ព័ត៌មានថ្មីប្រចាំថ្ងៃ

http://www.msktvonline.com/

Thursday, July 13, 2023

សៀវភៅ កម្ពុជា​​​សម័យ​តេជោ វគ្គ ៦« វិស័យសារព័ត៌មាន »

អ្នកទស្សនា: Views

ភ្នំពេញ : ថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៣ សៀវភៅ«កម្ពុជា សម័យតេជោ»​ជាស្នា​ដៃ​រ​​ប​ស់​ ឯកឧត្តម ពៅ សុខ ទីប្រឹក្សាផ្ទាល់​សម្តេ​ច​តេ​​ជោ​នា​​​​​យក​រ​ដ្ឋ​មន្រ្តី ហ៊ុ​ន សែ​ន និងជា​ស​មា​ជិ​ក​​ក្រុ​​​​​ម​ប្រឹ​​​​ក្សាភិបាលសមាគមអ្នកនិពន្ធខ្មែរ។

ឯក​ឧ​ត្ត​ម ច​ង​ក្រ​ង​សៀ​​​វភៅនេះឡើងដើម្បី​បង្ហាញ​​ទៅ​​ដ​ល់​​​មនុស្សជំនាន់ក្រោយៗទៀតឱ្យបានជ្រាបថា ក្នុងសម័យកាល ក្រោម​ការ​ដឹក​នាំ​​របស់ ស​ម្តេ​​ច​​​អគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋ​មន្រ្តី នៃព្រះរាជា​​ណាចក្រ​​កម្ពុជា ក​ម្ពុ​ជា​មា​ន​កា​ររីកចម្រើន និងមានសមិទ្ធផលជា​ច្រើន​រាប់មិនអស់ ដែលត្រូវចាប់​អារ​ម្ម​ណ៍​កោ​ត​ស​រ​សើ​រ និ​ង​​កត់​​​​ត្រាទុក។

ដូច្នេះ ខ្លឹម​សារក្នុង​សៀវភៅនេះ មិន​មានរៀបរាប់​លម្អិត អំពី​ដំណើរជីវិត​របស់​​ស​ម្តេច ហ៊ុន សែន ដូច​សៀវ​ភៅដទៃៗទៀតទេ។ ប៉ុន្តែ និយាយអំពីរាល់ការអភិវឌ្ឍ ដែល​​សម្តេ​ច​តេជោ ហ៊ុន សែន ខិតខំប្រឹង​ប្រែង ដើម្បីជាតិ សាសនា និង​ព្រះ​មហាក្សត្រ ជា​ពិសេស ដើម្បី​សុខុមាលភាព​ប្រជាជនដោយគ្មានរើសអើង ​ជាតិសាសន៍ សាសនា ឬពណ៌សម្បុរ ឬ​ន​យោ​​បា​យ​ចាប់តាំង​ពី​ក្រោយ​ព្រះរាជា​ណាចក្រ​កម្ពុជា​ទី២ ត្រូវបាន​បង្កើត​ឡើងនៅឆ្នាំ​១៩៩៣ និង​កា​រប​ញ្ច​ប់​សង្រ្គាម​ទាំងស្រុង​នៅ​កម្ពុជា នាថ្ងៃទី២៩ ខែធ្នូ ឆ្នាំ១៩៩៨។

ឯកឧត្តម ពៅ សុខ ជឿថា សៀវភៅនេះ ទោះបីមិនល្អឥតខ្ចោះ ប៉ុន្តែ នឹងក្លាយជា​ពន្លឺ ​ជា​​ឯ​ក​សា​​រជំនួយស្មារតីខ្លះៗដល់អ្នកស្រាវជ្រាវ មិត្តអ្នកអាន ឬ​មនុស្ស​ជំនាន់​ក្រោយ ក្នុង​ការ​សិ​ក្សា​ឈ្វេងយល់អំពីព្រឹត្តិការណ៍នានា ដែល​កើតមាន​ឡើង​នៅ​​ក្នុង​​ផ្ទៃប្រ​ទេស​ចន្លោះ​ពីឆ្នាំ​១៩​៧​០​ដល់​ឆ្នាំ២០២៣។

