ព័ត៌មានថ្មីប្រចាំថ្ងៃ

http://www.msktvonline.com/

Thursday, July 6, 2023

រដ្ឋបាលរាជធានីភ្នំពេញ បើកកិច្ចប្រជុំស្តីពីការងារគ្រប់គ្រងសំណង់ ក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ

អ្នកទស្សនា: Views

(ភ្នំពេញ)៖ លោក ឃ្លាំង ហួត អភិបាលរងរាជធានីភ្នំពេញ នៅថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២៣នេះ បានដឹកនាំកិច្ចប្រជុំ ស្តីពីការងារគ្រប់គ្រងសំណង់ ក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ ដោយមានការចូលរួមពី អភិបាល អភិបាលរងខណ្ឌទាំង១៤ ទីចាត់ការរៀបចំក្រុង ទីចាត់ការច្បាប់ មន្ទីររៀបចំដែនដី នគរូបនីយកម្ម និងសំណង់រាជធានីភ្នំពេញ និងភូមិបាលខណ្ឌទាំង១៤​។

ក្នុងកិច្ចប្រជុំខាងលើនេះ ផ្តោតសំខាន់លើកិច្ចការចំនួន៣​ រួមមាន៖

១៖ របៀបរបបធ្វើការងារថ្នាក់ខណ្ឌក្នុងការគ្រប់គ្រងសំណង់​ ដោយត្រូវប្រើប្រាស់មន្ត្រីជំនាញពីការិយាល័យភូមិបាលខណ្ឌ​។

២៖ មន្ត្រីជំនាញគ្រប់ផ្នែកត្រូវយកចិត្តទុកដាក់ ទៅលើការងារគ្រប់គ្រងហេដ្ឋារចនាសម្ព័ន្ធ​ ជាពិសេសក្នុងបុរី​ ត្រូវអនុវត្តតាមប្លង់មេរបស់សង្កាត់​-ខណ្ឌ​ និងរាជធានីភ្នំពេញ។ ត្រូវរៀបចំប្រព័ន្ធលូរំដោះទឹក​ អាងប្រព្រឹត្តិកម្មទឹកកខ្វក់​ តាមស្តង់ដារ​លក្ខណៈបច្ចេកទេសបានកំណត់ ជៀសវាងការស្ទះលិចលំនៅដ្ឋាន​ ដែលបង្កការរំខាន​ និងផលលំបាកដល់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ​។

៣៖ ត្រូវពង្រឹងគុណភាពសំណង់ទូទាំងរាជធានីភ្នំពេញ មិនត្រូវអនុញ្ញាតឲ្យមានការសាងសង់គ្មានច្បាប់ មុនច្បាប់ ឬសាងសង់សំណង់គ្មានគុណភាព​ ដែលនាំឲ្យលំបាកដល់ប្រជាពលរដ្ឋនាថ្ងៃអនាគត៕

0 Reviews:

Post a Comment