(ភ្នំពេញ)៖ នៅព្រឹកព្រលឹមថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៣នេះ មុនពេលដែលត្រូវដឹកនាំកិច្ចប្រជុំលើកដំបូងនៃគណៈរដ្ឋមន្ត្រី ក្នុងតួនាទីជានាយករដ្ឋមន្ត្រីនៃកម្ពុជា ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត បានបង្ហោះនូវខ្លឹមសារបណ្តាំរបស់ឪពុក គឺសម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី។
នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានបង្ហោះរូបថតសំពះសម្តេចតេជោ អមជាមួយខ្លឹមសារយ៉ាងដូច្នេះថា «បណ្តាំរបស់ពុកដែលកូននឹងចងចាំជានិច្ច និងប្តេជ្ញាអនុវត្តអោយបានដាច់ខាតនៅក្នុងគ្រប់កាលៈទេសៈ៖ "ពេលកូនក្លាយជានាយករដ្ឋមន្ត្រីរបស់ កម្ពុជាកូនត្រូវតែការពារឲ្យខានតែបាន នូវសន្តិភាពដើម្បីធានាដល់ការអភិវឌ្ឍ និង ភាពសុខសាន្តរបស់ប្រជាជន"»៕
0 Reviews:
Post a Comment