ខា​ងក្រោមនេះគឺជាខ្លឹមសារតាមជំពូកនីមួយៗដែលមាននៅក្នុងសៀវភៅ«កម្ពុជា សម័​យ​តេ​ជោ​»។ សូមមិត្តអ្នកអាន តាមដានតាមវគ្គ​នីមួ​យៗ​ដោ​យ​​​​​ក្ដីរីករាយ។ វគ្គ ៦« វិស័យសារព័ត៌មាន » វិស័យសារព័ត៌មាន ដែលជាស្ពានចម្លងដំណឹង ដែលត្រឹមត្រូវ និងមាន​សា​រ​ប្រ​យោ​ជ​ន៍ ពីរាជរដ្ឋាភិបាល​មកប្រជា​ជន ពីប្រ​ជាជនទៅរាជរដ្ឋាភិបាល ឬ​ដែល​គេហៅថា ជាវេទិកា នៃ​សេ​​​រីភាព​បញ្ចេញមតិ ត្រូវបានធានាដោយរដ្ឋធម្ម​នុញ្ញនោះ ចាប់ពីឆ្នាំ១៩៩៣ បន្ទាប់ពីការ​បោះ​ឆ្នោ​ត​ដោយសេរី និងជាសកលមក​ គឺមានការរីកចម្រើន កើនឡើងជាលំដាប់ ទោះបី​អង្គ​ភា​ព​សា​​រព័ត៌មាន​មួយ​ចំនួន​បានបិទ​ការផ្សាយដោយមូលហេតុក្ស័យធនក្តី។

ជាបន្តបន្ទាប់ សេ​រី​ភា​ព​សា​រ​ព័ត៌មាន មានការរីកចម្រើនជា​រៀង​​រាល់ឆ្នាំ ហើយ​ទោះ​បីមានគណបក្សនយោ​បាយ​មួយ​ចំ​នួ​ន​រិះគន់ ដើម្បីកេងចំណេញនយោ​បាយ​ថា សេរីភាព នៃការ​បញ្ចេញមតិនៅកម្ពុជា ហាក់​មា​ន​ឧ​បសគ្គ ប៉ុន្តែ ក៏​អង្គការ​អន្ដរជាតិ​​ផ្នែក​សារ​ព័ត៌មាន​​បាន​វាយ​​តម្លៃ​ថា សេរីភាព​សារ​ព័ត៌មាន​នៅ​ក​ម្ពុជា​ក្នុង​ឆ្នាំ​២០១៥ ​មាន​ភាព​ប្រសើរ​ឡើង​បើ​ធៀប​ទៅ​នឹង​ឆ្នាំ​២០១៤។ នៅលើបណ្តាញ​ស​ង្គ​ម​​ហ្វេ​ស​​ប៊ុក ទោះ​បីអ្នកប្រើប្រាស់បណ្តាញសង្គមខ្លះជាលក្ខណៈផ្ទាល់ខ្លួន ប៉ុន្តែ​​ពួកគេមានសិទ្ធិ​សេ​រីភាព ក្នុងការ​បញ្ចេញ​​មតិរិះគន់មន្រ្តីអសកម្មមួយចំនួន ឬរិះគន់ដល់ចំណុច​ខ្វះ​ខាតរ​ប​ស់​រា​ជ​រដ្ឋាភិបាលផងដែរ។

មានអ្នក ប្រើ​ប្រាស់​បណ្តាញសង្គមខ្លះ បាន​ចូលទៅបញ្ចេញ​ម​តិ​យោ​ប​ល់ (Comment ) នៅលើទំព័រ ឬ​ហ្វេសប៊ុករបស់ថ្នាក់​ដឹក​នាំប្រទេសផ្ទាល់ ដូចជាសម្តេចនាយក​រដ្ឋ​មន្រ្តី ហ៊ុន សែន ឬសម្តេចក្រឡាហោម ស ខេង ក៏មាន។ សេរីភាព​ទាំង​នេះ​ ដូចជាពុំមាន​នៅ​​បណ្តា​ប្រទេសនានាក្នុង​លោក ឬនៅកម្ពុជា អំឡុងសម័យមុនសង្រ្គាម និងសម័យ​សង្រ្គា​ម​។ មតិយោ​បល់​ខ្លះ ក៏ត្រូវបានផ្ដល់ចម្លើយពីប្រមុខរាជរដ្ឋាភិបាលមកវិញ​ភ្លាមៗ ប្រកបដោយ​វិជ្ជ​មា​ន ហើយប្រសិនបើ​មាន​ពាក់​​​ព័ន្ធករណីមន្រ្តីអសកម្ម ក៏​ត្រូវបានដោះ​ស្រាយ​ផង​ដែរ។

