទាស់ទែងគ្នាព្រោះរឿងតំណែងនោះឡើយ៕




(លោក ជាម យៀប)


(លោក វង សូត)

0 Reviews:

Post a Comment