ព័ត៌មានថ្មីប្រចាំថ្ងៃ

http://www.msktvonline.com/

Saturday, June 17, 2023

លោកបណ្ឌិត ហ៊ុន ម៉ាណែត សង្កត់ធ្ងន់ពីភារកិច្ច៣យ៉ាងរបស់យុវជនក្នុងការបន្តកសាងជាតិឱ្យរីកលូតលាស់ទៅមុខ

អ្នកទស្សនា: Views

(ភ្នំពេញ)៖ លោកបណ្ឌិត ហ៊ុន ម៉ាណែត សមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានយុវជនគណបក្សថ្នាក់កណ្តាល បានសង្កត់ធ្ងន់ពីតួនាទីភារកិច្ច៣យ៉ាងរបស់យុវជនជំនាន់ថ្មីនៃជាតិកម្ពុជាក្នុងការបន្តកសាងអភិវឌ្ឍប្រទេសជាតិ។

តួនាទីភារកិច្ចយុវជនទាំង៣យ៉ាងនោះ រួមមាន៖

១. ថែរក្សាឱ្យបាននូវរាល់សមិទ្ធផលវិជ្ជមានដែលយុវជនជំនាន់រៀមច្បង ឬជំនាន់មុនបានកសាងឡើង និងបន្សល់ទុកឱ្យ។

២. ពង្រីកសមិទ្ធផលវិជ្ជមានបន្ថែមទៀតសម្រាប់ជំនាន់របស់ខ្លួន ឬជំនាន់បច្ចុប្បន្ន។

៣. រួមគ្នាកសាងសមិទ្ធផលបន្ថែមទៀតដើម្បីផ្ទេរ ឬបន្សល់ទុកសម្រាប់យុវជនជំនាន់ក្រោយ។

ខ្លឹមសារនៃការលើកឡើងរបស់លោកបណ្ឌិត ហ៊ុន ម៉ាណែត ត្រូវបានចែកចាយ និងកោតសរសើរយ៉ាងផុសផុល។ សមត្ថភាព និងគំនិតភាពជាអ្នកដឹកនាំរបស់លោក ទទួលបានការសាទរយ៉ាងច្រើសលើសលុបពីសំណាក់ប្រជាពលរដ្ឋកម្ពុជាទាំងក្នុងនិងក្រៅប្រទេស៕


0 Reviews:

Post a Comment