អ្នកសារព័ត៌មានទូទាំងប្រទេស ក្រោមការសម្រប​សម្រួលរបស់លោក ខៀវ កាញារីទ្ធ រដ្ឋ​​ម​ន្រ្តី​ក្រ​សួងព័ត៌មាន ត្រូវបានអនុញ្ញាត​ឱ្យ​ជួបជាមួយនាយក​រដ្ឋ​មន្រ្តី​ជា​​ប្រចាំ​ឆ្នាំ ចា​ប់​ពី​ឆ្នាំ​២​០​១​៧​ម​ក លើកលែងក្នុងពេល​បិទខ្ទប់ និងប្រយុទ្ធប្រ​ឆាំង​ជំងឺកូវីដ-១៩។

ក្នុងដំណាក់កាល នៃការ​ប្រយុ​ទ្ធ​ប្រ​ឆាំង​​ជំងឺកូវី-១៩ វិស័យសារ​ព័ត៌មាន ត្រូវបានផ្ដល់សិទ្ធិសេរីភាពទូលំទូលាយ​ជាង​អង្គ​ភា​ព​ ឬ​​ស្ថាប័នណាៗ​ទាំងអស់ក្នុងការធ្វើដំណើរ ទៅយក​ព័ត៌មាន​នៅទីណា​ក៏បាន ខណៈ​ស្ថា​ប័​ន​ដ​ទៃ​​ទៀត​ត្រូវហាមធ្វើដំណើរ និងលើក​ទឹកចិត្តឱ្យធ្វើការ​តាម​អនឡាញ ឬនៅផ្ទះ។

វិស័យសារព័ត៌មាននៅកម្ពុជា នាសម័យឌីជីថល ឬហៅថាសម័យ​ហ្វេស​ប៊ុក​គិ​ត​ត្រឹ​ម​ចុ​ង​ឆ្នាំ​២​០​១​​៧ កម្ពុជាមាន​អង្គភាពផ្សព្វផ្សាយព័ត៌មាន៥៣០អង្គ​ភាព។ ក្នុង​នោះកាសែត​ផ្សាយ​ជា​ភាសា​ខ្មែ​​រមាន​ចំនួន​១៣៩​អង្គភាព កាសែត​​ផ្សាយ​​​ជា​ភា​សាបរទេស មាន​ចំនួន៤៣​អង្គភាព ទស្ស​នា​វ​ដ្ដី​​មាន​ចំនួន​៣០៦​អង្គភាព និង​ព្រឹត្តិ​បត្រ​ព័ត៌មាន មាន​ចំនួន​៤២​អង្គភាព។

ចំណែក​វិទ្យុ​មាន​ចំ​នួ​ន​​២១១​ស្ថានីយ ក្នុង​នោះ​វិទ្យុ​បរទេស​មាន​ចំនួន១០​ស្ថានីយ ទូរ​ទស្សន៍​​​​ផ្សាយ​ផ្ទាល់​មាន​ចំនួន​២​១​​ស្ថានីយ និង​ទូរទស្សន៍​ផ្សាយ​បន្ត​មាន​ចំនួន​១១២​ស្ថានីយ ទូរទស្សន៍​ផ្កាយ​រណប មាន​ចំនួន​០​១ ស្ថានីយទូរទស្សន៍​ឌីជីថល(Pay-TV) មាន​ចំនួន​៥​ស្ថានីយ ទូរទស្សន៍​​​អនឡា​ញ មាន​ចំ​នួ​ន​៥​៨​​អង្គភាព និង​ការិយាល័យ​តំណាង​ទីភ្នាក់ងារ សារ​ព័ត៌មាន​​បរទេស ការិយាល័យ​តំណាង​វិទ្យុ​-​ទូ​រទស្សន៍​បរទេស​ប្រ​ចាំ​ការ​អចិន្ត្រៃយ៍ មាន​ចំនួន​២១​អង្គភាព។

រហូតមកដល់ឆ្នាំ២០២១ទោះបីកម្ពុជាកំ​ពុង​ទទួល​រងនូវការរាតត្បាត​ពីជំងឺកាចសាហាវកូវីដ-១៩ក្តី តែវិស័យសារ​ព័ត៌មាន នៅ​កម្ពុជា​បានកើនឡើងគួរឱ្យកត់សម្គាល់។ តាមទិន្នន័យ ដែ​ល​ត្រូ​វបាន​បង្ហាញដោយ​មន្រ្តី​ជាន់​ខ្ពស់ក្រសួងព័ត៌មាន លោក ផុស សុវណ្ណ គិត​ត្រឹម​ចុងឆ្នាំ​២០​២​១ អង្គភាព​សារព័ត៌មាន​ ដែល​បាន​ចុះបញ្ជី​នៅ​ក្រសួង​ព័ត៌មាន សរុប​ចំនួន​២០១៧​អង្គភាព ក្នុ​ង​នោះ​​មាន​គេហទំព័រ​ និង​ទូរស្សន៍​អនឡាញ​ចំនួន​៧៨៧​អង្គភាព​។

ចំនួន​នេះ​មាន​គេហទំព័រ​ចំនួ​ន​​​៧០៦ និង​សារព័ត៌មាន​ទូរទស្សន៍​អនឡាញ​ចំនួន​៨១​ អង្គភាព​ មាន​ចាងហ្វាង​ជា​ជន​ប​រ​ទេ​ស​ចំ​នួន​២៣អង្គភាព និង​ចាងហ្វាង​ជា​ស្ត្រី៧៤​នាក់។ ក្រៅពីនេះអង្គភាព​សារព័ត៌មាន ​ដែល​កំពុ​ង​ដំ​ណើរការ​ផ្សាយជា​កាសែត​បោះពុម្ព​ចំនួន៤៥០​អង្គភាព ​ក្នុង​នោះ​មាន​ចាងហ្វាង​ជា​ជន​ប​រ​ទេ​ស​​២៨អង្គភាព​ និង​ចាង​ហ្វាង​ជា​ស្ត្រី​២១​នាក់។

មាន​ការលុប​អាជ្ញាប័ណ្ណ​ចំនួន​២អង្គភាព ដោយសារ​មាន​អង្គ​ភាព​ស្នើសុំ​លុប និង​ស្ទួន​ឈ្មោះ​។ សម្រាប់​សមាគម​សារព័ត៌មាន ទូទាំងប្រ​ទេស​សរុប​ចំនួន៥០​អង្គភាព ​ក្នុង​នោះ​មាន​​សហប្រធាន​ជា​ជនបរទេស​ចំនួន​១​អង្គភាព និង​ជា​ស្ត្រី​ម្នាក់ និងត្រូវបាន​លុប​អាជ្ញាប័ណ្ណ​១អង្គភាព​។ ទស្សនាវដ្តី​មាន​១៩៣​អង្គភាព ក្នុងនោះ​មាន​ចាងហ្វាង​ជា​ជនបរទេស​ចំនួន​៣២ ​អង្គភាព និង​ចាង​ហ្វាង​ជា​ស្ត្រី​៣៣នាក់​។

រីឯ​ព្រឹត្តិបត្រមាន​២២​អង្គភាព ក្នុងនោះ​មាន​ចាងហ្វាង​ជា​ជន​បរទេស ចំនួន​៧ ​អង្គភាព និង​ចាងហ្វាង​ជា​ស្ត្រី៥​នាក់​។ លើសពីនេះ​ក៏មាន​រោង​ពុម្ពចំនួន​១១៤អង្គភាព ​លុប​អាជ្ញាប័ណ្ណ​១​អង្គភាព សៀវភៅ២២​អង្គ​ភា​ព ទីភ្នាក់ងារ​សារ​ព័ត៌មាន​​បរទេស និង​ការិយាល័យ​តំណាង​មាន​ចំនួន​២៦​អង្គភាព​។

អង្គភាព​អ្ន​ក​​​ឆ្លងឆ្លើយ​ព័ត៌មាន មាន​១ ​អង្គភាព ភ្នាក់ងារ​ផ្សព្វផ្សាយ ពាណិជ្ជកម្ម​១​អង្គភាព ស្ថានីយ​វិទ្យុFM​ចំ​នួន​៨៣ ​ស្ថានីយ​នៅ​រាជធានី​​ភ្នំពេញ និង​តាម​​បណ្តា​ខេត្ត​ចំនួន​១៣៧ ​ស្ថានីយ និង​វិទ្យុ AM ចំ​នួ​ន​១​សា្ថនីយ​នៅ​រាជធានី-ភ្នំពេញ​។ ទូរទស្សន៍​អាណាឡូក​១៩​ស្ថានីយ និង​ទូរទស្សន៍Digital ៨ ​ស្ថា​នីយ ទូរទស្សន៍​ខ្សែកាប​នៅ​ភ្នំពេញ២ស្ថានីយ និង​តាម​បណ្តា​ខេត្ត​មាន​ចំនួន​២១០ស្ថានីយ ប្រ​ព័ន្ធOTTមាន​ចំនួន​៧ និង​ប្រព័ន្ធSatellite ចំនួន​២​។

រហូតមក​ដល់​​ខែឧសភា ឆ្នាំ២០២២ កម្ពុ​ជា​មាន សារព័ត៌មានបោះពុម្ពផ្សាយប្រពៃណី ទាំង​កាសែត ព្រឹត្តិបត្រ ទស្សនាវត្តី ដែលកំពុ​ង​ដំ​ណើ​រការចេញផ្សាយមាន​ចំនួន​៦៦២​អង្គភាព គេហទំព័រមានចំនួន៧០៦អង្គភាព ទូរទ​ស្សន៍​អ​ន​ឡាញចំនួន៨១​អង្គភាព ទូរទស្សន៍​ផ្សាយ​ផ្ទាល់ចំនួន១៩ស្ថានីយ និងផ្សាយបន្ត​មាន​ចំ​នួ​ន​១​២​៥ ស្ថានីយ ទូរទស្សន៍ផ្កាយរណបមាន២ ស្ថា​នីយ ទូរទស្សន៍ឌីជីថល​មាន​៣ស្ថានីយ៍ វិទ្យុមា​ន​២​២​១ស្ថានីយ។

ដោយឡែកទីភ្នាក់ងារសារ​ព័ត៌មាន​បរទេស និង​ការិយា​ល័យតំណាងវិទ្យុ ទូ​រ​ទ​ស្ស​ន៍​បរទេស ប្រចាំការអចិន្ត្រៃយ៍នៅកម្ពុជា មាន​​ចំនួន២៦​អង្គភាព និងសមាគម​អ្នក​សារព័​ត៌​មា​នសរុបមាន៥១អង្គភាព។ ទោះជាយ៉ាងណា ការីកចម្រើមនេះ គួរតែជាមោទនភាព ប៉ុន្តែដោយ​សារ​អ្នកសារព័ត៌មា​ន​មួ​យ​​​ចំ​​នួន ដែល​ទាមទារចង់បានការចាប់អារម្មណ៍​ពីមហា​ជន និង​ដែល​គ្មាន​ក្រម​សី​ល​ធ​ម៌​វិ​ជ្ជា​ជី​វៈ ព្យាយាមផ្សព្វផ្សាយព័ត៌មាន​មិនពិត ព័ត៌មាន​ក្លែង​ក្លាយធ្វើឱ្យប៉ះ​ពាល់​ដល់សេចក្តីថ្លៃថ្នូរ នៃ​អ្ន​ក​​សារព័ត៌មាន ដែលមានក្រម​សីល​ធម៌វិជ្ជាជីវៈ។

ក្នុងទិវាសេរីភាពសារព័ត៌មានសកលលោកលើកទី២៩ ក្រោម​ប្រ​ធានបទស្តីពី សារព័ត៌មា​នក្នុង​សម្ពាធ​ប្រព័ន្ធ​ឌីជី​ថល លោក ខៀវ កាញារីទ្ធ រដ្ឋ​មន្ត្រីក្រសួងព័ត៌មាន បានមានប្រសាសន៍ថា ប​ច្ចុ​​​ប្បន្នវិស័យសារព័ត៌មាននៅកម្ពុជា​ ​មានការរីកដុះដាលគួរឱ្យកត់សម្គាល់ ប៉ុន្ដែគ្រាន់​តែជា​ផ្នែ​ក​មួ​យនៃការផ្ដល់ព័ត៌មាន​បឋម ដោយ​លាយឡំព័ត៌​មានពិត និងមិនពិត ដែលទាមទារឱ្យប្រជា​ព​ល​រដ្ឋ​ចេះ​ថ្លឹងថ្លែង ដើម្បីអាចទទួលបានព័​ត៌មានពិត។

លោក ខៀវ កាញារីទ្ធ ក៏បានអំ​ពាវ​នា​វ​ដ​ល់​អ្នកប្រ​កបវិជ្ជាជីវៈសារព័ត៌មាននៅកម្ពុជា​ទាំងអស់ បន្តចូលរួមគោរព​ច្បាប់ លិខិត​បទដ្ឋាន​គ​តិ​​​យុត្ត​នានា។ ត្រូវប្រកាន់ខ្ជាប់ជានិច្ច នូវក្រមសីលធម៌ និង​វិជ្ជា​ជីវៈ​សារព័ត៌មាន ដោ​យ​«​កុំ​បំ​ពា​ន​សិទ្ធិអ្នកដទៃ កុំ​បំភ្លៃ​ការពិត» និងបន្តអភិ​វឌ្ឍ​សមត្ថភាព​របស់ខ្លួន ដើ​ម្បី​ចូ​ល​រួ​ម​ចំ​ណែ​ក​អ​ភិ​វ​ឌ្ឍ​​វិស័យព័ត៌មានឱ្យ​កាន់តែ​រីក​ចម្រើន។ ​

អ្នក​សារព័ត៌មានត្រូវរាយការណ៍ នូវព័ត៌មាន​ពិ​ត​ត្រឹ​ម​ត្រូ​​វ និងមិនត្រូវ​ធ្វើ​ជាភ្នាក់ងារផលិត និងផ្សព្វផ្សាយព័ត៌មានក្លែង​​ក្លាយ ដែលអាចបង្ករការ​បែក​បាក់ ការស្អប់ខ្ពើម គុំកួន រើសអើង បង្កជម្លោះ និងអរិភាពផ្សេងៗក្នុង​សង្គមឡើយ​​។ ក្នុងសារលិខិតចូលរួមអបអរសាទរទិវា ​និពន្ធ​នាយក​សារព័ត៌មាន​កម្ពុជា ឆ្នាំ២​០​២​២​ស​ម្តេ​ច​នា​យ​ករដ្ឋមន្រ្តី ហ៊ុន សែន បានលើកឡើងថា វិស័យសារ​ព័ត៌មាន​នៅក​ម្ពុជា​មាន​ភាព​រី​ក​ច​ម្រើ​ន​ល្អ​​ប្រសើរ ប៉ុន្តែ​ការអនុវត្ត​ក្រម​សីលធម៌​វិជ្ជា​ជីវៈនៅ​តែជាបញ្ហា។

សម្តេច ហ៊ុន សែន បញ្ជាក់ថា ស​​កម្មភាព​បណ្តុះបណ្តាល និង​ពង្រឹង​​សមត្ថភាព​​យល់​ដឹង​​ និងការអនុវត្តក្រមសីលធម៌វិជ្ជាជីវៈ​សា​រព័ត៌មាន និង​អក្ខរកម្មបច្ចេកវិទ្យាប្រព័ន្ធផ្សព្វផ្សាយឌីជីថល និងព័ត៌មាន មានការរីកចម្រើន ប៉ុន្តែ តាមការសង្កេតរបស់សម្តេច នៅតែមាន​អ្នកសារព័ត៌មានមួយចំនួនតូច នៅ​បំពេញការ​ងា​រ​​ដោយ​បំពានក្រមសីលធម៌វិជ្ជាជីវៈ គិតតែប្រយោជន៍ផ្ទាល់ខ្លួន​។

សម្តេចតេជោ ហ៊ុន សែន បា​ន​ស្នើ​ឱ្យអ្នក​សារ​ព័ត៌មាន ក៏ដូចជាអង្គភាព​សារ​ព័ត៌មាន​​ទាំងអស់ពង្រឹង​យន្តការ​ប្រតិប​ត្តិក្រ​ម​សី​ល​ធម៌​ វិជ្ជាជីវៈសារព័ត៌មាន​ឱ្យ​បាន​​ខ្ជាប់ខ្ជួន​ និងប្រឆាំងជន​ឱកាស​និយ​មជ្រ​កក្រោ​ម​ស្លា​ក​សា​រ​ព័​ត៌មាន ដើម្បីរក្សា​គុណតម្លៃ និងសេចក្តីថ្លៃថ្នូ​ររបស់ស្ថា​ប័ន​សារព័ត៌មាន។ កាលពីខែមករា ឆ្នាំ​២​០២០ សម្តេច ហ៊ុន សែន បានផ្ដល់អនុសាសន៍ថា ដើម្បីចៀសផុតពី​ការ​ប្តឹង​​​ផ្ដល់ទាំង​ឡាយ អ្ន​កសារព័ត៌មាន គប្បីផ្សាយព័ត៌មានឱ្យមានការពិត គឺ«កុំបំពានអ្នកដទៃ កុំបំភ្លៃការពិត»។

ស​ម្តេ​ច ក៏បានផ្ដល់មេធាវីសម្រាប់ការពារក្តីឱ្យអ្នកសារព័ត៌មាន ដែល​គោរពក្រមសីលធម៌វិជ្ជាជីវៈ និ​ងដែលត្រូវគេប្តឹង។ សម្ដេចតេជោ ហ៊ុន សែន ក៏​សម្ដែងការកោតសរសើរដោយស្មោះចំ​ពោះ​ប​ងប្អូនអ្នកសារព័ត៌មាន និងស្ថាប័ន​សារ​ព័ត៌មានទាំងអស់ ដែលបានគាំទ្រ និ​ងចូ​លរួ​ម​យ៉ា​ង​ស​ក​ម្មជាមួ​យរាជរដ្ឋា​ភិបាល ក្នុងការអនុវត្តគោល​នយោ​បាយ​​ផ្ដល់​វ៉ាក់សាំងកូវីដ-១៩ ជូ​នប្រ​ជា​ព​ល​រដ្ឋ ក៏ដូចជាយុទ្ធនាការប្រយុ​ទ្ធប្រឆាំងការឆ្លង និងការចម្លងរីករាល​ដាល ជំងឺ​កូវីដ-១៩ ចូ​ល​ស​ហគមន៍បានជោគជ័យយ៉ា​ងធំធេងជាបន្ដបន្ទាប់។

សូមរម្លឹកថា ចាប់ពី​ឆ្នាំ​២០២០ដល់​ឆមាស​ទី១ឆ្នាំ២០២២ ​ក្រសួង​ព័ត៌មាន​បាន​ស្រាវជ្រាវ​រក​ឃើ​ញ​​ព័ត៌មាន​​ក្លែងក្លាយ​ចំនួន៤៦៥៧មាតិកា ឬ​ករណី ក្នុង​នោះ​បាន​បញ្ចូន​ទៅ​ស្ថាប័ន​ពាក់ព័ន្ធ​ចំ​នួ​ន​១៧០មាតិកា ដើម្បី​​ចាត់វិធានការ​តាម​ច្បាប់៕ ដោយ៖ គង់ សិរីរ័ត្ន

0 Reviews:

Post a Comment